បាតុករ​ចង់បាន​នាយករដ្ឋមន្ដ្រី អ​ព្យា​ក្រឹត្យ​

0

​ឥឡូវនេះ​លោកស្រី​យី​ង​ឡាក់ បាន ចុះ​ចេញពី​តំណែង​ទៅហើយ ក្រុមបាតុករ ចង់បាន​នាយករដ្ឋមន្ដ្រី​មួយ​ដែល​អ​ព្យា ក្រឹត្យ​ដើម្បី​ពិនិត្យ​ការកែទម្រង់​ការបោះ ឆ្នោត​ក្នុង​គោលដៅ​កម្ចាត់​កុំឱ្យ​សែ ស្រ​ឡាយ​ស៊ីណាវ៉ាត្រា​មានអំណាច​។ ពួក គេ​និយាយថា នឹង​រារាំង​ការបោះឆ្នោត ទាំងឡាយណា​ដែល​កើតឡើង មុន​ការ កែទម្រង់​។ ប៉ុន្ដែ​លោក Niwatthamrong ដែល​ធ្លាប់ជា​ឧបនាយករដ្ឋមន្ដ្រី និង​ជា រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម ក្រោមបង្គាប់ លោកស្រី​យី​ង​ឡាក់ ព្រមទាំង​អតីត ប្រធាន​ក្រុមហ៊ុន​របស់លោក​ថាក់ស៊ីន ផង​នោះ​ថ្លែងថា ការបោះឆ្នោត​គួរតែ កើតឡើង​ជាមុនសិន​។ លោក​ថ្លែងថា «​យើង​មិនអាច​បញ្ឈប់​ការបោះឆ្នោត ទេ យើង​បញ្ឈប់ មានន័យថា យើង​ប្រឆាំង នឹង​ច្បាប់ ។

យើង​បោះឆ្នោត​មុន ទើប ការកែទម្រង់​ជា​ក្រោយ​»​។​ ​លោក​ថាក់ស៊ីន ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​លើសលប់​ពី​សំណាក់​ពលរដ្ឋ​នៅតាម​ជនបទ​ដាច់ស្រយាល​ទីទ័លក្រ​ដោយ​គោលនយោបាយ​របស់គាត់ ប៉ុន្ដែ​ធ្វើឱ្យ​មានការ​ពុំ​សប្បាយ​ចិ​ត្ដ​ពី​សំណាក់​ក្រុម​អភិជន​ដែល​ស្និទ្ធ​ព្រះបរមរាជវាំង​។​ ​លោក​ថាក់ស៊ីន បាន​និរទេស​ខ្លួន​ទៅ​រស់នៅ​ក្រៅប្រទេស គេច​ពី​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ក្នុង​ឆ្នាំ​២០០៨​ក្រោម​បទ ពុករលួយ ។

ការចោទប្រកាន់​នេះ លោក​ថាក់ស៊ីន ថ្លែងថា ជា​ហេតុផល​នយោបាយ​ប៉ុណ្ណោះ​។​ ​មេដឹកនាំ​បាតុករ​ប្រឆាំង លោក​ស៊ូ​ថេប ថង​ស៊ូ​បាន អតីត​ឧបនាយករដ្ឋមន្ដ្រី​ក្នុង​រដ្ឋាភិបាល​ដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​បាន​អំពាវនាវ​សភា​ជាន់ខ្ពស់ តុលាការ និង​គណៈកម្មការ​បោះឆ្នោត​ឱ្យ​យល់ព្រម​តែងតាំង​នាយករដ្ឋមន្ដ្រី​ថ្មី​។​ ​លោក Niwatthamrong បញ្ជាក់ថា វា​មិនអាច​ទៅរួច​នោះទេ​។ លោក​ថ្លែងថា «​មាន​ជំហាន​ច្រើនណាស់​ដែល​ពួកគេ​ត្រូវធ្វើ​។ ពួកគេ​អាច​ព្យាយាម ប៉ុន្ដែ​ខ្ញុំ​មិន​ជឿថា ពួកគេ​ទទួលជោគជ័យ​នោះឡើយ​»​។​ ​

គ្មាន​ផែនការ​រដ្ឋប្រហារ​ ​យោធា​ដែលជា​ញឹកញាប់​លូកដៃ​ចូលធ្វើ​អន្ដរ​គម​ន៍​ក្នុង​បញ្ហា​ន​យោ​បាល​កាលពី​អតីត​កាលនោះ នៅ​ម្ដងនេះ បានប្រកាស​នៅ​ឆ្ងាយ​ពី​ស្ថានការណ៍​បែប​នោះ ទោះជា​មានការ​អំពាវនាវ​ពី​ក្រុមប្រឆាំង​ឱ្យ​បណ្ដេញ​រដ្ឋាភិបាល​គាំទ្រ​លោក​ថាក់ស៊ីន​យ៉ាងណាក៏ដោយ​។​ ​អ្នកនាំពាក្យ​យោធា លោក Winthai Suvaree បាន​ថ្លែងថា​«​ថ្នាក់ដឹកនាំ​យោធា​មិនដែល​លើកឡើង​អំពី​នាយករដ្ឋមន្ដ្រី​អា​ព្យា​ក្រឹត្យ​នោះទេ ហើយ​នេះ​ក៏​ជា​ផែនការ​ដែល​យោធា​មិន​ជាប់​ពាក់ព័ន្ធ​ផងដែរ ។

យោធា​គ្មាន​គម្រោង​ធ្វើ​រដ្ឋប្រហារ​នោះឡើយ ហើយ​យោធា​ទុកឱ្យ​អ្នកនយោបាយ​ដោះស្រាយ​គ្នា​ចំពោះ​បញ្ហា​វិបត្ដិ​នេះ​ចុះ​»​។​ ​ក្រោយ​ការ​ស្នង​រាជ​របស់​ព្រះមហាក្សត្រ​ភូម​បុល អាប់​ឌុល​យ៉ា​ដេ​ត ក្នុង​ឆ្នាំ​១៩៤៦​រហូតមកដល់​ពេលនេះ ប្រទេស​ថៃ​មានការ​រដ្ឋប្រហារ​យោធា​៩​លើក​។ ព្រះមហាក្សត្រ​ដែល​ព្រះជន្ម​៨៦​វស្សា​ហើយ​នោះ​ធ្លាប់ធ្វើ​ព្រះរាជអន្ដរាគមន៍​កាលពី​វិបត្ដិនយោបាយ​លើក​មុន ប៉ុន្ដែ​លើក​នេះ ព្រះអង្គ​ពុំមាន​ព្រះរាជបន្ទូល​បែបណា​ឡើយ​។​

​បាតុករ​ប្រឆាំង​បាននិងកំពុង​អង្គុយ​តវ៉ា​នៅតាម​កន្លែង​ផ្សេងៗ​នៅ​ខាងក្នុង និង​ជាយក្រុង​បាងកក​នាំឱ្យមាន​ក្ដីបារម្ភ​ពី​អំពើហិង្សា​កើតឡើង​ជាយថាហេតុ​។ ចាប់តាំងពី​ផ្ទុះ​ការតវ៉ា​កាលពី​ខែធ្នូ ឆ្នាំ​២០១៣​មកទល់ពេលនេះ មនុស្ស​២៥​នាក់​បាត់​បង់ជីវិត​ដោយសារតែ​អំពើហិង្សា​។​ ​មេ​យោធា​ធ្លាប់បាន​និយាយថា យោធា​នឹងមិន​នៅ​ស្ងៀម​ឡើយ ប្រសិនបើ​ស្ថានការណ៍​អាក្រក់​ខ្លាំង​ឡើង​នោះ​។​ ​សកម្មជន​អាវ​ក្រហម​គាំទ្រ​រដ្ឋាភិបាល​ទាមទារ​ឱ្យ​បោះឆ្នោត​ថ្មី​មួយ​ឱ្យបាន​ឆាប់ៗ​តាមតែ​អាចធ្វើ​ទៅបាន​។

លោក​ថ្លែងថា «​ពលរដ្ឋ​ថៃ​ស្គាល់​ច្បាស់​អំពី​សិទ្ធិ​របស់​ពួកគេ ពួកគេ​ជា​អ្នក​យល់ដឹង​ពី​នយោបាយ ហើយ​ពួកគេ​មិន​ទទួលយក​នាយករដ្ឋមន្ដ្រី​អាយ៉ង​ដែល​តែងតាំង​ដោយ​មនុ​ស្សមាន​ឥទ្ធិពល​ឡើយ​»​។​ ​ចំណែក​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​បាន​ចាក​ចេញពី​ឧទ្យាន​ក្រុង​ហើយ​ឆ្ពោះទៅកាន់​មុខ​ស្នាក់ការ​កណ្ដាល ប្រចាំ​តំបន់​របស់​អង្គការសហប្រជាជាតិ និង​ជិត​ក្រសួង​ជាច្រើន​។​ ​លោក​ស៊ូ​ថេប​ថ្លែងប្រាប់​ក្រុមគាំទ្រ​ថា យើង​បន្ដធ្វើ​រហូត​ទទួល​ជ័យជម្នះ​។​images