​មន្ត្រី​PM ម្នាក់​ស្លាប់​ភ្លាមៗ​និង​កន្លែង ក្នុង​ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាច​ណ៏ រវាង​រថយន្តបុក​ម៉ូតូ ក្នុង​ក្រុងប៉ៃលិន​

0

​ខេត្ត​ប៉ៃលិន​៖​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត ត្រូវបាន​រថយន្ត​ឡិច​ស៊ី​ស​មួយគ្រឿង​បើក​បុក​ពេញទំហឹង​ហើយ​ខ្ទា​ត់​ប្រហែល​៣០​ម៉ែត្រ បណ្តាល​ឲ​ស្លាប់​ភ្លាម់ៗ​នៅ​និង​កន្លែង ចំណែក អ្នកបើកបរ​រថយន្ត​បង្ក បាន​បើករថយន្ត​យកទៅ​ទុកចោល​ប្រហែល​៨០០​ម៉ែត្រ ពី​កន្លែងកើតហេតុ​រួច​រត់គេចខ្លួន​បាត់ស្រមោល ។ ដែល​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៥​និង​១០​នាទី​ល្ងាច​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្ថិត​លើ​ចំណុច​ផ្លូវជាតិ​លេខ​៥៧​មុខ​ផ្លូវ​វិ​ទ្យ​ល័យ​ហ៊ុន សែន ក្រុង​ទេព​និម្មិត្ត ក្នុង​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។ រូបភាព សុវណ្ណារិទ្ធ (7)ជនរងគ្រោះ​ឈ្មោះ​ឡី សុផល ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ មុខងារ​ជានា​យ​លេខាធិការ​នៃ​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត (​ស្លាប់​) ជិះ​ម៉ូតូ​ម៉ាក​(​ឌ្រិ​ម​សេរី ឆ្នាំ​២០០៧​ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ប៉ៃលិន​1A.1329 រស់នៅ​ភូមិ​វាលវង់ សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។ អ្នកបើកបរ​រថយន្ត​ឡិច​ស៊ី​ស​បង្ក​ឈ្មោះ ដា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខងារ​ជាម​ន្ត្រី​យោធា​នៅ​វរៈ​សេនា​តូច​លេខ​៥០៧​ព្រំដែន​ប៉ៃលិន បើកបរ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​៤៧០ ពណ៍​ស្ករ ស្លាក​លេខ​ភ្នំពេញ​2V3924 ។រូបភាព សុវណ្ណារិទ្ធ (6)
​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា​៖ មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​គេ​ស្គាល់ ថា​ជាម​ន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ពណ៍​ខ្មៅ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ក្នុង​សភាព​ស្រវឹង លុះ​មកដល់​ផ្លូវបត់​ឆ្វេង​ចូល​វិ​ទ្យ​ល័យ​ហ៊ុន សែន ក្រុង​ទេព​និម្មិត្ត​ជិត​ផុត​ទៅហើយ ស្រាប់​តែមាន​រថយន្ត​ឡិច​ស៊ី​ស​៤៧០ ពណ៍​ស្ករ ជិៈ​គ្នា​៣​នាក់ មាន​ស្ត្រី​ម្នាក់ ក្មេង​ម្នាក់ និង​បុរស់​ម្នាក់់​ដែលជា​អ្នកបើកបរ​ក្នុង​ល្បឿន​លឿន​មិន​ប្រុង​ប្រ​យ​ត្ន័ ក្នុង​ទឹ​សដៅ​បញ្ចា​ស់​ទឹ​ស​គ្នា ក៏បាន​បុក​បុរសរងគ្រោះ ដែល​កំពុងតែ​ជិះ​ម៉ូតូ​ខ្ទា​ត់​ប្រហែល​៣០​ម៉ែត្រ (​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​) ។ ប្រភពព័ត៌មាន​បន្តថា​៖ បុរស​ដែល​បើកបរ​រថយន្ត​បង្ក​ក្រោយពី​បុក​ហើយ ហាក់ដូចជា​ភ្លេច​ស្មារតី បើកបរ​មិនកើត ក៏​ស្ត្រី​ដែល​រួម​ដំណើរ​បើកបរ​ជំនួស ដោយ​បើករថយន្ត​គេច​ចូល​ផ្លូវ​ជិត​របង​សាលាបឋមសិក្សា​អូរ​តា​ពុក ហើយ​ទុក​រថយន្ត​ឡិច​ស៊ី​ស​៤៧០​ចោល រួច​នាំគ្នា​រត់គេចខ្លួន​បាត​ស្រមោល ។រូបភាព សុវណ្ណារិទ្ធ (13)
​ក្រោយពេល​កើតហេតុ​គេ​ឃើញ​សមត្ថកិច្ច​ចរាចរ​ណ៏​ខេត្ត ចុះទៅ​វាស់វែង ចំណែក​សាកសព​ជនរងគ្រោះ ត្រូវបាន​សម​ត្ត​កិច្ច​នគរបាល​ចរាចរ​ណ៍ ប្រគល់ឱ្យ​មេបញ្ជាការ​រាជ​អាវុធហត្ថ​ខេត្ត​ប៉ៃលិន យក​នៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​បញ្ចា​ការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​តែម្តង ។ ចំណែក​រថយន្ត​ជនបង្ក និង​ម៉ូតូ​ជនរងគ្រោះ ត្រូវបាន​សម​ត្ត​កិច្ច​នគរបាល​ចរាចរ​ណ៍​ផ្លូវគោក​ខេត្ត​ដឹក​យកទៅ​រក្សារ​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន រងចាំ​ការដោះស្រាយ​គ្នា​តាមច្បាប់​៕រូបភាព សុវណ្ណារិទ្ធ (14) រូបភាព សុវណ្ណារិទ្ធ (8)