​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ​នៅ​ខេត្តស្ទឹងត្រែង សាងសង់​បាន​ជិត​៥០%​ហើយ​

0

ស្ទឹងត្រែង​៖​ទំនប់​វា​រី​អគ្គីសនី​សេ​សាន​ក្រោម​២​ដែលជា​សមិទ្ធផល​ថ្មី​ធំ​មួយទៀត​នៅលើ​ទឹកដី ខេត្តស្ទឹងត្រែង​បច្ចុប្បន្ន​សាងសង់​បាន​ជិត​៥០%​ហើយ​ដើម្បី​ឈានទៅ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ចុងឆ្នាំ​២០១៧​ខាងមុខ​។​លោក​លី​ហ្វី​យ​អគ្គនាយក​បច្ចេកទេស​ក្រុមហ៊ុន​សាសង់​ទំនប់​វា​រី​សេ​សាន​ក្រោម​២​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ក្រុមបច្ចេកទេស​កំពុង​ធ្វើ​សកម្មភាព​សាងសង់​យ៉ាង​មមាញឹក​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ដូចជា​តួ​ទំនប់​ទាំងមូល ប្រព​ន្ធ័​សុវត្ថិភាព​បង្ហូរទឹក តួប៊ីន​ទំនប់​ដើម្បី​ព​ន្លឿ​ន​ផែនការ​សំណង់ ឲ្យ​បាន​រួចរាល់​ទៅតាម​កិច្ចសន្យា​នៅ​ចុងឆ្នាំ​២០១៧​ខាងមុខនេះ​។​VID-_08.23
​លោក​បាន​បញ្ជាក់ថា ដំណើរការ​សាងសង់​ទំនប់​ទាំងមូល​សំរេចបាន​ជិត​៥០%​ហើយ​គ្រោង​នឹងដាក់​ឲ្យ​ប្រើប្រាស់​នៅ​ចុងឆ្នាំ​២០១៧​ខាងមុខ​ខណៈ​ផ្លូវ​ចូលទៅ​កាន់​ទីតាំង​ទំនប់​ចំងាយ​១៧​គីឡូម៉ែត្រ​និង​ផ្លូវ​ពង្វាង​ទឹក​សម្រេចបាន​១០០%​។​
​លោក​ឆាយ​មេ​ង​មន្ត្រី​ទទួលបន្ទុក​ការងារ​ផ្នែក​រដ្ឋបាល​ក្នុង​ការដ្ឋាន​ក្រុមហ៊ុន​វា​រី​អគ្គិសនី​នេះ​បាន​អះអាងថា​គម្រោង​វិនិយោគ​វា​រី​អគ្គីសនី​របស់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ចំពោះ​ព្រះរាជាណាចក្រ​កម្ពុជា​នេះ​មាន​ទំហំ​ឋា​ម​ពល​រហូត​ទៅដល់​៤០០​មេ​ហ្គា​វ៉ា​ត់ ដែល​អាច​ផ្គត់ផ្គង់​អគ្គីសនី​សម្រាប់​ការប្រើប្រាស់​នៅតាម​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​និង​សម្រាប់​ផ្នែក​ឧស្សាហកម្ម​និង​កសិឧស្សាហកម្ម​មួយចំនួនទៀត​។​DSC05269
​លោក​បន្តថា នៅពេលដែល​មានការ​អភិវឌ្ឍ​ទំនប់​វា​រី​អគ្គីសនី​នេះ​រួចរាល់ ធ្វើ​ឲ្យ​ខេត្តស្ទឹងត្រែង​មាន​សក្តានុពល​សេដ្ឋកិច្ច​មួយ​ដ៏​ធំ ដោយបាន​ជួយ​ជំរុញ​វិស័យ​ផលិតកម្ម ការថែរក្សា​បរិស្ថាន ធនធាន​ព្រៃឈើ ដែល​បាន​ជួយ​ប្រែ​ក្លាយទៅជា​ទិសដៅ​បំរើ​ឲ្យ វិស័យ​ទេសចរណ៍​នៅក្នុង​ខេត្ត​នេះ​។​
​លោក អ៊ិត ប្រាំង រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល នៅពេល​ចុះមក​ជួប​ប្រជាពលរដ្ឋ​តំបន់​អភិវឌ្ឍន៍​វា​រី​អគ្គិសនី​នាពេល​ថ្មីៗ​នេះ​បាន​មានប្រសាសន៍ថា ប្រជាពលរដ្ឋ​នឹង​ទទួលបាន​ផល​ពី​វា​រី​អគ្គិសនី​នេះ​ក្នុងតម្លៃ​ទាប ខណៈ​បច្ចុប្បន្ន​ថាមពល​ប្រើប្រាស់​អគ្គិសនី​រដ្ឋ​នៅ​ខេត្តស្ទឹងត្រែង​មានតម្លៃ​ចាប់ពី​៩០០​រៀល​ឡើងទៅ​ក្នុង​១​គីឡូវ៉ាត់ម៉ោង​។​0205-WA0012
​តែ​ទោះជា​យ៉ាងណាក្តី រហូតមកដល់​ពេលនេះ ប្រជាពលរដ្ឋ​មួយចំនួន​ដែល​រស់នៅក្នុង​តំបន់​ស្ថិតនៅ​អាង​ទំនប់ទឹក វ​រី​អគ្គីសនី​សេសា​ន​ក្រោម​២ នៅ​ក្រាញ​មិនទាន់​ចាកចេញ​នៅឡើយ ក្រោយពី​មិន​ព្រម​ទទួលយក​គោលនយោបាយ​សំណង​ពី​ក្រុមហ៊ុន​។​
​សូមបញ្ជាក់ថា​ទំនប់​វា​រី​អគ្គីសនី​សេសា​ន​ក្រោម​២​ដែល​ស្ថិតក្នុង​ភូមិសាស្ត្រ​ទឹកដី​ឃុំ​កំ​ភុ​ន​ស្រុក​សេ​សាន​ខេត្តស្ទឹងត្រែង​នេះ​បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​៧​ខែមករា​ឆ្នាំ​២០១៣ ដែល​គិត​រហូតមក​ដល់ពេលនេះ​មាន​រយៈពេល​ជាង​៣​ឆ្នាំ​ហើយ ដោយ​ប្រើប្រាស់​កម្មករ​ជាង​៣០០០​នាក់​៕