សមត្ថកិច្ច​បញ្ជូន​ជនសង្ស័យ​៣​នាក់​ពាក់​ព័​ន្ឋ​ករណី​ជួញដូរ​គ្រឿងញៀន​ទៅកាន់​តុលាការ​

0

​ខេត្តសៀមរាប នៅ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៦​សមត្ថកិច្ច​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​សហការ​ជា​​មួយ​កំ​ម្លាំ​ង​នគរបាល​ស្រុក​សូត្រ​និគម បាន​ចុះ​ធ្វើ​សកម្មភាព​បង្ក្រាប​ករណី​បទល្មើស​ប្រើប្រាស់​ដោយ​​ខុសច្បាប​នៅ​សា​ធាតុ​ញៀន​ពីរ​កន្លែង​ផ្សេងគ្នា ទី​១​នៅ​ចំណុច​ភូមិ​ដំ​ដែក ឃុំ​ដំ​ដែក​ស្រុក​សូត្រ​និគម​​ហើយ​មួយកន្លែង​ទៀត​ស្ថិតនៅ​ចំណុច​ភូមិ​ផ្សារ​ឃ្លាំង​ឃុំ​កំពង់​ឃ្លាំង ស្រុក​សូត្រ​និគម ខេត្តសៀមរាប​​ហើយ​ធ្វ​ការ​ឃាត​ខ្លួន​បាន​ចំនួន​៣​នាក់ រួម​និង​ឧ​បករ​ណ៏​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​ទៀតហើយ​​បញ្ជូន​មកកាន់ ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ដើម្បី​សួរនាំ​។​លោក​វ​រះ​សេនី​ទោ អ៊ុំ​សា​អាត នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បានអោយដឹងថា ជនសង្ស័យ​
​ដែល​ត្រូវបាន​សមត្ថកិច្ច​យើង​ធ្វើការ​ឃាត​ខ្លួន​ពាក់​ព័​ន្ឋ​និង​ករណី​ជួញដូរ​គ្រឿងញៀន មានឈ្មោះ​១​ឈ្មោះ​យ៉ាន​សុផាន ភេទ ប្រុស កើត​នៅ​ឆ្នាំ​១៩៩៤​មុខរបរ​នេសាទ មាន​ទីលំនូវ​ភូមិ​មុខ​វត្ត ឃុំ​កំពង់​​ឃ្លាំង ស្រុក​សូត្រ​និគម ខេត្តសៀមរាប ឃាត់ខ្លួន នៅ​ម៉ោង ១៨ និង​១០​នាទី ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៥ ពីបទ​ប្រើប្រាស់ ២​ឈ្មោះ ផន​កែវ​ទ្បា​យ ភេទ ប្រុស កើត​នូវ​ឆ្នាំ ១៩៩០ មុខរបរ​បើក កាណូត​នៅ​ភូមិ ផ្សារ​ឃ្លាំង​ឃុំ កំពង់​ឃ្លាំង ស្រុក​សូត្រ​និគម ខេត្តសៀមរាប ឃាត់ ម៉ោង ២១ និង​៤០​នាទី​ក្នុង​​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៦ ពីបទ​ជួញដូរ ៣​ឈ្មោះ ហេង​បារាំង ភេទ ប្រុស កើត​នូវ​ឆ្នាំ​១៩៩៤ មុខ​​របរ​នេសាទ ន​ភូមិ ស្ពានដែក ឃុំ កំពង់​ឃ្លាំង ស្រុក​សូត្រ​និគម ខេត្តសៀមរាប ឃាត់ ខ្លួន​នៅ​ម៉ោង​១៩ និង ១០​នាទី ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៦ ពីបទ​ប្រើប្រាស់​។​​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​នៅ​ល្ងាច​ថ្ងៃទី​២២ខែមករា ឆ្នាំ​២០១៦​នេះ​បើ​ម្បី​ចាត់ការ​តាមច្បាប់​។IMG-20160122-WA0068 IMG-20160122-WA0069