​រថយន្ត​តា​ក់សី​ុ​បុក​អ្នកជិះ​ម៉ូតូ​ច្រាស់ទិស​ស្លាប់​ពី​នាក់​នៅលើ​ផ្លូវជាតិ​លេខ​០៥

0

 

​ខេត្តពោធិ៍សាត់​៖ យុវជន​ពេញវ័យ​ពី​នាក់​ត្រូវបាន​រថយន្ត​តា​ក់សី​ុ​ប្រភេទ​តូ​រី​ស​ឡើង​ជែង​និង​រថយន្ត​ផ្សេង​ឆ្លងផ្លូវ​អទិភាព​មក​បុក​ច្រាស់ទិស​អ្នក​ទាំងពី​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​អូស​បែក​ផ្កាភ្លើង​ជាច្រើន​មែ​៉​ត្រ​ស្លាប់​អ្នក​ទាំងពី​ភ្លាមៗ​និង​កន្លែង​យា​៉​ង​តក់ស្លុត​បំផុត ឯ​ជន​បើករថយន្ត​បង្ក​រក៍បាន​គេចខ្លួនបាត់​ស្រមោល​។ ហេតុ​កា​នេះ​បាន​កើតឡើង​នៅ​ម៉ោង ៧​នឹង​១០ នាទី​យប់​ថ្ងៃទី ២៤ ខែមករា ឆ្នាំ​២០១៦ លេ​ី​ផ្លូវជាតិ​លេខ​០៥ ស្ថិត​ក្នុងភូមិ អូ​ស្តៅ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិសាត់ ។​លោក រស់ ចំរើន នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា​កា​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​តូ​រី​ស បុក មូ​៉​តូ​វី​វា​៉ បណ្តាលអោយ​ស្លាប់​នេះ​គឺ​ចំនួន ០២​នាក់​អ្នក​បេ​ី​កមូ​៉​តូ​០១​នាក់​និង​រួម​ដំណេ​ី​រ​០១​នាក់​ក្នុងនោះ​ទី​០១ ឈ្មោះ វិ​ុ​ត សុ​ឃា​ម ប្រុស​អាយុ​២១​ឆ្នាំ ទី​២១​ឆ្នាំ ទី​០២​ឈ្មោះ ម៉ៅ សុខ​ខេន ប្រុស​អាយុ​១៩​ឆ្នាំ អ្នក​ទាំងពីរ​រស់នៅ​ភូមិ​ព្រៃ​ដំរី ឃំ​ុ​បឹង​ខ្នារ ស្រុក​បាកាន ខេត្តពោធិសាត់ ។​

​លោក​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា​បើតាម​កា​អះអាង​ពីសា​ក្សី​បានឃើញ​ហេតុ​ការ​នេះហើយ​វា​ស្របគ្នា​នឹង​ទីតាំង​កើតហេតុ ដែល​រូបលោក​ទៅដល់​ភ្លាម​ដើម្បី​អត្ត​រា​គម​សម្រួល​ចរាចរណ៍​អ្នកដំណើរ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​យុវជន​ខាងលើ​បានធ្វើ​ដំណើរ​ទិសដៅ​ពី​កើ​តទៅ​លិច​ដោយ​ឌុប​គ្នា​ម៉ូតូ​ប្រភេទ​វី​វា​៉​ពាក់​ស្លាក​លេខ​1A.46-52 ក្នុង​ល្បឿន​មធ្យម​លើ​ទ្រូង​ផ្លូវជាតិ​អទិភាព​របស់ខ្លួន ។ ស្រាប់តែ​ពេលនោះ​ក៍មាន​រថយន្ត​តា​ក់សី​ុ​ប្រភេទ​តូ​រី​ស​១២​កៅអី​មួយគ្រឿង​ពាក់​ស្លាក់​លេខ​កំពង់ឆ្នាំង​2A . 10-76 បាន​ចរាចរណ៍​ពី​លិច​មក​កើត​ដោយ​ល្បឿន​លឿន ច្រាស់ទិស​គ្នា​បើ​ទោះ​នៅខាងមុខ​មាន​ស្ពាន​ក៍ដោយ ក៍​តៃកុង​រថយន្ត​នោះ​ព្យាយាម​បើក​លឿន​ឡើង​ជែង​រថយន្ត​ស្រប​ទិស ។ ហើយក៍​បាន​ឡើង​ជែង​ផុត​វេ​ចង្កូត​ចូលទៅ​ទ្រូងផ្លូវ​ខាងឆ្វេង​ដៃ ក៍​បុក​ម៉ូតូ​និង​យុវជន​រងគ្រោះ​ទាំងពី​កំពុងតែ​ជិះ​ឌុប​គ្នា​ច្រាស់ទិស​នោះ​ពេញ​មួយ​ទំហឹង អូស​ជាច្រើន​មែ​៉​ត្រ បែក​ផ្កាភ្លើង​ពេញ​ផ្លូវ​បណ្ដាល​ឲ្យ​ស្លាប់​អ្នក​ទាំងពី​ភ្លាម​មើលទៅ​គួ​ឲ្យ​តក់ស្លុត​បំផុត ឯ​តៃកុង​រថយន្ត​បាន​រត់គេច​បាត់ស្រមោល​។​​លោក រស់ ចំរើន បាន​ឲ្យ​ដឹង​បន្ថែមថា​ករណីនេះ​ក្រោយពេល​វាស់វែង​រូ​ចរាល់​និង​ប្រគល់​សព​ជនរងគ្រោះ​ទាំងពី​ទៅ​ក្រុមគ្រួសារ​ហើយក៍​បាន​យក​វត្ថុតាង​ទាំងពី​ទៅ​រក្សាទុក​ប​ណ្ណោះ​អាសន្ន​នៅ​ការិយាល័យ​សណ្ដាប់ធ្នាប់​ខេត្តពោធិ៍សាត់​រងចាំ​កា​ស្រៀវ​ជ្រៀវ​រក​ម្ចាស់​រថយន្ត​ដើម្បី​ដោះស្រាយ​ផ្លូវច្បាប់​៕IMG_8884 IMG_8854 IMG_8853 IMG_8851