សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់​ជាមួយ​ថ្នាំញៀន​១៦​កញ្ជប់​នៅក្នុង​ក្រុង​និ​ស្រុក​២​ផ្សេងគ្នា​​បញ្ជូនទៅ​តុលាការ​

0

ខេត្តកំពង់ឆ្នាំង​៖ សមត្ថកិច្ច​នគរបាល​ស្រុក​បរិបូណ៌ និង​ក្រុង​ក្រុង​កំពង់ឆ្នាំង​សហការ​ជាមួយ​ខេត្ត បាន​ចាប់​ជនសង្ស័យ​ចំនួន​៤​នាក់​ជា​បន្តបន្ទាប់ ក្នុង​បទ​រក្សាទុក​ចែកចាយ និង​ប្រើប្រាស់​ថ្នាំញៀន​នៅក្នុង​ស្រុក​និង​ក្រុង​២​ផ្សេងគ្នា ។​ករណី​បង្ក្រាប​គ្រឿងញៀន​នេះ​បាន​ធ្វើឡើង​នៅ​a5រសៀល​ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ​២០១៦​នៅ​ស្រុក​បរិបូរ​ណ៌ និង​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅក្នុង​ក្រុង​កំពង់ឆ្នាំង ដោយ​ដកហូត​បាន​ថ្នាំញៀន​ម៉ា​ទឹក​ក​សរុប​ចំនួន ១៦​កញ្ជប់ ។ ​ ​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បានអោយដឹងថាៈ​៖ នៅ​រសៀល​ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ​២០១៦ សមត្ថកិច្ច​នគរបាល​ស្រុក​បរិបូណ៌​បាន​ចាប់​ជនសង្ស័យ​ចំនួន​២​នាក់ ១.​ឈ្មោះ ង្វៀង យ៉ាំង​លី អាយុ​២២​ឆ្នាំ និង​២. ឈ្មោះ យ៉ យ៉ាំង​ថាវ អាយុ​១៤​ឆ្នាំ ទាំង​២​នាក់​ជា​ជនជាតិ​វៀតណាម ស្នាក់នៅ​នៅ​ភូមិ​ឆ្នុកទ្រូ​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរ​ណ៌ ។ a6
​ ​ដោយឡែក នៅ​ព្រឹក​ថ្ងៃទី​០៣​ខែកុម្ភៈ ឆ្នាំ​២០១៦ សមត្ថកិច្ច​នគរបាល​ក្រុង​សហការ​ជាមួយ​ខេត្ត បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ទៀត​នៅ​ភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង មាន​១.​ឈ្មោះ ​ហាក់ សុ​ផា​ណែ​ត អាយុ​៣២​ឆ្នាំ និង​២.​ឈ្មោះ រាជ ម៉ា​រ៉ា​ឌី ហៅ​ប៉ង់ អាយុ​២១​ឆ្នាំ ទាំង​២​នាក់​មាន​ទីលំនៅ​ភូមិ សង្កាត់ ខាងលើ ។
​ ​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់ ក្នុងករណី​ទាំង​២​ខាងលើ សមត្ថកិច្ច​ដកហូត​បា​ន​ថ្នាំញៀន​ម៉ា​ទឹកកក ចំនួន​១៦​កញ្ជប់ ដាវ​សា​ម៉ូ​រ៉ៃ​ចំនួន​៣​ដើម ជញ្ជីង​ថ្លឹង​ថ្នាំ​១ ម៉ូតូ​១​គ្រឿង និង​ឧ​បករ​ណ៏ ជក់ និង​វេច​ខ្ចប់​ថ្នាំញៀន​មួយចំនួនទៀត ។ 8
​ ​ជនសង្ស័យ​ទាំង​៤​នាក់ រួមជាមួយ​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​កា​រិ​យា​ល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត កសាង​សំណុំរឿង​តាម​និតិ​វិធី​បញ្ជូន​ខ្លួន និង​វ​ត្តុ​តាង​ទៅ​តុលាការ​ចាត់ការ​បន្ត និង ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕10