ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍ សោម ស៊ុន ចុះសួរសុខទុក្ខ​អតីត​យុ​ទ្ឋ​ជនពិការ​ដៃ​ទាំងសងខាង​ក្នុងសម័យ​សង្គ្រាម

0


​កំពង់ធំៈ ឯកឧត្តម ឧ​ត្ត​ម​សេនី​យ័​ត្រី សោម ស៊ុន ប្រធាន​សមាគមន៍​អតីតយុទ្ធជន​កម្ពុជា ខេត្តកំពង់ធំ ព្រមទាំង មន្ត្រី​ក្រោម​ឳ​វាទ បាន​ចុះសួរសុខទុក្ខ លោក សំ ផាង ដែលជា​ជនពិការ អតីតយុទ្ធជន និង​ធ្លាប់ជា បំរើការ​នៅ​អង្គភាព តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ និង​បានទទួល​រងគ្រោះថ្នាក់ ហើយ​បាន​ដាច់​ដៃ​ទាំងសងខាង​ក្នុងសម័យ​បើកផ្លូវ​ជាតិ​៦២ ដែល​លាតសន្ធឹង​ពី​ខេត្តកំពង់ធំ ទៅ​ខេត្តព្រះវិហារ​។​
​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន បាន​នាំយក​អំណោយ​ទៅ​ប្រគល់ជូន ឈ្មោះ សំ ផាង រស់នៅ​ភូមិ​ប្រាសាទ ឃុំ​ប្រាសាទ ស្រុក​សន្ទុក ខេត្តកំពង់ធំ ដែល​អតីតយុទ្ធជន ពិការ​ដៃ​ទាំងសងខាង​ក្នុងការ​ដោះ​មី​បើក​ផ្លូវជាតិ​លេខ​៦២​ដែល​ពួក​អតីត​ខ្មែរក្រហម​បង្កប់​តាម​ដងផ្លូវ​មិន​ឲ្យ​មាន​ចរាចរ​បាន​ពី​ខេត្តកំពង់ធំ​ទៅ​ខេត្តព្រះវិហារ ក្នុង​ឳ​កាស​នៃ​ការចុះ​សួរសុខទុក្ខ ឯកឧត្តម សោម ស៊ុន បាន​នាំយក​នូវ​របស់​កំដរ​ដៃ​មានដូចជា អង្ករ​៥០ គីឡូក្រាម មី​យើង​០១​កេស ទឹកត្រី​០១​យួរ ទឹកស៊ីអ៊ីវ ០១​យួរ ទឹកត្រី​មួយ​យួរ ជូន​ដល់​ក្រុម គ្រួសារ​លោក សំ ផាង ដែលជា​ជនពិការ ក្នុងនោះដែរ​ក៏បាន​ជូន​ក្មួយ​ដែល​ត្រូវជា​កូន​របស់លោក សំ ផាង មាន​កាបូប​ចំនួន​៣ សៀវភៅ​២០០​ទំព័រ ៣០​ក្បាល និង​ប៉ិច​៣០​ដើម សម្រាប់​ការជួយ​រំលែក​ការចំណាយ របស់​ក្រុមគ្រួសារ​ជនពិការ​នេះ​ផងដែរ​។​
​ក្នុង​ឳ​កាស​នោះ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន បាន​ផ្តាំផ្ញើរ​ដល់​លោក សំ ផាង និង​ភរិយា ថែរក្សា សុខភាព តស៊ូ​ជីវិត ជម្រុញ​ឲ្យ​កូនចៅ​បាន​ចូលរៀន​សូត្រ​គ្រប់គ្នា ចៀសវាង​ការខកខាន​ដោយ​មិនបាន​ចូលរៀន ដើម្បី​ឲ្យ​ក្លាយជា​មនុស្ស​ល្អ ជា​ថ្នាក់ដឹកនាំ​ល្អ សម្រាប់​បំរើ​ប្រទេសជាតិ​មាតុភូមិ​ទៅ​អ​នាគ​ត់ ។​
​ដោយ ប៊ុន រដ្ឋា
photo_2016-02-17_13-57-04 photo_2016-02-17_13-56-46 photo_2016-02-17_13-56-25 photo_2016-02-17_13-56-00