អធិការដ្ឋាននគរបាលក្រុងសំរោង បានធ្វើការប្រជុំនិងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលប្រកបរបរចាក់ធុងបាស់ចំនួន១៩នាក់ មកពីសង្កាត់ចំនួន៤

0

.

ឧត្តរមានជ័យ៖.កាលពីវេលាម៉ោង៨និង៣០នាទីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នៅអធិការដ្ឋាននគរបាលក្រុងសំរោងបានធ្វើការប្រជុំនិងសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលប្រកបរបរចាក់ធុងបាស ចំនួន១៩នាក់ មកពីសង្កាត់ចំនួន៤ គឺសំរោង,បុស្បូវ,បន្សាយរាក់,និងកូនក្រៀល ដឹកនាំIMG_0856ដោយលោកវរសេនីយ៍ត្រី លុយ ណាក់ អធិការរងក្រុងសំរោងនិងមានការចូលរួមពីលោកនាយប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន លោកមេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសំរោង។ក្នុងឱកាសនោះ លោកអធិការរងបានមានមតិណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ធុងបាសឲ្យចេះសលការណ៍ជូនសមត្ថកិច្ច រាល់ពេលចាក់បំពងសំលេងក្នុងកម្មវិធីផ្សេងៗ,ត្រូវសុំការអនុញ្ញាតិពីនាយប៉ុស្តិ៍រដ្ឋបាលដើម្បីដាក់កម្លាំងការពារ,ជាពិសេសសូមរាយការណ៍ឲ្យបានលឿនរាល់ពេលមានការបង្ករអុកឡុកវាយតប់គ្នានិងត្រូវបញ្ចប់ការចាក់នៅវេលាម៉ោង២៣៖០០នាទីជាកំណត់។បន្តមកទៀតលោកអធិការរងបានធ្វើការចែកជូនលេខទូរស័ព្ទរបស់ របស់នគរបាលទាំងថ្នាក់អធិការ,អធិការរង,នាយផ្នែកជំនាញនិងប៉ុស្តិ៍រដ្ឋបាល ដើម្បីទំនាក់ទំនងរាយការណ៍បាន ទាន់ពេលវេលានិងលក្ខណ:ទាំង៩ចំណុចរបស់ភូមិ ឃុំមានIMG_0855 IMG_0853 IMG_0852 IMG_0856សុវត្ថិភាពផងដែរ៕