រាំទះកំប៉េះគូថច្របាច់ដោះគេបង្កអោយមានជម្លោះសន្តិសុខកាឡាក់ស៊ីម្នាក់ត្រូវបានគេកាប់ដាច់កដៃ

0

ស្ទឹងត្រែង៖ ជនសង្ស័យដែលមានបក្យពួកចំនួន៣នាក់បានចូលមករាំកំសានក្នុងក្លិបការឡាក់ បានរាំទះកំប៉េះគូថច្របាច់នារីៗបំរើការងារក្នុងក្លិប បង្កអោយមានជម្លោះ ខណៈសន្តិសុខអោយចេញមកក្រៅ ពួកគេបានជិះម៉ូតូទៅយកដាវសាំម៉ូរ៉ៃ មកកាប់សន្តិសុខម្នាក់ ដាច់កដៃជាប់ស្បែកតែ12625780_1ប៉ុណ្ណោះ ហើយបានជិះរត់គេចខ្លួនបាត់។ហេតុការបង្កអោយមានជម្លោះនៅក្នុងក្លិបនេះ បានកើតឡើងនៅវេលាម៉ោង១១យប់ថ្ងៃទី២៥ខែមករាឆ្នាំ២០១៦ក្នុងក្លិបកាឡាក់ស៊ី ស្ថិតក្នុងភូមិលើ សង្កាត់ស្រះឬស្សី ក្រុង ខេត្តស្ទឹងត្រែង។នគរបាលអធិការដ្ឋានក្រុងបានអោយដឹងថា ជនរងគ្រោះមានឈ្មោះសៃ វិជ្ជា ភេទប្រុស អាយុ៣២ឆ្នាំជាជាងភ្លើងនិ ងជាសន្តិសុខក្នុងក្លិបកំសាន កាឡាក់ស៊ី និងមានស្រុកកំណើត ខេត្តបន្ទាយមានជ័យ។ចំណែកជនដៃដល់ត្រូវបានគេស្គាល់ថា មានឈ្មោះឡន រម្យណី (ហៅទយ) ភេទប្រុស អាយុប្រហែលជាង២០ឆ្នាំ(រត់គេចខ្លួន)។សមត្ថកិច្ចបានបន្តអោយដឹងទៀតថានៅមុនកើតហេតុនៅយប់ខាងលើ ជនបង្កដែលមានគ្នា៣នាក់បានចូលរាំលេងកំសាន ក្នុងក្លិបហើយជនដៃដល់ បានរាំទះកំប៉ះគូថនិងច្របាច់ដោះនារី ហើយក៏ត្រូវបានជនរងគ្រោះជាសន្តិសុខ បានហៅចេញមកខាងក្រៅក៏បង្កអោយមានជម្លោឈ្លោះគ្នា ពេលនោះជនដៃដល់បានឡើងជិះម៉ូតូទៅបាត់ មួយសន្ទុះក៏ត្រឡប់មកវិញ បានយកដាវសាំម៉ូរ៉ៃ មកកាប់ជនរងគ្រោះយកដៃរង ធ្វើអោយកដៃផ្នែកខាងឆ្វេង ត្រូវមួយដាវជិតដាច់សល់តែស្បែកតែប៉ុណ្ណោះ។បន្ទាប់មកជនដៃដល់បាននាំគ្នាឡើងជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល។ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានក្រុមគេដឹកយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យខេត្ត តែដោយសារមានរបួសធ្ងន់ធ្ងន់ពេក ត្រូវបានដឹកបន្តទៅកាន់មន្ទីរពេទ្យរុស្សីរាជធានីភ្នំពេញទាំងយប់។នៅព្រឹកថ្ងៃទី២៦មករានេះ គេបានឃើញសមត្ថកិច្ចចុះមកធ្វើកំណត់ហេតុ ជាមួយមេការក្លិប ដើម្បីស្រាវជ្រាវ រកជនបង្កដើម្បីចាត់ការតាមផ្លូវច្បាប់៕12606746 20160126_095640 20160126_095541 12625780_1