សន្និបាតបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

0

ខេត្តសៀមរាប នៅសាលប្រជុំរដ្ឋបាលសាលាខេត្តសៀមរាបនាព្រឹកថ្ងៃទី១៨កុម្ភះឆ្នាំ២០១៦នេះ មាននបើកធ្វើសន្និបាតបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៥និង លើកទិសដៅអនុវត្តបន្តឆ្នាំ២០១៦ក្រោមអធិបតីភាពលោកនូផល្លាប្រធានក្រុមប្រឹក្សាខេត្ត ដោយមានDSC_0102ការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពនិង អាជ្ញាធរ ក្រុង ស្រុក កងកម្លាំងសមត្ថកិច្ច មន្ត្រីរាជការ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តនិង បណ្តាអង្គការជាដៃគូរ ចូលរួមផងដែរ ។
ក្នុងកិច្ចស្វាគមន៍របស់លោកស្រី យូ សុភាអភិបាលរងនៃគណៈអភិបាលខេត្ត និង ជាប្រធានលេខាធិការ ដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានធ្វើសេចក្តីរាយការណ៍ អំពីលទ្ធផល ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០១៥ ព្រមទាំងបានលើកផងដែរ អំពីបញ្ហាប្រឈម ដែលក្រុមការ ងារបានជួបក្នុងពេលកន្លងមកនិង បានលើកនូវទិសដៅសម្រាប់អនុវត្តបន្តឆ្នាំ២០១៦ផងដែរ ។
មានប្រសាសន៍នោះដែរលោកនូផល្លាក៏បានធ្វើការកោតសរសើរអំពីលទ្ធផល នៃកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សខេត្តអនុវត្តបាន ឆ្នាំ២០១៥ ដោយមានកិច្ចសហការបានល្អជាមួយគ្រប់បណ្តាជំនាញដើមី្បបង្ការបង្រ្កាប និងទប់ស្កាត់រាល់សកម្មភាពរបស់ជនល្មើស ដោយទទួលបានលទ្ធផលល្អ ក៏អាស្រ័យដោយបងប្អូនសមត្ថកិច្ច និងអ្នកពាក់ព័ន្ធ អង្គការដៃគូរជាតិ អន្តរជាតិរួមសហការគ្នាបានល្អ។ ទន្ទឹម នោះដែរយើងក៏រកឃើញនូវភាពប្រឈម និង ឧបសគ្គមួយចំនួន ក្នុងការរាំងស្ទះដល់ការអនុវត្តការងារក៏អាស្រ័យ ដោយកត្តាអន្តោម័ត និង សត្យានុម័តមួយចំនួនផងដែរ ។ លោកនូ ផល្លាក៏បានលើកឡើងថា ក្នុងការជំនះគ្រប់ ឧបសគ្គ បង្កាទប់ស្កាត់នូវរាល់ល្បិចកលរបស់ជនល្មើសជួញដូរមនុស្ស ដែលបង្កនូវភាពរងគ្រោះដល់ប្រជាពលរដ្ឋ ទាំងបុរស ស្ត្រី យុវវ័យគ្រប់រូប និងកុមារកម្ពុជា នៅគ្រប់ទីកន្លែង ។ការឆកល្វែងខ្លះដោយការយល់ឃើញ នូវ បទពិសោធន៍ការងារ និង ស្ថានភាពនៃក្រុមគោលដៅ និង បទល្មើសគ្រប់រូបភាពដែលធ្វើឲ្យកិច្ចប្រតិបត្តិការ និង កិច្ចសហការគ្នានៅខ្វះចន្លោះដែលធ្វើឲ្យបទល្មើសអាចកើតមានឡើងហើយជនល្មើសមួយចំនួនអាចរួចខ្លួន ដែលធ្វើឲ្យជះឥទ្ធិពលដល់ជនរងគ្រោះ ក្នុងការជួយសង្រ្គោះជនរងគ្រោះមានការយឈតយ៉ាវមិនទាន់ពេលវេលា។ ក្នុងនោះដែរឯកឧត្តមក៏បានលើកនូវផែនការសកម្មភាព និង យុទ្ធសាស្ត្រជាតិ សម្រាប់រយៈពេល៣ឆ្នាំដោយការ ប្រមូលផ្តុំគំនិត យោបល់ និង ការឯកភាពគ្នា ក្នុងចំណោមថ្នាក់ដឹកនាំ តាមបណ្តាក្រសួងស្ថាប័ន ជំនាញ និង មន្ត្រី ពាក់ព័ន្ធគ្រប់កម្រិត សំខាន់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានកំពុងធ្វើសកម្មភាពយ៉ាងសកម្មនៅតាមមូលដ្ឋាន។ លោកនូ ផល្លាក៏មានសង្ឃឹមជឿជាក់ថា ក្នុងឆ្នាំ២០១៦នេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តនិងអនុវត្តបានដោយជោគជ័យដោយយើងរកឃើញនូវចំណុចខ្វះខាតនិង ទទួលបានបទពិសោធន៍ល្អៗដើមី្បឲ្យទិសដៅសម្រាប់អនុវត្តបន្តកាន់តែមានប្រសិទ្ធភាព ព្រមទាំងបានផ្តាំផ្ញើដល់គណៈកម្មាធិការគ្រប់ជាន់ថ្នាក់ទាំងអស់ ត្រូវបង្កើនកិច្ចសហការគ្នា ក្នុងការពិគ្រោះពិភាក្សា ផ្លាស់ប្តូរយោបល់គ្នាដើមី្បឲ្យក្លាយជាយន្តការមានលក្ខណៈប្រព័ន្ធប្រកបដោយសង្គតិភាព ហើយដើមី្បឲ្យសម្រេចបានគោលដៅដែលបានដាក់ចុះក្នុងការឆ្លើយតបទៅតាមផែនការសកម្មភាពជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរយៈពេល៣ឆ្នាំ ២០១៦.២០១៨ ឲ្យបានជាស្ថាពរ ៕DSC_0100 DSC_0107 DSC_0106 DSC_0102