បុរស​ម្នាក់​បើក​ម៉ូតូ​លឿន​ដូច​ហោះ​ដល់​ចំណុច​ផ្លូវ​កោង​មិន​បន្ថយល្បឿន​ក៏ ទៅបុក​ចិញ្ចើមផ្លូវ​បណ្តាលឲ្យ​បាក់ដៃ​ស្តាំ​រងរបួស​ធ្ងន់ធ្ងរ​

 ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បើក​ម៉ូតូ​ម៉ាក CBR ពណ៌​ស គ្មាន​ស្លាក​លេខ តាមផ្លូវ​២១៧ ក្នុង​ទិសដៅ​បញ្ច្រាស​ផ្លូវ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ដែល​ជា​ផ្លូវ​កោង​ហើយ​រថយន្ត​បើក​លឿន​ផង​ក៏​ជ្រុល​ចង្កួត ម៉ូតូ​ឃឿន​ចិញ្ចើមថ្នល់​បណ្តាល​អ្នកជិះ​ហោះ​ផ្លោង​ទៅបុក​

និង កូន​ដើមឈើ​ដែល​នៅលើ​សួ​ច​ច្បារ បណ្តាលឲ្យ​រងរបួ​សបា​ក់​ដៃស្តាំ​យ៉ាង​ធ្ងន់ធ្ងរ កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​យប់​ថ្ងៃទី​១៤ ឧសភា ២០១៤ នៅ​ផ្លូវ​២១៧ សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ ។​
​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​សាមុយ​គ្លីនិក​ឯកជន​ដឹកយក​ទៅ​សង្គ្រោះ​ភ្លាមៗ ហើយ​ចំណែក​ម៉ូតូ​ជនរងគ្រោះ​ក៏​ត្រូវ​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ខណ្ឌដូនពេញ រងចាំ​ម្ចាស់​មក​ទទួលយក​ទៅ​វិញ​ផងដែរ​៕

1 2 3