​មុខសញ្ញា ញៀន​ថ្នាំ​ម្នាក់ ត្រូវ​ឃាត់ខ្លួន នៅ​ខណ្ឌឫស្សីកែវ​ ​ក្រោយ​ធ្វើ​សកម្មភាព ឆក់​ទូរស័ព្ទ​បានសម្រេច តែ​រត់​មិន​រួច​

0

​ភ្នំពេញ​៖​មុខសញ្ញា​និង​ជា​ជន​ញៀន​ថ្នាំ​ម្នាក់ ត្រូវបាន​បាន​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ច្រាំង​ចំរេះ​ទី​១​សហការ​និង​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌឫស្សីកែវ​ដេញតាម​ប្រ​ម៉ាញ់​ឃាត់ខ្លួន​ក្រោយពីរ​ជនសង្ស័យ​រូបនេះ​បាន​ដើរមក​ឆក់​ទូរស័ព្ទដៃ​ពីរ​ជនរងគ្រោះ​ដែល​កំពុង​អង្គុយលេង​Facebook តែ​ជា​អ​កុស​ល្យ ជនសង្ស័យ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាមៗ​មក​ធ្វើការ​សាកសួរ​នៅវេលា​ម៉ោង​០៩​និង​៣០​នាទី​យប់ ថ្ងៃទី ១៧ ខែ កុ​ម្ភះ ឆ្នាំ ២០១៦ នៅ​ចំណុច​ក្រុម​៣ ភូមិ​២ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។​

​នាយប៉ុស្ដិ៍​នគរបាល​ច្រាំង​ចំរេះ​ទី​១​លោក រឿន វន បាន​ឲ្យ​ដឹងថា​ជន​ត្រូវ​ឃាត់ខ្លួន​ជា​មុខសញ្ញា​ចាស់​ធ្លាប់​ជាប់​ព័ន្ធ​នាគារ​ពីបទ​ឆក់ មានឈ្មោះ​ហ៉ី​ម រី​សេត ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ ភូមិ​ថ្មគោល សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​រីឯ​ជនរងគ្រោះ​ឈ្មោះ​សុង ចាន់​ធី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មាម​មុខរបរ​ជា​អ្នកលក់​ត្រី ស្នាក់នៅ ភូមិ​ថ្មគោល សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​និង​ជា​ម្ចាស់​ទូរស័ព្ទដៃ​ម៉ាក​សាំ​សុង​។​លោក រឿន វន នាយប៉ុស្ដិ៍​ច្រាំង​ចំរេះ​ទី​១​បាន​បន្តថា យោងតាម​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ​និង​ការរៀប​នៅមុន​ពេល​កើតហេតុ ជនរងគ្រោះ​ឈ្មោះ​សុង ចាន់​ធី កំពុង​អង្គុយ កាន់​ទូរស័ព្ទ​លេង Facebook នៅ​ចំណុចកើតហេតុ ខាងលើ​ភ្លាមនោះ​ស្រាប់តែ​លិចមុខ​ជនសង្ស័យ​បែក​ថ្នាំ​ដើរមក​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពីរ​ជនរងគ្រោះ រួច​រត់គេចខ្លួន ប៉ុន្តែ​ត្រូវ​ជនរងគ្រោះ​ស្រែក​ផ្អើល​ឆោ​រ​ឡោរ​សុំ​ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន​ដែល​យាមកាម​ល្បាត​នៅក្បែរនោះ​ជួយ​អន្តរាគមន៍​ដេញតាម​ឃាត់ខ្លួន​ជន​ត្រូវ​ជាប់​សង្ស័យ​បាន​ភ្លាមៗ ដោយ​ជន​ជា​មុខសញ្ញា​ម្នាក់​នោះបាន​ធ្វើការ​ប្រតាយប្រតប់​ជាមួយ​សមត្ថកិច្ច​ដោយបាន​បោក​កម្ទិច​ទូរស័ព្ទ​របស់​ជនរងគ្រោះ​ខ្ទិច​តែម្ដង​មិនអាច​ជួសជុល​ប្រើ​កើត ។​

សូមបញ្ជាក់ថា ជន​ត្រូវ​ជាប់​សង្ស័យ​ឆក់​ទូរស័ព្ទ​ពី​ជនរងគ្រោះ​​កំពុង​ឃុំខ្លួន​សួរនាំ​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ៕​កំសាន្ដ​

photo_2016-02-18_12-23-28 photo_2016-02-18_12-23-26 photo_2016-02-18_12-23-24