អភិបាលស្រុក​ជីក្រែង​ថា​កុំ​ខ្វល់​រឿង​អ្នកសារព័ត៌មាន​ថត​អី​ថត​ទៅ​ផ្សាយ​អី​ផ្សាយ​ទៅ​កុំទៅ​ខ្លាច​ក្នុង​សកម្មភាព​ដឹកឈើ​ខុសច្បាប់

0

​សៀមរាប​៖​លោក​ពៅ​ប៊ុនធឿន អភិបាលស្រុក​ជីក្រែង​បាន​សង្កត់ធ្ងន់​ទៅលើ​អ្នកសារព័ត៌មាន ដែល​បាន​ថត សកម្មភាព​ដឹកឈើ​ដោយ​ខុសច្បាប់​របស់​ប្រជាពលរដ្ឋ ហើយ​បាន​បញ្ជាក់ថា អ្នក​នៅ​ស្រុកលើ​បើ​មិនអោយ​កាប់​ឈើ​ឲ្យ​ទៅរក​អី ចំណែក​អ្នក​នៅ​ផ្នែក​ខាងក្រោម​បើ​ក្រៅពី​ធ្វើស្រែ​មានតែ​រកត្រី ដូច្នេះ​យើង​កុំ​ខ្លាច​ចង់​ផ្សាយ​អី​ក៏​ផ្សាយ​ទៅ ថត​អី​ក៏​ថត​ទៅ យើង​កុំ​ខ្លាច​តែបើ​ខ្លាំងខ្លា​ពេក ជម្រុញ​ឲ្យ​រាស្ត្រ​ប្តឹង​តែម្តង ប្រសាសន៍​នេះ ត្រូវបាន​លើកឡើង​ក្នុង ពិធី​ប្រជុំ​ប្រកាស​សមាភាព​គណៈបញ្ជាកា​រ​ឯកភាព ឃុំ ខ្វាវ ថ្ងៃទី ២៦​មករា ឆ្នាំ ២០១៦​។​
​ក្នុង​ឳ​កាស​នៃ​ពិធី​ប្រកាស​សមាសភាព​គណៈបញ្ជាកា​រ​ឯកភាព​ឃុំ​ខ្វាវ លោក ពៅ ប៊ុនធឿន​អភិបាល​នៃ​គ​ណះ​អភិបាលស្រុក​ជីក្រែង បាន​សង្កត់ធ្ងន់​ទៅលើ អង្គការ​មួយចំនួន​ដែល​តែងតែ​ធ្វើ​សកម្មភាព​ទារលុយ​កាក់ ពីបទ​ល្មើស ហើយ​បាន​ចោទប្រកាន់​មកលើ​អ្នកសារព័ត៌មាន ថា​អ្នកសារព័ត៌មាន ដើរ​តែ​តាម​ថត​សកម្មភាព​អ្នករកស៊ី​ដឹកឈើ ដោយ​ខុសច្បាប់ ហើយ​អ្នកខ្លះ​ទារលុយ​ទារ​កាក់​ច្រើន ពី​ការដឹក​បទល្មើស ក្នុងនោះ​លោក​បាន​បញ្ជាក់ថា បើ​សកម្មភាព​នេះ​មាន​ភាព​ខ្លាំងក្លា​យើង​នឹង​ឲ្យ​រាស្ត្រ​ធ្វើ​ពា​ក្ស​បណ្តឹង​ទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​និតិ​វិធី​ច្បាប់ ព្រោះ​ការងារ​ព្រៃឈើ​មិន​ម៉ែន​ជា​តួនាទី​របស់​អ្នក​ពត៌មាន​ទេ ជា​តួនាទី​របស់​រដ្ឋបាល​ព្រៃឈើ​នឹង​បរិស្ថាន ដែល​ត្រូវ​ដឹងថា កន្លែង​ណា​ត្រូវ​ទប់ស្កាត់ កន្លែង​ណា​ដែល​ត្រូវ​ឲ្យ​រាស្ត្រ​រក​។​
​ក្នុងនោះ​លោក ពៅ ប៊ុនធឿន អភិបាលស្រុក បានលើកឡើង​ពី​អនុ​សាស​ន៏​របស់​រាជរដ្ឋាភិបាល មន្ត្រី​ទាំងអស់​ត្រូវតែ​មុចទឹក ដុះក្អែល ឆ្លុះកញ្ចក់ សិតសក់​ឲ្យ​បាន​ស្អាត បើ​មិនទាន់​ស្អាត​ទេ​ត្រូវធ្វើ​យ៉ាងម៉េច ពិសេស​អស់លោក​មេភូមិ​គ្រប់​ភូមិ​ត្រូវតែ​បំរើ​ប្រជាពលរដ្ឋ​របស់ខ្លួន​ឲ្យ​បានល្អ ជួយ​ដោះស្រាយ​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​។​
​សូមបញ្ជាក់ថា ឃុំ​ខ្វាវ គឺជា​ប្រភព​បទល្មើស​ដែល​កំពុងតែ​ធ្វើ​សកម្មភាព យ៉ាង​អាណាធិបតេយ្យ ដឹកជញ្ជូន​ទាំងយប់​ទាំង​ថ្ងៃ​ដោយ​គ្មាន​ច្បាប់​ទំលាប់ តែ​ពុំដែល​ឃើញ​មាន​សមត្ថកិច្ច​មេព្រៃ ឬ​សមត្ថកិច្ច​ពាក់​ព័​ន្ឋ​មាន វិធានការ​បង្ក្រាប​នោះទេ តែ​នៅពេល​អ្នកសារព័ត៌មាន ថត​ផ្សាយ​បែរជា​លោក អភិបាលស្រុក​មានប្រតិកម្ម ក្នុង​គោលបំណង​គាំទ្រ​ឲ្យ​មានការ​កាប់បំផ្លាញ​ព្រៃឈើ​។​
​ដោយ ប៊ុន រដ្ឋា

IMGP2641 IMGP2375 IMGP2374 IMGP1557 - Copy IMGP0315