​មន្ត្រី​បសុពេទ្យ​ខេត្ត​ចុះ​យុទ្ធនាការ​បាញ់ថ្នាំ​ជីវ​សុ​វត្តិភាព​ទប់ស្កាត់​ការ​រាលដាល​ ​ជម្ងឺ​ពីស​ត្វ​មក​មនុស្ស​នៅ​កណ្តាល​ទី​និង​តាម​ទីផ្សារ​ក្នុង​ក្រុង​កំពង់ឆ្នាំង​

0

​ខេត្តកំពង់ឆ្នាំង​៖ មន្ត្រី​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​០៥ ខែកុម្ភ ឆ្នាំ​២០១៦ បាន​បើក​យុទ្ធនា​ការចុះ​បាញ់ថ្នាំ​ជីវ​សុ​វត្តិភាព​ដើម្បី​ទប់ស្កាត់​ជម្ងឺ​បក្សី ដែល​អាច​ឆ្លង​ពី​បក្សី​មក​មនុស្ស ហើយ​ការបាញ់​ថ្នាំ​នេះ​បាន​ធ្វើឡើង​នៅក្នុង​ទីសត្តឃាត​ក្រុង តាម​ផ្សារលើ ផ្សារ​ក្រោម និង​នៅ​កណ្តាល​ទី​ក្នុងស្រុក​កំពង់ត្រឡាច​។​
​ ​លោក ក្រឹ​ង សំអាត ប្រធានការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្ត ជា​អ្នកដឹកនាំ​
​យុទ្ធ​ការ​ខាងលើ​នោះបាន​អោយដឹងថា​៖ អនុវត្តតាម​តួនាទី​ភារកិច្ច និង​ការណែនាំ​របស់​ក្រសួង​
​កសិកម្ម ជា​រៀងរាល់​២​ខែម្តង​មន្ត្រី​បសុព្យាបាល​ខេត្ត​តែង​ចុះ​បាញ់ថ្នាំ​ជីវ​សុ​វត្តិភាព​ចល័ត​នៅតាម​DSC04462
​ទីសត្តឃាត និង​កន្លែង​ចិញ្ចឹម​មាន់​ទា ក្រុង ស្រុក​ជា​បន្តបន្ទាប់​ដើម្បី​ទប់ស្កាត់​ជម្ងឺ​បក្សី​។​
​ ​ដោយឡែក​នៅ​ព្រឹក​ថ្ងៃទី​៥ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ មន្ត្រី​បសុពេទ្យ​ខេត្ត​មួយក្រុម​មាន​គ្នា​ជាង​១០​នាក់​បាន​ចុះ​យុទ្ធនាការ​បាញ់ថ្នាំ​ជីវ​សុ​វត្តិភាព​តាម​ទីកន្លែង​មួយចំនួន​មាន ទីសត្តឃាត​ក្រុង​កំពង់ឆ្នាំង តាម​កន្លែង​លក់​មាន់​ទា​លើ​ច​ញ្ចើ​ម​ផ្លូវ​ក្នុង​ក្រុង តាម​ច​ញ្ចើ​ម​ផ្លូវ​ផ្សារ​ក្រោម និង​តាម​កន្លែង​លក់ដូរ​ស៊ុតមាន់​ទា​ក្នុង​ផ្សារ​ក្រោម​និង​ផ្សារលើ​។ នៅតាម​កន្លែង​លក់ដូរ​មាន់​ទា​ខាងលើនេះ​មន្ត្រី​បសុពេទ្យ​ខេត្ត កបាន​ចែក​នូវ​ស្រោមដៃ​និង​ម៉ាស់​ការពារ​ដល់​បងប្អូន​អជីវ​ករ​លក់ដូរ​ទាំង​អស់​ផងដែរ​ដើម្បី​បង្កា​ទប់ស្កាត់​ជម្ងឺ​បក្សី​ពីស​ត្វ​មាន់​ទា​ដល់​មនុស្ស​។​DSC04456
​ ​លោក ក្រឹ​ង សំអាត បានបញ្ជាក់​អោយដឹងទៀតថា​៖​ការពាក់​ស្រោមដៃ​និង​ម៉ាស់​បិតមាត់​លក់ដូរ​មាន់​ទា គឺ​ពិតជា​អាច​ទប់ស្កាត់​ការ​រាលដាល​ជម្ងឺ​ពី​បក្សី​មក​មនុស្ស​បាន​យ៉ាង​មាន​ប្រ​សិត​
​ភាព​។​ដោយឡែក​ការបាញ់​ថ្នាំ​ជីវ​សុ​វត្តិភាព​តាម​ទីតាំង​ខាងលើ​គឺអាច​សំលាប់​មេរោគ​ដែល​ឆ្លង​ពី​បក្សី​ទៅ​បក្សី​មួយទៀត​បាន ជាពិសេស​ក៍​អាច​ការពារ​សុខភាព​ស​ត្វ​សំរាប់​ជា​ចំណីអាហារ​របស់​មនុស្ស​ផងដែរ​។​DSC04495
​ ​ចំណែក​នៅឯ​កណ្តាល​ទី​ស្ថិតនៅ​ក្នុងស្រុក​កំពង់ត្រឡាច​ភ្នាក់ងារ​បសុពេទ្យ​ខេត្ត​ក៍​បានធ្វើ​ការចុះ​បាញ់ថ្នាំ​ជីវ​សុ​វត្ត​ភាព​ដល់​រថយន្ត​ដឹក​សត្វ​ឆ្លងកាត់​ខេត្ត​ផងដែរ ដើម្បី​សំលាប់​មេរោគ​តាម​ការដឹកជញ្ជូន​សត្វ​ពី​ជនបទ​ចូល​ទីក្រុង ដែល​នៅមុន​ពេល​ចូលឆ្នាំ​ចិន​យើង​នេះ​គេ​ពិនិត្យឃើញ​បងប្អូន​ប្រជាពលរដ្ឋ​យើង​បាន​សំរុក​ដឹក​សត្វ​មាន់​ទា​ជ្រូក​ជាច្រើន​ចូលក្នុង​ទីក្រុង​ភ្នំពេញ​។​
​ ​លោក​ប្រធានការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្ត ក៍​សូម​សំណូមពរ​ផងដែរ​ដល់​អាជីវករ​ពិឃាតសត្វ​និង​លក់​សាច់សត្វ​គ្រប់​ប្រភេទ​ចូលរួម​សហ​ការណ៍​ធ្វើ​អនាម័យ​វិច​ខ្ចប់​និង​លក់ដូរ​សាច់សត្វ​អោយមាន​អនាម័យ​ល្អ​ដើម្បី​សុខភាព​ប្រជាពលរដ្ឋ​។​បើ​នៅ​កន្លែង​ណា​មាន​សត្វ​មាន់​ទា​ជ្រូក​ឈឺ​ត្រូវ​រាយការណ៍​ជាបន្ទាន់​មក​ការិយាល័យ​បសុពេទ្យ​ខេត្ត​ដើម្បី​មន្ត្រី​ជំនាញ​ចុះ​បាញ់ថ្នាំ​ទប់ស្កាត់​ជម្ងឺ​សត្វ​អោយបាន​ទាន់ពេលវេលា​៕DSC04478