បាញ់​៦​គ្រាប់​សម្លាប់​ស​ង្ស​យ័​ជា​រឿង​គំនុំ​រឿង​ទំនាស់​ដីធ្លី​កន្លងមក​

0

​កំពង់ស្ពឺ​=​យុវជន​ម្នាក់​ត្រូវ​ឃាដករ​បាន​បាញ់​ចំនួន ៦​គ្រាប់​ហើយ​បាន​ហោះ​មក​ចំ ក្បាល​និង​ខ្លួន​ប្រ​ម៉ាន​ជា​៣​គ្រាប់​គ្រា​ដែល​យុវជន​នោះបាន​ទៅ​ពន្លត់ភ្លើង​ដែល​គេ​ស​ង្ស​យ័​ថា​មាន​មនុស្ស​លួច​ដុត​ខ្ទម​ធ្វើ​ពី​ឈើ​ប្រក​ស្បូវ នៅ​លើដី​ដែលមាន​ទំនាស់​ដ៏​សែន​មហា​រាំ​រ៉ៃ និង​ស្មុគស្មាញ​គ្មានអ្វី​ប្រៀប របស់​អ្នកស្រុក​ភ្នំស្រួច គឺ​ដី​ក្រុមហ៊ុន អ៊ុក ឃុន អភិវឌ្ឍ​ន៏​ដំណាំ​ឧស្សាហកម្ម ។​
​ករណី​កើតការ​បាញ់ប្រហា​គ្នា​នេះ​បានកើត​ឡើង នៅ​ម៉ោង ៨​និង​៤៥​នាទី យប់​ថ្ងៃទី ២៧ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ទី ១ ឃុំ​ត្រែ​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្ត​កំពង​ស្ពឺ ។​ជនរងគ្រោះ​ក្នុង​ហេតុ​ការ​ណ៏​ត្រូវបាន​គេ​ដឹងថា​មិនមែនជា​មនុស្ស​រស់នៅក្នុង​ស្រុក​កើតហេតុ​ទេ​តែ​ជា​មនុ​ស្សមក​ស៊ីឈ្នួល​យាម​ដី​ឲ្យ​គេ មានឈ្មោះ ស៊ុន ដា​វីត ភេទ​ប្រុស​អាយុ ១៨​ឆ្នាំ​រស់នៅ​ភូមិ​អណ្តូង​ថ្មី សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ បច្ចុប្បន្ន​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ដោ​យមក​ស៊ីឈ្នួល​គេ ។​
​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​ខ្លៈ​បាន​និយាយ​ប្រាប់ថា មុន​កើតហេតុ​ក្រុម​អ្នក​រស់នៅក្នុង​ដី​ក្រុមហ៊ុន​ដំណាំ​ឧស្សាហកម្ម អ៊ុក ឃុន បានឃើញ​មាន​ភ្លើង​បាន​ឆាបឆេះ​ខ្ទម នៅ​ខា​ត្បូង​ក៏បាន​នាំគ្នារ​ត់ទៅ​ពន្លត់ ។​តែ​ពេលរ​ត់ទៅ​ពន្លត់​ជនរងគ្រោះ​ឈ្មោះ ដា​វីត បានរ​ត់ដល់​មុនគេ ហើយ​កំពង់តែ​ពន្លត់ភ្លើង​ក៏មាន​ស្នូរ​កាំភ្លើង​បាញ់​រៈ​ស្រោច​ចំនួន​៦​គ្រាប់ ។​
​សាក្សី​បាន​បន្តថា​ក្រោយពី​ស្ងប់​សម្លេង​បាញ់​អ្នករស់នៅ​ទីនោះ​ជាច្រើន​បាននាំគ្នារ​ត់ទៅ​មើល​ក៏បាន​ឃើញ ជនរងគ្រោះ​បាន​ដេកស្លាប់​នៅ​និង កន្លែង​បាត់ទៅហើយ ចំណែក​ជនល្មើស​ជា​ខ្មាន់កាំភ្លើង​បាន​រត់គេចខ្លួន​បាត់​ដែរ ។​
​លោក​វរ​សេនី​យ៏​ឯក សម សាក់ នាយ​កា​រិ​យា​ល​យ័​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត​បាន​ឲ្យ​ដឹងថា ពេលនេះ​ក្រុមការងារ​ធ្វើ​កោសល​វិ​ច្ច​យ័​កំពង់​ស្វែងរក​ភស្តា​ង​នៅជាប់​និង​ខ្លួន​ជនរងគ្រោះ​ពី​ការបាញ់ប្រហា​នេះ ដោយ​លោក​មិនទាន់​ហ៊ាន​អៈ​អាង​អំពី​ការបាញ់សម្លាប់​នេះ​ថា​មាន​ប៉ុន្មាន​គ្រាប់​ទេ តែបើ​តាម​សាក្សី​អ្នកភូមិ​បាន​ឭ​ស្នូរ​បាញ់​មិនតិចជាង​៦​គ្រាប់​ទេ ។​
​នាយ​កា​រិ​យា​ល​យ័​បាន​បន្តថា បើ​ផ្នែក​តាម​ដំណើររឿង​ករណីនេះ​អាចជា​រឿង​គំនុំ​ច្រើនជាង​ការសង​សិ​ក ឬ​ប្លន់​អ្វីមួយ ។​
​រឿងរ៉ាវ​ទ​នា​ស់ដី​របស់​ក្រុមហ៊ុន​អភិវឌ្ឍ​ន៏​ដំណាំ ឧស្សាហកម្ម ខាងលើ​បាន​មានទំនាស់​គ្នា​យ៉ាង​ស្រួចស្រាវ រវាង​ម្ចាស់​ដីឯកជន​មួយ​និង​ម្ចាស់​ក្រុមហ៊ុន ដែលជា​ញឹកញាប់​ទាំង​អាជ្ញាធរ​ស្រុក ខេត្ត​មានការ​ឈឺក្បាល​យ៉ាងខ្លាំង​ដោយ​តែ​ក្រុម​ទាំងនេះ​លេចចេញ​ជា​បាតុភាព​ដាក់គ្នា ជាច្រើន​ដង​ហើយ​ពេល​ខ្លៈ​បាន​ក្លាយជា​អំពើ​ហឹ​ង្សា​ថែមទៀត ។ ជាក់ស្តែង​មាន​ករណី​ខ្លៈ​បាន​វាយប្រហា​មកលើ​សមត្ថកិច្ច​ទាំង​កាយវិការ និង​កំលាំងបាយ បើ​គ្រាន់តែ​ក្រុម​សមត្ថកិច្ច​ចុះ​ធ្វើការ​សម្របសម្រួល​ក៏ដោយ ។ កា​រវិ​ឌ្ឃ​ន៏​ចុងក្រោយ​រឿងរ៉ាវ​នេះ​បាន​ឈានដល់ ស៊ីសាច់ហុតឈាម​ដោយ​លែង​ចង់​ស្តាប់​អាជ្ញាធរ និង​បាន​លើកគ្នា​សង់​ជា​ខ្ទម រាយ​ពេញ​ដី ហើយ​ជា​ញឹក​ខ្ទម​ដែល​ត្រូវ​ដឹងថា​មនុស្ស​ត្រូវគេ​ជួល​នោះបាន​ប្រើ​ហឹ​ង្សា​ដាក់គ្នា​ជា​ញឹកញាប់ បន្ថែម​ការពិបាក​ដោះស្រាយ​គ្នា​បន្ថែមទៀត ខណៈ​អាជ្ញាធរ​កំពង់​ដោះស្រាយ​រឿង​ចាស់​មិនទាន់​ចប់​ផង ។​ចុងក្រោយ​ក៏បាន​លេចចេញ​ករណី​បាញ់ប្រហា​គ្នា​នៅក្នុង​ដី​ក្រុមហ៊ុន​នេះ ឈានដល់​អំពើ​ហឹ​ង្សា​យ៉ាងធ្ងន់ធ្ងរ​ទម្លាក់​បន្ទុក​មកលើ​អាជ្ញាធរ និង​សមត្ថកិច្ច ៕​ ដោយ  ភ្នំស្រួច IMG-20160128-WA0005 IMG-20160127-WA0084 IMG-20160127-WA0083 IMG-20160127-WA0080 IMG-20160127-WA0077