ប្រជាពលរដ្ឋជាច្រើននិងមិត្តFacebookបានសុំណូមពរដល់នាយខ័ណ្ខរដ្ឋបាលជលផលខេត្តសៀមរាបធ្វើយ៉ាងណាទប់ស្កាត់រាល់បញ្ហាបទល្មើសនេសាទនោះផង

0

សៀមរាប៖ ឈានចូលរដូវសម្រក ប្រជានេសាទជាច្រើន បាននាំគ្នាប្រើប្រាស់ឧបករណ៍នេសាទ ដោយខុសច្បាប់ បណ្តាលឲ្យក្នុងផ្ទៃបឹងទន្លេសាប ពោពេញទៅដោយរបាំងសាច់ក្រហម ស្បៃមុង រួមទាំងសម្រាស់នៅតាមស្ទឹង និង បឹងមួយចំនួនដែលនៅជាប់ដៃទន្លេសាប តែទោះជាមានការប្រើប្រាស់file70ឧបករណ៍ នេសាទខុសច្បាប់ប៉ុណ្ណាក្តី ក៏គេមិនសូវ ឃើញសមត្ថកិច្ច នៃខណ្ទរដ្ឋបាលជលផល សៀមរាប មានចំណាត់ការនោះទេ។ ជាក់ស្តែបទល្មើសស្បៃមុង សាច់ដៃ និងរបាំង របាំងស្បៃមុង និងសាច់អួន រាប់ពាន់មែត្រ តែពុំត្រូវបានសមត្ថកិច្ចរដ្ឋបាលជលផល មានវិធានការបង្រ្កាបនោះទេ ត្រង់ចំណុចដង្កូមទី២កំពងឃ្លាំង តែបើសិនជាមានករណីបង្រ្កាប គឺជាការបង្រ្កាបបង្រ្គប់កិច្ច ដើម្បីបំភាន់ភ្នែកថ្នាក់លើតែប៉ុណ្ណោះ តាមការពិតសកម្មភាពមន្រ្តីជលផល កំពុងតែត្រូវបានបើកដៃឲ្យប្រជានេសាទដាក់យ៉ាងគគ្លើនមិនញញើតច្បាប់ឡើយ។ ប្រភពព័ត៌មានបានឲ្យដឹងថា សមត្ថកិច្ចរដ្ឋបាលជលផល ខេត្តសៀមរាប កំពុងតែកាក់កបដោយលេចលឺព័ត៌មានថា បានតំម្រូវឲ្យអ្នកនេសាទបង់ក្នុងមួយកន្លែង ចាប់ពី៣០ ម៉ឺន ទៅ៤០ម៉ឺនរៀល ការបង្រ្កាបរាល់លើកគឺជាការត្រៀមរៀបចំរបស់សមត្ថកិច្ចសង្កាត់រដ្ឋបាលជលផលកំពងឃ្លាំង ដោយសារតែអ្នកដាក់បទល្មើសទាំងអស់បានដឹងចិត្តគ្នាហើយ ខណៈពេលដែលមានថ្នាក់ដឹកនាំចុះទៅធ្វើការពិនិត្យបទល្មើស ត្រូវបានបណ្តាញបក្សពួកខលប្រាប់គ្នាឲ្យពន្លិចក្នុងទឹក ហើយឲ្យមន្រ្តីចុះទៅធ្វើជាកាប់បំផ្លាញ បទល្មើសដែលបានត្រៀមទុក រួចក៏ថត រូបភាពមកបង្ហាញថ្នាក់លើ ហើយខណៈពេលដែលសមត្ថកិច្ចរដ្ឋបាលជលផល ចុះបង្រ្កាបម្តងៗលបៗ ស្ងាត់ៗ មិនឲ្យអ្នកសារព័ត៌មានដឹង ដើម្បីងាយស្រួលក្នុងការភូតកុហកថ្នាក់លើ ដែលជាគោលការណ៏របស់ខណ្ទរដ្ឋបាលជលផលសៀមរាប។  ប្រជាពលរដ្ឋនិងមិត្តFacebookសំនូមពរ ឲ្យលោក ព្រិន សាវិន្ទ នាយខណ្ទរដ្ឋបាលជលផលខេត្តសៀមរាប ចាត់វិធានការដាច់ខាត លុបបំបាត់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ខណៈពេលដែលបទល្មើសពេញផ្ទៃទឹក នៅក្នុងបឹងទន្លេសាប ទាំងឆ្នុក ទាំងរបាំង ស្ថិតនៅក្នុង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តfile71 file70 DSCN2445 DSC04032សៀមរាប បើមិនមានការ បង្រ្កាបទេ ធនធានមឆ្ឆាជាតិនិងរលាយជាមិនខានឡើយ ។ដោយ ស៊ាន សុផាត