សមត្ថកិច្ច​ចុះ អនុវត្ត​ដីកា តុលា​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពីបទ ជួញដូរ​គ្រឿងញៀន​.

0

​ឧ​ត្ត​រ​មានជ័យ​.​កាល​ពីវេលា​ម៉ោង​១១​និង​១០​នាទី​ថ្ងៃទី​១៧ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ កំលាំង​កា​រិ​យ៉ា​ល័យ​ប្រឆាំង​បទល្មើសគ្រឿងញៀន​ន័យស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ​.​. បាន​ចុះ​អនុវត្ត​តាមដីកា​លេខ​០១ .​ក​.​ចុះ​ថ្ងៃទី​១៧ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ របស់លោក​អ៊ា​ក ផល្លា ប្រធាន​តុលាការ​និង​ជា ចៅក្រម​ជំនុំជម្រះ សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ បង្គាប់​ឲ្យ​ឃាត់ខ្លួន​ជន​ជាប់​ចោទ​ម្នាក់​ឈ្មោះ​ជា ពិ​សូ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​សាលា​កំរើក សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប មាន​ទីលំនៅ​មុនពេល​ចាប់ខ្លួន ភូមិ​ឈូក សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​IMG_1247មានជ័យ ត្រូវបាន​ចោទ​ពីបទ​ជួញដូរ​គ្រឿងញៀនខុសច្បាប់​ប្រព្រឹត្ត​នៅ​ភូមិ​សំរោង សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ កាលពី​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៦ បច្ចុប្បន្ន នាំខ្លួន​មក​ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ ធ្វើ​ទៅតាម​និតិ​វិធី​ច្បាប់​៕​IMG_1246