មូលដ្ឋាន​ស្រុក​ស្អាង​កំពុងបើក​ក្លឹប​ជាច្រើន​កន្លែង​រី​ដុះដាល​ពង្វក់​ក្មេងស្ទាវ​សិស្សសាលា​បង្ក​ជា​ជម្លោះ

0

ខេត្តកណ្តាល​៖ មានការ​ភ្ញាក់ផ្អើល​មួយ បង្ក​ជា​ជម្លោះ រវាង​ក្មេងស្ទាវ និង​សិស្សសាលា​ពីរ​ក្រុម ធ្វើឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​រស់​នៅក្បែរនោះ ចោមរោម​មើល​យ៉ាងច្រើន​កុះករ តាំងពី​ថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ចំណុច​ហាង​យីហោ ក្លឹប​សប្បាយរីករាយ ស្ថិតក្នុង​ភូមិ​ព្រែ​ករុន ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល ។
​មិនតែប៉ុណ្ណោះ​ទឹកដី​មូលដ្ឋាន​ស្រុក​ស្អាង​កំពុងតែ​បង្កើត​ក្លឹប​សប្បាយ​ជាច្រើន​កន្លែង ពង្វក់​កូនសិស្ស​ទាំងប្រុស​ស្រី​ចូល​កំ​សាន​ភ្លេច​រៀនសូត្រ ជាក់ស្តែង​ដូចជា​នៅ​ភូមិ​សិត្បូរ ឃុំ​សិត្បូរ ជាដើម ។
​ប្រជាពលរដ្ឋ​បាន​លើកឡើងថា ថៅកែ​ហាង​សប្បាយរីករាយ មានឈ្មោះ ហ៊ោ រ៉ា ហើយ​គេ​ដឹងថា មនុស្ស​រូបនេះ ជា​ថៅកែ​កាប់​គោ​នៅ​តំបន់​នោះ​ទៀតផង ម្យ៉ាងវិញទៀត​ពួកគាត់​តែងតែ​ឆ្ងល់​ថា ហេតុអ្វី​បាន​អាជ្ញាធរ​ចេះតែ​អនុញ្ញាត​បើក​ច្បាប់ ឱ្យមាន​ក្លឹប​កំសាន្ត​ជា​អនាធិបតេយ្យ​បែបនេះ ធ្វើឱ្យ​ពួកគាត់​ទទួលទានដំណេក​មិនបាន លាក់​លឺសូរ​ទ្រហឹង​រាល់ពេល​រាត្រី ប្រសិនបើ​មាន​ចាស់ជរា​មាន​ជម្ងឺ​វិញ​លឺ​សម្លេង​ស្ទើរតែ​មិន​រស់​ថែម​ទៀតផង ។ យោងតាម​ប្រភព​នេះ លោក សេង សុជាតិ អធិការ​ប៉ូលិស​ស្រុក​ស្អាង បាន​បង្វែ​រឿង​ទាំងអស់​ឱ្យ​អ្នកយកព័ត៌មាន​ទៅ​សួរ​លោក ខឹម ច័ន្ទ​គិរី អភិបាលស្រុក​ស្អាង​ទៅវិញ ។
​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​លោក ហ៊ោ រ៉ា ថៅកែ​ហាង​ក្លឹប​សប្បាយរីករាយ​បាន​ទំនាក់ទំនង​ជាមួយ​អ្នកយកព័ត៌មាន​យើង តាមរយៈ​ទូរស័ព្ទ​ថា ក្លឹប​របស់គេ​បើក​មានច្បាប់​ពី​អាជ្ញាធរ​ត្រឹមត្រូវ​ប៉ុន្តែ​មិនបាន​បង្ហាញ​នូវ​លិខិតស្នាម​ណាមួយ​ឱ្យ​អ្នកយកព័ត៌មាន​ឃើញ​នោះទេ ព្រមទាំង​ព្រមាន​ដល់​អ្នកយកព័ត៌មាន​ដែល​កំពុង​សាកសួរ​ក្នុង​ផ្លូវ​ល្អ​ជុំវិញ​បញ្ហា​ខាងលើនេះ មិនតែប៉ុណ្ណោះ លោក ហ៊ោ រ៉ា បញ្ចេញ​សម្លេង​តាម​ទូរស័ព្ទ​អមដោយ​ពាក្យ​អសុរោះ និង​ព្រមាន​ដល់​អ្នកយកព័ត៌មាន​ថែម​ទៀតផង ។
​គួរបញ្ជាក់​ផងដែរ​ថា បន្ទាប់ពី​មានការ​បិទ​ក្លឹប​ទាំងឡាយ​នៅ​ក្រុង​តាខ្មៅ គេ​ឃើញ​មាន​ក្លឹប​យ៉ាងច្រើន រីកដុះដាល​នៅ​ស្រុក​ស្អាង​ទៅវិញ ។ ជុំវិញ​បញ្ហា​ទាំងអស់ អ្នកយកព័ត៌មាន​យើង​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក​អភិបាលស្រុក​ស្អាង បានឡើយ ៕ photo_2016-02-19_17-06-04