លោកគ្រូ​ប​ង្រៀ​ង​ម្នាក់​បាន​ប្រទះឃើញ​គ្រាប់បែក​ពី​គ្រាប់​ក្បែរ​ផ្ទះ​បង្ករ​ភ្ញាក់ផ្អើល​ពលរដ្ឋ​និង​ដល់​សមត្ថកិច្ច​

0

​ខេត្តពោធិ៍សាត់​៖ គ្រាប់បែក​ពី​គ្រាប់​អាប​ង្ករ​ឲ្យ​មនុស្ស​ងាយ​រងគ្រោះថ្នាក់​បាន​នោះ ត្រូវបាន​ជន​មិន​ស្គាល់មុខ​ចង​ថង់​ប្លា​ស្ទីក​ព័​ណ៍​សមក​ផ្លុ​ង​ចោល​ក្បែរ​ជង្រុក​ស្រូវ​ជាប់​នឹង​ផ្ទះ​រស់នៅ​លោកគ្រូ​បង្រៀន បង្ករ​ឲ្យ​មានកា​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​។​កាលពី​ពី​វេលា​មោ​៉​ង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទីunnamed​០៧ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ ស្ថិតក្នុង​ភួ​មិ​អន្លង់​វឹល ឃុំ​ស្យា ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់ ខណៈដែល​ជនរងគ្រោះ​ម្ចាស់ផ្ទះ​ទៅ​បត់ជើងតូច​។​​មន្ត្រីនគរបាល​ប៉ុ​ស្ត៍​ស្យា​បាន​ដក់ស្រង់​សំដី​ពី​ម្ចាស់ផ្ទះ​រងគ្រោះ​ឈ្មោះ តាវ វ​រ៉ូ ភេទ​ប្រុស​អាយុ​៤៦​ឆ្នាំ ជា​គ្រូបង្រៀន​រស់នៅ​ទីតាំង​កើតហេតុ​ខាងលើ​បាន​ឧ្យ​ដឹងថា​៖ មុនពេល​កើតហេតុ​នៅ​ម៉ោង​ខាងលើ​នោះ រូបគាត់​បាន​ឈឺ​បត់ជើងតូច ក៍បាន​ដើរទៅ​ខាងក្រោយ​ផ្ទះ​ក្បែរ​ជង្រុក​ស្រូវ ស្រាប់តែ​ប្រទះឃើញ​ថង​ប្ល៉ាស្ទីក​មួយ​ដែល​គេ​ចង​ជាប់​ដូច​ដាក់​របស់​អ្វី​ម្យ៉ា​ង ។ មន្ត្រី​នោះ​បន្តថា ពេល​ជនរងគ្រោះ​ឆ្ងល់​ក៍បាន​ស្រាយ​ថង់​ប្លា​ស្ទីក​នោះ​មើលថា​តើ​របស់​អ្វី​? ស្រាប់តែ​ស្រាយ​បើក​មើល ក៍មាន​កា​ភិតភ័យ​យ៉ា​ង​ខ្លាំង​ដែល​មិ​នឹកស្មាន​ដល់​ថា​ក្នុង​ថង់​នោះ​ជា​គ្រាប់បែក​ចំនួន​ដល់​ទៅ​ពីរ​គ្រាប់ ក៍បាន​ស្រែក​ភ្ញាក់ផ្អើល​ដល់​អ្នក​ភួ​មិ​ចោមរោម​មើល​នឹង​រាយការណ៍​ដល់​សមត្ថកិច្ច​នគរបាល​ចុះមក​ពិនិត្យ​តែម្ដង​។​

​មន្ត្រី​ដដែល​បាន​បន្តថា ក្រោយពេល​សមត្ថកិច្ច​នគ​របាល​មក​ត្រួត​ពិនិត្យឃើញថា គ្រាប់បែក​នេះ​ចំនួន​ពីរ​គ្រាប់​ជា​ប្រភេទ​ក្រឡា​ទាប ផលិត​នៅ​ប្រទេស​សូ​វៀត ដោយ​នៅមាន​គុណភាពរ​ប​ស់វា​អាច់​បង្ករ​ងាយ​រងគ្រោះថ្នាក់​បំផុត​។ ហើយ​ជន​មិន​ស្គាល់​មុខមក​ផ្លុ​ង​ចោល​នៅទីនេះ​អាចមាន​គោលបំណង​មិនល្អ​ជាមួយ​ម្ចាស់ផ្ទះ ដើម្បី​ឲ្យ​ក្មេងៗ​មិន​ដឹងអី​រើស​បាន​យកទៅ​ដុត ឫ​យកទៅ​ដុំ​គប់​លេង​វា​និង​ផ្ទុះ​បង្ករ​គ្រោះថ្នាក់​មិន​ខាន ។ នេះ​សំណាង​ហើយ​ដែល​អ្នកឃើញ​គ្រាប់​នេះ​ជា​មនុស្ស​ចាស់ ហើយ​ពេលនេះ​សមត្ថកិច្ច​នគរបាល​ស្រុក​កណ្ដៀង​បាន​យកទៅ​រក្សាទុក​ត្រឹមត្រូវ​ដើម្បី​ទុក​ឲ្យ​អង្គកា​សីុ​ម៉ា​ក់មក​យក​កំទេចចោល​៕unnamed (1) unnamed