​ពេលនេះ​អភិបាល​រាជធានី​ភ្នំពេញ​ចុះ​ពិនិត្យ​សំណង់​ការដ្ឋាន​ស្ថាបនា​ស្ថានីយ៍​បូមទឹក​ទួលគោក​ទី​២

0

!
រាជធានី​ភ្នំពេញៈ រសៀល​ថ្ងៃទី​២៦​មករា​២០១៦​នេះ លោកប៉ា សុជាតិ​វង្ស​អភិបាល​រាជធានី​ភ្នំពេញ អមដោយ​មន្ត្រី​ជំនាញ​ក្រោម​ឱវាត​សាលា​រាជធានី បាន​អញ្ជើញ​ចុះទៅពិនិត្យ​សំណង់​ការដ្ឋាន​ស្ថាបនា​ស្ថានីយ៍​បូមទឹក​ទួលគោក​ទី​២ កំពុង​សាងសង់​បាន​ប្រមាណ​៣០% និង​photo_2016-01-26_17-12-41ប្រឡាយ​បាក់​ទូក កំពុងដំណើរការ​ស្តារ​ឡើងវិញ ។​
មន្ត្រី​ម​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា ពេលនេះ ការដ្ឋាន​ស្ថាបនា​ស្ថានីយ៍​បូមទឹក​ទួលគោក​ទី​២ បាន​ដំណេ​ី​រ​ការចាក់​បេតុង​កម្រាល​ក្រោម​តួ​ស្ថានីយ៍ បណ្តោយ ១៧.៥​ម ទទឹង ១៣.៥​ម កម្រាស់ ០.៥​ម បរិមាណ​បេតុង ១២០​មែ​៉​ត្រ​គូប លទ្ធផល​ជារួម​បាន​ប្រមាណ​៣០%​ហើយ និង​គ្រោង​បញ្ចប់​នៅ​អំឡុង​ខែឧសភា​២០១៦​នេះ ។​photo_2016-01-26_17-12-46
មន្ត្រី​ដដែល​បាន​បញ្ជាក់ថា ស្ថា​នី​យ៏​បូមទឹក​ទួលគោក​ទី​២​នេះ ត្រូវ​បំពាក់​ម៉ូ​ទ័​រ​បូមទឹក​ចំនួន​៥​គ្រឿង ដែលមាន​សមត្ថភាព​បូ​ម​៥​ម៉ែត្រគូប​ក្នុង​១​វិនាទី ។ ចំណែក​ប្រឡាយ បាក់​ទូក​កំពុង​ស្ថាបនា ចាប់ពី​ផ្លូវ​ទំនប់​៧០ ដល់​ផ្លូវ​បូរី​ទួល​សង្កែ ប្រវែង​២៩០០​ម៉ែត្រ ទទឹង​ពី​៨​ទៅ​៥០​ម៉ែត្រ បន្ទាប់ពី​ស្ថាបនា​រួច​ប្រព​ន្ធ័​ទាំងពីរ​ខាងលើនេះ អាច​រំដោះ​ទឹក​ចេញពី​តំបន់​ទួលគោក តំបន់​ស្រះចក ដូនពេញ និង​តំបន់​ទួល​សង្កែ ឬ​អាច​និយាយបានថា អាច​រំដោះ​ទឹក​ពី​ភាគ​ខាងជើង​រាជធានី​ភ្នំពេញ​តែម្តង ៕​photo_2016-01-26_17-12-48photo_2016-01-26_17-12-30photo_2016-01-26_17-12-53