កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៥ និងទិសដៅអនុវត្តបន្តរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាប

0

សៀមរាប៖ កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៥ និងទិសដៅអនុវត្តបន្តរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាប។ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅក្នុងបន្ទប់ប្រជុំសាលាខេត្ត ដោយមានវត្តមានអញ្ជើញចូលរួមក្រោមគណ: អធិបតីភាពឯកឧត្តមImage4 ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តសៀមរាប និងឯកឧត្តម បណ្ឌិត ឃឹម ប៊ុន សុង អភិបាលនៃគណ: អភិបាលខេត្តសៀមរាប និងជាអនុប្រធានអចិន្រ្តៃយ៏ ព្រមទាំងសមាជិកសមាជិកាគ្រប់ស្រុកអញ្ជើញចូលរួមផងដែរ។ ក្នុងនោះឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តសៀមរាប បានមានប្រសាសន៏ទាក់ទងទៅនិងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៥ និងទិសដៅអនុវត្តបន្តរបស់ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តសៀមរាប ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ធ្វើយ៉ាងណាឲ្យមាននិរន្តភាពនៅការពង្រឹងនិងពង្រីកលទ្ធភាពការងារឲ្យសមស្រប់ទៅតាមគោលនយោបាយឈ្នះៗនិងមានជោគជ័យល្អប្រសើរ រយ:កាលកន្លងមកយើងឃើញថា ការអនុវត្តនៅកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ មានភាពរីកចំរើនគួរឲ្យកត់សម្គាល់យើងបានរកដំណោះស្រាយជូនប្រជាពលរដ្ឋរាល់បញ្ហាដែលបានកើតឡើង និងហេដ្ឋារចនាសម្ព័ន្ធនានាផងដែរ។ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុន សុង អភិបាលនៃគណ: អភិបាលខេត្តសៀមរាប និងជាអនុប្រធានអចិន្រ្តៃយ៏ ក៏មានប្រសាសន៏ថា ចំពោះការខិតខំប្រឹងប្រែងក្រុមការងារបានអនុវត្តគោលការណ៏យុទ្ធសាស្រ្ត និងហេដ្ឋារចនាសម្ព័ន្ធនានានៅភូមិឃុំនិងបញ្ហាទំនាស់ដីធ្លីមួយចំនួនត្រូវបានដោះស្រាយជូនប្រជាពលរដ្ឋរួចមកហើយ ដោយឡែកក្រុមការងារនៅតាមបណ្តាលស្រុកផ្សែងៗក៏កំពុងតែអនុវត្តនៅកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ជាមូលដ្ឋានគ្រិះនៃការអភិវឌ្ឍន៏ប្រទេសជាតិដ៏សំខាន់សម្រាប់ទៅក្នុងថ្ងៃអានាគត ក្នុងគោលបំណងស្តានិងអភិវឌ្ឍន៏ប្រទេសឲ្យកាន់តែImage3 Image7 Image6 Image5 Image4រីកចំរើនទាំងផ្នែកសេដ្ឋកិច្ចនិងនយោបាយជាដើម។ល។ដោយ ស៊ាន សុផាត