VIDEO ជនសង្ស័យ​ម្នាក់ ត្រូវបាន​ប្រជាពលរដ្ឋ ស្វាគមន៍ ម្នាក់​មួយ​ដៃ​មួយ​ជើង ខណៈ​លួច​កំពុង​ទូរស័ព្ទ​

0

ភ្នំពេញ  ​ ​​ ជនសង្ស័យ​ម្នាក់ ខ​ណះ​កំពុង​ដើរ​តាមផ្លូវ​៣៧១ បានឃើញ​ប្ដី​ប្រពន្ធ​ពី​នាក់ ឈប់​ម៉ូតូ​ដើរ ចូល ម៉ា​ត​២៥០០ ដោយ​ភ្លេច​យក​ទូរស័ព្ទ ដែល​ទុក​ក្នុង​ឃ្លុប​ម៉ូតូ ឃើញ​ឱកាសល្អ ជនសង្ស័យ​ក៏​ធ្វើ សកម្ម ភាព​លួច​ទូរស័ព្ទ ស្រាប់តែ​ត្រូវ​ម្ចាស់​ឃើញ​ទាន់ ស្រែកថា​ចោរៗ បណ្តាល​ឲ្យ​ផ្អើល​ឆោ​រ​ឡោរ ដល់ ប្រជា ពលរដ្ឋ នាំគ្នា​ដេញចាប់​ប៉ផាប់​ប្រ​ភីង រួច​ស្វាគមន៍ ម្នាក់​មួយ​ដៃ​មួយ​ជើង ឡើង​ប៉ោង​មុខ ទើប​ប្រគល់ អោយ​សម​ត្ថិ​ច្ច ។​
​ ​ហេតុការណ៍​ភ្ញាក់ផ្អើល​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៧:១០​យប់​នាទី​យប់ ថ្ងៃទី​១៧ ខែកុម្ភ​: ឆ្នាំ​២០១៦​នេះ ស្ថិតក្នុង សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ជនសង្ស័យ មាន ឈ្មោះ គុន ហៅ​ហាក់ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មានមុខ​រប​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ចំរើន​ផល សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រីឯ​ជនរងគ្រោះ​ឈ្មោះ វ៉ា​.​ស៊ី​ចាន់ណា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មានមុខ​របរ ធ្វើការ​នៅ​រោង​សិប្បកម្ម ស្នាក់នៅ​ភូមិ​ទ្រា​៣ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច បញ្ជូន​ខ្លួន​ទៅ​ប៉ុស្តិ៍​ស្ទឹងមានជ័យ ដើម្បី​សាកសួរ រួច​ធ្វើ​កំណត់ ហេតុ ចាត់ការ​តាម​នីតិវិធី ៕