បើកកិច្ចប្រជុំ គណកម្មាធិការអចិន្រ្តៃយ៍ នៃ សភានិយាយភាសាបារាំង

0

សៀមរាប៖ កិច្ចប្រជុំរបស់គណកម្មាធិការអចិន្រ្តៃយ៍ នៃ សភានិយាភាសាបារាំង បានចាប់ផ្តើមបើកដំណើរការរបស់ខ្លួន នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នេះ ស្ថិតនៅក្នុងសណ្ឋាគារ អង្គរផាឡេសរីសត ក្រោមវត្តមានរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃImage7ព្រះរាជាណាចក្រកម្ពុជានិងមានវត្តមានផងដែរ ឯកឧត្តម Aubin Minaku NDJALANDJOKO ប្រធានសភានិយាយភាសាបារាំងនិងជាប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គោ ។ សម្រាប់កិច្ចប្រជុំនេះគ្រោងនឹងបើកការពិភាគ្សាគ្នារហូតដល់ល្ងាចថ្ងៃទី២៩ ខែមករាដែលមានសមាជិកចូលរួមចំនួន៨០ស្ថាប័ននៃសភានិយាយភាសាបារាំង មកពី១៦ប្រទេស ។ ជាក់ស្តែងនៃកិច្ចប្រជុំនេះ គឺជាការបង្ហាញពីសុឆន្ទៈ និងការប្តេជ្ញាចិត្តរបស់មាជិកចូលរួមទាំងអស់ ដើម្បីសម្រេចឲ្យបានចក្ខុវិស័យរបស់មហាសន្និបាតនៃសភានិយាយភាសាបារាំង ហើយក៏ជាការបង្ហាញនូវការគាំទ្រយ៉ាងពេញលេញ ដល់សភាកម្ពុជាដែលបានទទួលកិត្តិយសរៀបចំ កិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍នៃសភានិយាយភាសាបារាំងលើកទី១នេះ។ គេសង្កេតថា លទ្ធផលនៃកិច្ចប្រជុំនេះ នឹងបានបំពេញនូវការងារដែលបានគ្រោងទុកហើយនឹងអាចទទួលបាននូវការឯកភាព លើសេចក្តីព្រាងរបៀបវារៈនានា ផងដែរ ។ នៅក្នុងសេចក្តីថ្លែងសន្ទរកថាបើកកិច្ចប្រជុំនេះ ក្នុងនាមជាម្ចាស់ផ្ទះ( សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ) បានបង្ហាញនូវការចែករំលែកបទពិសោធន៍ជាក់ស្តែងនៃបណ្តាប្រទេសអាស៊ានទាំង១០ ជូនដល់សមាជិកសភានិយាយភាសាបារាំងផងដែរ ក្នុងនោះគឺត្រូវបាននិយាយអំពីសមិទ្ធផលនិងជោគជ័យទាំងឡាយដែលប្រទេសអាស៊ានសម្រេចបាន ដោយបានឆ្លងកាត់បញ្ហាប្រឈម និងឧបស័គ្គនានា ដូចជាបញ្ហាសន្តិសុខស្បៀង ឋាមពល ការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិផ្សេងៗ ភេវរកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរផ្លូវភេទ ជម្ងឺឆ្លងរាតត្បាតសុវត្ថិភាពផ្លូវសមុទ្រ និងការឈានទៅសម្រេចគោលដៅទាំងឡាយ នៃការអភិវឌ្ឍន៍ប្រកបដោយចិរភាព ។ ជាមួយគ្នានោះ សម្តេច ហេង សំរិន បានបង្ហាញអំពីការព្រួយបារម្ភចំពោះការពង្រឹងសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយនៅក្នុងតំបន់ ដើម្បីឈានទៅដល់បានកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តភាពសម្រាប់ប្រជាពលរដ្ឋ និងមានភាពសុខដុមរមនា ទាំងផ្នែកនយោបាយ សន្តិសុខ សេដ្ឋកិច្ចនិងសង្គមវប្បធម៌ក្នុងតំបន់ផងដែរ ។ ហើយឆ្លៀតក្នុងឪកាសនោះដែរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក៏បានយាងអញ្ជើញទៅទស្សន:កិច្ចនិងដាំកូនឈើក្រញូងនៅចំការអភិរក្សក្រញូងសព្វថ្ងៃមានចំនួន១៤០០០ដើមសរុបទាំងអស់ដែលមានផ្ទៃដីចំនួន(៥២ហិចតា)ស្ថិតនៅត្រង់ចណុចភូមិខ្នាសណ្តាយ ឃុំបន្ទាយស្រី ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលជាតំបន់អភិរក្សImage2 Image3 Image13 Image7 Image6 Image5 Image4របស់អាជ្ញាធរខេត្ត ៕ ដោយ ស៊ាន សុផាត