ទម្លាយអាថកំបាំងពីមូលហេតុដែលទណ្ឌិតនៅមណ្ឌលកែប្រែម០៤ចងកសម្លាប់ខ្លួនឯងឲ្យសីុជម្រៅ

0

ខេត្តពធិ៍សាត់៖ ដោយសាតែមានកាសង្ស័យនិងករណីទណ្ឌិតនៅម០៤ចងកសម្លាប់ខ្លួនហើយមានកាសង្ស័យពីមហាជននិងអង្កាសិទ្ធិមនុស្សថា ជារឿងឃាតកម្មនោះ  សួមព័ណ៍នាសរសេរទម្លាយពីមូលហេតុលំអិតសើុបអង្កេតតភាគជូនសាច់រឿងនេះបន្ថែមទៀត ដើម្បីឲ្យអ្នកអាននឹងអ្នកសង្ស័យបានunnamed (2)ជ្រៀបសើមលើករណីដូចខាងក្រោមនេះ។ទាក់ទងនិងករណីទណ្ឌិតឈ្មោះ ភូច សុវណ្ណរ៉េត អាយុ២៦ ឆ្នាំនៅផ្លូវមៅ៉សេទុង សង្កាត់ទឹកល្អក់០២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលអត្តឃាតចងក៍សម្លាប់ខ្លួននោះ ។ បើតាមមន្រ្តីអនុរក្សនៅមណ្ឌលកែប្រែ ម០៤ នោះបានឲ្យដឹងថា៖ មុនពេលកើតហេតុនេះឡើង ទណ្ឌិតរងគ្រោះរូបនេះគឺដំបូងបាននៅអាគា៏B2 ដោយសាតែទណ្ឌិតនេះមានកាឈ្លោះប្រកែកគ្នានិងទណ្ឌិតដូចគ្នានៅក្នុងអាគា៏នោះ ខាងមន្រ្តីអនុរក្សក៍បានឲ្យទណ្ឌិត ភូច សុវណ្ណរេ៉តនេះទៅ អាគា៏B1 វិញដោយមានកាព្រមព្រៀងធ្វើក្រដាស់ស្នាមត្រឹមត្រូវ។មន្រ្តីដដែលនោះបានបន្តថា ស្រាប់តែទៅនៅអាគា៏ថ្មីបានប្រហែល៦ទៅ៧ថ្ងៃ មុនកើតហេតុមួយថ្ងៃ ជនរងគ្រោះនោះបានទូរស័ព្ទទៅសុំលុយម្ដាយនៅឯរាជធានីភ្នំពេញចំនួន២៥មឺនរៀលដោយនិយាភម្ដាយថាគេធ្វើបាបខ្លួនណាស់ គ្រានោះម្ដាយដឹងពីចរឹកកូនជាជនរងគ្រោះនេះ ក៍ឆ្លើយតមតាមទូរស័ព្ទថា ម្ដាយគ្មានលុយទេ ។ មន្រ្តីអនុរក្សមណ្ឌលកែប្រែនោះបន្តថា ពេលឭម្ដាយឆ្លើយតបតាមទូរស័ព្ទបែបនេះ តូច វណ្ណរ៉េត ក៍បានតបម្ដាយថា បើមែ៉មិនឲ្យលុយកូនទេកូនសម្លាប់ខ្លួនហើយ ពេលនោះម្ដាយមិនខ្ងីខ្វល់ក៍បិតទូរស័ព្ទទៅ ឯជនរងគ្រោះជាកូនបានបន្តចុចទូរស័ព្ទទៅសុំលុយម្ដាយតទៀត តែម្ដាយមិនបានលើទូរស័ព្ទ ស្រាប់តែស្អែកឡើងវេលាមោ៉ង៤និង៣០នាទីទៀបភ្លឺទណ្ឌិតឈ្មោះ តូច វណ្ណរេ៉ត នេះក៍ត្រូវបានគេប្រទះឃើញអត្តឃាតខ្លួនឯងដោយ(ចងកសម្លាប់ខ្លួននិងចង្រ២ងបង្អូចក្នងបន្ទប់ទឹកស្លាប់តែម្តង)។ក្រោយពេលទណ្ឌិតនេះសម្លាប់ខ្លួនឯងដោយចងកនេះស្លាប់វត្ដមានអាជ្ញាធរវិជ្ជៈបណ្ឌិតត្រួតពិនិត្យសាកសពនិងនគរបាលបច្ចែកទេសវិទ្យាសាស្រ្តស្រុកនិងខេត្តចុះផ្ទាល់ជាមួយក្រុមជំនាញនគរបាលព្រណ្មទណ្ឌកម្រឹតធ្ងន់ស្នងការខេត្តពិនិត្យនឹងស្រាវជ្រៀវលើករណីនេះ។ ដោយយក្នុងកាពិនិត្យករណីនេះលោក តូ តុងអេង នគរបាលបច្ចែកទេសខេត្តបានបញ្ជាក់ឲ្យកម្ពុជាថ្មីដឹងថា៖ ទណ្ឌឹតឈ្មោះ តូច វណ្ណរ៉េត អាយុ២៦ឆ្នាំនេះពិតជាអត្តឃា(ចងក)សម្លាប់ខ្លួនឯងពិតប្រាកដមែន ដោយគេប្រើក្រមា៉ពោះគោព័ណ៍ខៀវ រឹតក ហើយយកក្រមា៉ពោះគោនោះចងជាប់និងចង្រឹងបង្អូចក្និងបន្ទប់ទឹក ទម្លាក់ខ្លួនបណ្ដាលឲ្យស្លាក់ខ្សល់បំពងកស្លាប់មួយរំពេច ។លោកឲ្យដឹងទៀតថា ជនរងគ្រោះបានខាំអណ្ដាត ផ្នែកប្រដាប់ភេទមានចេញទឹកកាម ដែលធាតុផ្សំអត្តឃាតដោយ(ចងក)សម្លាប់ខ្លួននេះពេញលក្ខណះទាំងអស់ ចំណែករាង្គកាយជនរងគ្រោះនៅមាំមួនហើយពុំមានស្លាក់ស្នាមអ្វីដែលគួឲ្យកត់សម្គាល់ក្រៅពីរឿងអត្តឃាតនេះឡើយ។លោក តូ តុងអេង នគរបាលផ្នែកបច្ចែកទេសវិទ្យាសាស្រ្តបានបញ្ជាក់យា៉ងច្បាស់បន្ថែមទៀតថា ៖ ក្រោយពេលពិនិត្យល្អិតល្អន់លើករណីនេះ កម្លាំងជំនាញនិងអាជ្ញាធរជាមួយមន្រ្តីអនុរក្សមណ្ឌលកែប្រែបាននាំគ្នារងចាំ របស់ម្ដាយជនរងគ្រោះឈ្មោះ( រិន វណ្ណនី ជានីតិជន)នេះរហូតដល់មោ៉ង៨និង០០នាទីយប់ទើបមកដល់ដើម្បីប្រគល់សពនេះយកទៅធ្វើបុណ្យ ដោយស្រ្តីជាម្ដាយមុនដំបូងគាត់បាននិយាយថា កូនគាត់ពុំមានកាចងក៍សម្លាប់ខ្លួនឡើយគឺច្បាស់ជាករណីអ្វីផ្សេងហើយ ។ខណៈដែលម្ដាយជនរងគ្រោះនិយាយបែបនេះភ្លាម លោកព្រះរាជអាជ្ញា តុលាកាខេត្ត តន់ សីហតេជ ក៍ឲ្យសមត្ថកិច្ចប្រាប់ទៅម្ដាយជនរងគ្រោះនោះថាលោកស្រីអាចយកសពទៅបញ្ចុះដោយពុំទាន់បូជាក៍បាន ហើយយកសពជនរងគ្រោះទៅវះរាង្គកាយពិនិត្យបន្ថែមទៀតក៍បាន គឺលោកស្រីមានសិទ្ធគ្រប់គ្រាន់ព្រោះសមត្ថកិច្ចយើងបានពិនិត្យល្អិតល្អន់រូចរាល់អស់ហើយគឺគេពិតជាអត្តឃាតដោយ(ចងក)សម្លាប់ខ្លួនឯងពិតប្រាកដមែន។លោក តូ តុងអេង បន្តថាក្រោយពេលស្រ្តីជាម្ដាយទណ្ឌិតរងគ្រោះទទួលពាក្យនេះភ្លាមក៍បានផ្អិតមេដៃទទួលស្គាល់កូនគាត់ថាពិតជាចងកសម្លាប់ខ្លួនឯងមែន ដោយស្រ្តី រិន វណ្ណនី ជាម្ដាយនេះទម្លាយអាថកំបាំងទាំងអស់នោះថាគេច្បាស់ជាខឹងសុំលុយមិនបានដូចមន្រ្តីអនុរក្សមណ្ឌលកែនេះនិយាខាងលើតមែន។ក្រោយយពេលកាព្រមព្រាងពីស្រ្តីជាម្ដាយជនរងគ្រោះរូចហើយសមត្ថកិច្ចក៍បានប្រគល់សពឲ្យ ហើយស្រ្តីនេះក៍បានយកសពកូនគាត់ឈ្មោះ តូច វណ្ណរេ៉ត នេះទៅបូជានៅវត្តពាលញែកក្រុងពោធិ៍សាត់តែម្ដង។កម្ពុជាថ្មីទទួលបានព័ត៍មានថា ខាងអង្គកាសិទ្ធិមនុស្ស លីកាដូ មានកាសង្ស័យករណីនេះជាអំពើឃាតកម្ម ហើយអ្នកកាសែតកម្ពុជាថ្មីធ្វើព័ត៍មាននេះថាចងក៍សម្លាប់ខ្លួនវាជាការសរសេរខុសនិងវិជ្ជាជីវៈរបស់ខ្លួនធ្វើឲ្យខូចសង្គមនិងអ្នកសាព័ត៍មានផ្សេងៗទៀតដែលបានចុះផ្សាយ ។ ភ្លាមនោះនារសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦ កម្ពុជាថ្មីប្រចាំខេត្តពោធិ៍សាត់ បានធ្វើកាទំនាក់ទំនងទៅលោក អេង ឈុនហាន ប្រធានអង្គកាសិទ្ធិមនុស្ស លីកាដូ ខេត្តពោធិ៍សាត់ លោកបានប្រាប់ថា លោកពុំបាននិយាយពីរឿងថាកាសែតកម្ពុជាថ្មីសរសេរមិនពិតដូចកាចោទប្រកាន់បែបនេះ នេះជាកាមួលបង្កាច់ទាំងស្រុងហើយ ពោលគឺមិនបាននិយាយឫផ្សប់ផ្សាយនៅលើប្រព័ន្ធណាមួយទេ។ លោក អេង ឈុនហាន ឲ្យដឹងថាករណីនេះរូបលោកក៍ថ្លោះធ្លោយដែរដោយបានដឹងពីទណ្ឌិត តូច វណ្ណរ៉េត នៅមណ្ឌលកែែប្រម០៤ អត្តឃាត(ចងក) សម្លាប់ខ្លួននេះនៅល្ងាចទៅហើយ ហើយលោកក៍ទទួលស្គាល់ថា ទណ្ឌិតនេះពិតជាស្លាប់ដោយចងកសម្លាប់ខ្លួនឯងមែនព្រោះ មានស្នាមខាំអណ្ដាតនិងប្រដាប់ភេទមានធ្លាក់ចេញទឹកកាម។គួរំលឹកផងដែរថា៖ នៅខ្វះតែមួយឆ្នាំបួនខែទៀតប៉ុណ្ណោះនិងរូចខ្លួនទោសទណ្ឌដោយទណ្ឌិតម្នាក់ជាប់ទោសពីបទជួញដូសារធាតុញៀនបានចងកនិងក្រមា៉ពោះគោក្នុងបន្ទប់ទឹកស្លាប់ដោយពុំដឹងមូលហេតុ។ ហេតុការនេះបានកើតឡើងកាលពីវេលាមោ៉ង៤និង៣០នាទីថ្ងៃទី០១ ខែកម្ភះ ឆ្នាំ២០១៦ នៅមណ្ឌលកែប្រែ(០៤) ស្ថិតក្នុងភួមិប្រហ័សក្បាល ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។បើតាមលោក តូ តុងអេង នគរបាលបច្ចែកទេសវិទ្យាសាស្រ្តខេត្តពោធិ៍សាត់បានឲ្យដឹង ក្រោយពេលកើតហេតុថា ទណ្ឌិតដែលធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងនេះឈ្មោះ ភូច វណ្ណរ៉េត ហៅចិនភេទប្រុសអាយុ២៦ឆ្នាំ មានទីលំផ្លូវលេខ៤៧៤ផ្លូវមៅ៉សេទុង សង្កាតទឹកល្អក់០២ ខណ្ឌទួលគក រាជធានីភ្នំពេញ។លោកតុងអេង បានបន្តថាបើតាមទៅដល់ទីតាំងកើតហេតុស្រាវជ្រៀវអំពីករណីនេះនិងពិនិត្យសពជនរងគ្រោះនោះ គឺមន្រ្តីម០៤សាខាទីមួយនៃមណ្ឌលកែប្រែនេះបាននិយាយថា បុរសនេះត្រូវបានគេបញ្ជូនមកពីរាជធានីភ្នំពេញតាំងពីថ្ងៃទី០៥ ខែ០៥ ឆ្នាំ២០១៤ម្លេះ នៅមណ្ឌលកែប្រែម០៤នេះពីបទជួញដូគ្រឿងញៀន។ មុនពេលកើតហេតុបុរសនេះពុំមានរឿងអ្វីទេ ដោយសុខភាពធម្មតាមានកម្លាំងមាំមួន ដោយនៅវេលាមោ៉ងជា០៤ទៀបភ្លឺនោះក៍បានក្រោកពីដេក ដើរទៅបន្ទប់ទឹកដោយកាន់ក្រមា៉ពោះគោព័ណ៍ខៀវ ស្រាប់តែមិនឃើញត្រឡប់មកវិញ មន្រ្តីទីនោះក៍បានទៅមើលស្រាប់តែឃើញគេចងកសម្លាប់ខ្លួននឹងចង្រឹងបន្ទប់ទឹកនោះតែម្ដង។លោកតុងអេង បានបន្តថាក្រោយកើតហេនេះឡើងខាងកម្លាំងលោកនិងពេទ្យជំនាញជាមួយនិងអាជ្ញាធរទីនោះត្រួតពិនិត្យសព ភូច វណ្ណរ៉េត ទណ្ឌិតម្នាក់នេះ គឺពុំមានអ្វីដែលគួឲ្យកត់សំគាលឡើយដោយរាងកាយនៅធម្មតាគ្មានស្លាកស្នាមអ្វីឡើយ សីុបានដេកបាន ដោយបុរសនេះពិតជាចងកសម្លាប់ខ្លួនឯងស្លាប់ពិតប្រាកដមែន ហើយមិនដឹងថាគេមានមូលហេតុអ្វីទេ ព្រោះខ្វះតែ ០១ឆ្នាំនិង០៤ខែទៀតប៉ុណ្ណោះបុរសនេះនិងត្រូវunnamed (1) unnamed unnamed (3) unnamed (2)ចេញពីមណ្ឌលកែប្រនេះហើយ ៕