​អង្គការ​សុខភាព​ពិភពលោក​កោះ ប្រជុំ​បន្ទាន់​ស្ដីពី​វីរុស​MERS

0

រូបភាពវីដេអូ  វីរុស MERS បង្ក​ការព្រួយបារម្ភ យ៉ាងខ្លាំង​ដល់​ពលរដ្ឋ​អារ៉ាប៊ីសាអ៊ូឌីត​នៅ ពេលនេះ​ពលរដ្ឋ​ចង់ឱ្យមាន​តុល្យភាព ក្នុងការ​ផ្ដល់ព័ត៌មាន​ឱ្យបាន​ពិតប្រាកដ ស្ដីពី​ការរីក​រាលដាល​នៃ​ជំងឺ​វីរុស​នេះ ខណៈដែល​ពិធីបុណ្យ​រ៉ា​ម៉ា​ដាន់​កំពុងតែ ខិត​ចូលមក​កៀក ។ ​វីរុស MERS ត្រូវបាន​គេ​រកឃើញ កាលពី​ពីរ​ឆ្នាំមុន​នៅ​អារ៉ាប៊ីសាអ៊ូឌីត ។

ប្រភេទ​វីរុស​នេះ​អាចមាន​ប្រភពពី​សត្វ ពាហនៈ​ដែលមាន​សភាព​គ្រោះថ្នាក់​យ៉ាង ខ្លាំង​ដល់​អាយុជីវិត​មនុស្ស នៅពេល ដែល​វា​រាលដាល​ឆ្លង​ដល់​មនុស្ស​។ ពេល នេះ​ក្រុម​វេជ្ជសាស្ដ្រ​មិនទាន់​រកឃើញ ឱសថ​ព្យាបាល​ឬ​បង្ការ​វីរុស​ខាងលើ នៅឡើយ ។​ ​អ្នកនាំពាក្យ​អង្គការ​សុខភាព​ពិភព លោក​បានឱ្យដឹងថា ចំនួន​ពលរដ្ឋ​ដែល ឆ្លង​វិ​រុស MERS នៅ​អារ៉ាប៊ីសាអ៊ូឌីត និង​អារ៉ាប់​រួម និង​ប្រទេស​មួយចំនួន ទៀត​បាន​បង្ក​ការព្រួយបារម្ភ​យ៉ាងខ្លាំង ដល់​មហាជន ។

ពលរដ្ឋ​ជាច្រើន​បាន ចោទ​សួរថា តើ​វីរុស​ទាំងនោះ​វា​បាន វិវឌ្ឍន៍​ប្រែប្រួល​បែបណា ហើយ​គំរាម កំហែង​អាយុជីវិត​បែបណា ។ ទាំងនោះ ជា​ប្រធានបទ​ដ៏​សំខាន់​ដែល​អង្គការ​សុខ ភាព​ពិភពលោក​បាន​លើក​មក​ពិភាក្សា​។​ ​នៅពេលនេះ ក្រុម​ឯកទេស​របស់​អង្គ ការ​សុខភាព​ពិភពលោក​បានធ្វើ​ទស្សន កិច្ច​ទៅកាន់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ដើម្បី​ត្រួតពិនិត្យ​ស្ថានភាព​វីរុស​នេះ ។ ពលរដ្ឋ​ជាង​២៥​ភាគរយ​ក្នុងចំណោម ៤៨០​នាក់​ដែល​គេ​សន្និដ្ឋានថា បាន​ផ្ទុក វីរុស​MERS មាន​អាការ​រលាក​ផ្លូវ​ដក ដង្ហើម ក្ដៅ​រងារ រលាក​ទងសួត​ជាដើម​។

​អង្គការ​សុខភាព​ពិភពលោក​បាន អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ចៀស​ឱ្យ​ឆ្ងាយ ពី​សត្វ​អូដ្ឋ ហើយ​ប្រុងប្រយ័ត្ន​នៅត្រង់ កន្លែង​ដែលមាន​សត្វ​អូដ្ឋ​បាន​ឆ្លងកាត់ ។ ពលរដ្ឋ​អារ៉ាប៊ីសាអ៊ូឌីត​ចង់ឱ្យ​រដ្ឋាភិបាល ផ្ដល់ព័ត៌មាន​លំអិត​ស្ដីពី​ការ​រាលដាល ជំងឺ​MERS ដោយសារ​នៅក្នុង​ខែកក្កដា ខាងមុខ ការឆ្លង​រាលដាល​ជំងឺ​នេះ​កាន់តែ ខ្លាំង​ឡើង ដោយ​ពលរដ្ឋ​អ្នក​កាន់សាសនា អ៊‌ិ​ស្លាម​នៅ​ជុំវិញ​ពិភពលោក​ប្រារឰ​ពិធី បុណ្យ​រ៉ា​ម៉ា​ដាន់​រយៈពេល​១​ខែ 9។