​សារមន្ទីរ​11​កញ្ញា ថ្ងៃ​វាយប្រហារ​ភេរវកម្ម​ត្រៀមបើក​សម្ភោ​ធ​នៅ​ក្រុង​ញ៉ូ​វយ​ក​

0

(រូបភាព វីដេអូ )​ជិត​១៣​ឆ្នាំក្រោយ​ការវាយប្រហារ​ភេរវ កម្ម​ក្រុង​ញូវយ៉ក​ត្រូវ​បើកសម្ពោធ​នា​ថ្ងៃទី​១៥ ឧសភា ដោយមាន​វត្តមាន​រប​ស់លោក​ប្រធានាធិបតី បា​រា​៉​ក់ អូ​បា​មា​៉ នូវ​សារមន្ទីរ​១១ កញ្ញា ជា​គម្រោង​ដ៏​រសើប​បំផុត​កំណត់​តាមរយៈ​សង្គ្រាម​បា​៉​កា និង​ការចរចា​គ្នា​ដោយ​លំបាក​ទាំងឡាយ ។​ ​

ជាមួយ​ការ​យឺត​យា​៉​វ​រយៈពេល​៣​ឆ្នាំ សារមន្ទីរ​នោះ​កសាង​លើ​ទីតាំង​អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក WTC នឹងត្រូវ​បើក​ឱ្យ​សាធារណជន​ចូល​ទស្សនា​ចាប់ពី​ថ្ងៃទី​២១ ឧសភា ទៅក្រោយ ពី​រយៈពេល​៦​ថ្ងៃ​សម្រាប់តែ​បណ្តា​សាច់ញាតិ​គ្រួសារ​ជនរងគ្រោះ ពួក​អ្នក​នៅ​រួច​រស់រានមានជីវិត បណ្តា​អ្នកជិតខាង និង​បណ្តា​ក្រុម​ជួយសង្គ្រោះ ។​

​លោក អូ​បា​មា​៉ អមដោយ​ភរិយា លោកស្រី មី​សែ​ល នឹង​ថ្លែង​ពេល​បើកសម្ពោធ​នា​ព្រឹក​ថ្ងៃទី​១៥ ឧសភា រួចហើយ​នឹង​ទស្សនា​សារមន្ទីរ ។ សារមន្ទីរ​ក្រោម​ដី​នោះ​មាន​៧​ជាន់ និង​មាន​ទំហំ​១០២១០​ម៉ែត្រក្រឡា ដោយ​ការកសាង​មានការ​យឺត​យា​៉​វ​មកពី​បញ្ហា​ហិរញ្ញវត្ថុ ។

អ្នក​ចូល​ទស្សនា​គ្រោង​ឱ្យ​បង់ប្រាក់​ម្នាក់​២៥​ដុល្លារ​ជាត​ម្លៃ​មួយ​ដែល មនុស្ស​មួយចំនួន​យល់ថា​ខ្ពស់ ។ គេ​អាច​ទស្សនា​របស់របរ​ផ្ទាល់ខ្លួន​ជាច្រើន​ពាន់​របស់​បណ្តាជន​រង គ្រោះ បណ្តា​ឯកសារ​ជា​វីដេអូ ព្រមទាំង​ឯកសារ​ឯទៀតៗ ជណ្តើរ​ដែល​អ្នក​នៅរស់​រាន​មានជីវិត​ច្រើន​រយ​នាក់​ចុះ ពិសេស​សរសរ​ដែក​២​ដែល​នៅសល់​ក្នុងការ​វាយប្រហារ​ភេរវកម្ម​ថ្ងៃទី​១១ កញ្ញា ឆ្នាំ​២០០១ ៕