ជនសង្ស័យ​៣​នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់បញ្ជូន​ទៅកាន់​ម​ជ្ឈ​ម​ណ្ឌុ​ល​បន្សាប​គ្រឿងញៀន

0

ខេត្តសៀមរាប នៅ​ម៉ោង​០៨​និង​០០​នាទី​ក្នុង​ថ្ងៃទី​១៥​ខែ​ក​ម្ភះ​ឆ្នាំ​២០១៦ សមត្ថកិច្ច​ប្រឆាំង​គ្រឿងញៀន​​នៃ​ស្នងការ​នគរបាល​ខេត្ត​បាន​សហការ​ជាមួយ​កំ​ម្លាំ​ង​អធិការ​ក្រុង​សៀមរាប បាន​ចុះ​ធ្វើ​សកម្មភាព​​បង្ក្រាប​ករណី​ប្រើប្រាស់​ដោយ​ខុសច្បាប់​នៅ​សា​ធាតុ​ញៀន​ស្ថិតនៅ​ចំណុច​ភូមិ​IMG-20160215-WA0042វាល សង្កាត់​គោកចក​​ក្រុង ខេត្តសៀមរាប និង​ធ្វើការ​ឃាត់ខ្លួន​បាន​បុរស​ញៀន​ថ្នាំ​៣​នាក់ ហើយ​បញ្ជូន​ទៅកាន់​ការិយាល័យ​​បើ​ម្បី​ធ្វើការ​សួរនាំ និង​បញ្ជូន​ទៅកាន់​ម​ជ្ឈ​ម​ណ្ឌុ​ល​បន្សាប​គ្រឿងញៀន​បន្ត​។​លោក​វ​រះ​សេនីយ​ទោ អ៊ុំ​សា​អាត​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បានអោយដឹង​ដែរ​ថា​ជនសង្ស័យ​ដែល​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នៅ​សា​ធាតុ​ញៀន​មាន​ឈ្មោះ ជា​សុភា​ភេទ ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​លេងភ្លេង មាន​ទីលំនៅ​ភូមិ វាល​សង្កាត់​គោកចក​​ក្រុង ខេត្តសៀមរាប ២​ឈ្មោះ រ៉ុ​ប សុ​ភ័​ណ្ឌ​ប្រុស អាយុ​២៦​ឆ្នាំ​មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​​ភូមិ វាល​សង្កាត់​គោកចក​ក្រុង ខេត្តសៀមរាប ៣​ឈ្មោះ ពេជ្រ​មិច​ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​មុខរបរ​កម្មករ​​សំណង់​មាន​ទី​លំ ភូមិ វាល​សង្កាត់​គោកចក​ក្រុង ខេត្តសៀមរាប ។​
នាក់​ទាំង​៣​នាក់​នេះ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ពីបទ​ប្រើប្រាស់​គ្រឿងញៀន ហើយ​បញ្ជូន​ទៅកាន់​​ម​ជ្ឈ​ម​ណ្ឌុ​ល​បន្សាប​គ្រឿងញៀន​នៅ​ល្ងាច​ក្នុង​ថ្ងៃទី​១៥ ខែ​ក​ម្ភះ ឆ្នាំ​២០១៦​នេះ​។​