​ប្រជា​ការពារ​សហការ​ជាមួយ​នគរបាល​ប៉ុ​ស្ត៍​សង្កាត់​សាម គ្គី​ចាប់​ចោរលួច​កាប់​ក្របី​បាន​ម្នាក់​

0

​ ​ស្ទឹងត្រែង​៖​ប្រជា​ការពារ​ភូមិ​បាន​សហការ​ជា មួយ​កម្លាំង​នគរបាល​ប៉ុ​ស្ត៍​សង្កាត់​សាមគ្គី​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​លួច​កាប់​ក្របី​ប្រជាពលរដ្ឋ​បាន​ម្នាក់ ជាមួយ​សាច់​ក្របី​ចំនួន​៤​បេ​និង​ម៉ូតូ​មួយគ្រឿង​ជាម​ធ្យា​បាយ​សំរាប់ធ្វើ​សកម្មភាព​បំរើអោយ​បទល្មើស​។​
​ ​ជនសង្ស័យ​លួច​កាប់​ក្របី​ប្រជាពលរដ្ឋ ត្រូវបាន​ប្រជា​ការពារ​សហការ​ជាមួយ​នគរបាល​ប៉ុ​ស្ត៍​សង្កាត់​សាមគ្គី​ចុះ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៥​និង​៤៥​នាទី​ព្រឹក​ថ្ងៃទី​១៩​ខែកុម្ភៈ​ឆ្នាំ​២០១៦​នៅ​ចំណុច​ក្នុងព្រៃ​មួយកន្លែង ស្ថិតក្នុង​ភូមិ​កំ​ផាន់ សង្កាត់​សាមគ្គី ក្រុង ខេត្តស្ទឹងត្រែង​។​
​ ​សមត្ថកិច្ច​បានអោយដឹង​ថា​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ពាក់ព័ន្ធ​និង​ការ​លួច​កាប់​ក្របី​ប្រជាពលរដ្ឋ មានឈ្មោះ​ដោក វិចិត្រ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ និង​មាន​ទីលំនៅ​ភូមិ​ព្រែក​សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង​។​rec.19_13.12
​ ​សមត្ថកិច្ច​បាន​បន្ត​អោយដឹងទៀតថា​ជនសង្ស័យ​ត្រូវបាន​ប្រជា​ការពារ​ភូមិ​ប្រទះឃើញ​កំពុង​ធ្វើ​សកម្មភាព កាប់​ក្របី​ដាក់ចូល​បេ​និង​ត្រៀម​ដឹកចេញទៅ ក៏ត្រូវ​បាន​ប្រជា​ការពារ​រាយការណ៍ ទៅ​នគរ​ប៉ុ​ស្ត៍​សង្កាត់​សាមគ្គី សហការ​ធ្វើការ​ឃាត់ខ្លួន​តែម្តង​។​
​លោក​បន្តថា​ក្នុងការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​សមត្ថកិច្ច​បានធ្វើ​ការដកហូត​វត្ថុតាង​សាច់​ក្របី​ចំនួន​៤​បេ ម៉ូតូ​ម៉ាក​ហុងដា C125 ព​ណិ៍​ខ្មៅ​មួយគ្រឿង​ស៊េរី​ឆ្នាំ​២០១១ ពាក់​ស្លាក​លេខ​ស្ទឹងត្រែង 1A3959 និង​បាន​ខ្លួន​មកកាន់​អធិការដ្ឋាន​នគរបាល​ក្រុង​ស្ទឹងត្រែង​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ពាក់ព័ន្ធ​ការ​លួច​កាប់​ក្របី​ប្រជាពលរដ្ឋ​កំពុងស្ថិត​ក្រោម​ការសាកសួរ​ពី​សមត្ថកិច្ច​អធិការដ្ឋាន​ក្រុង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕receiv19_13.10 12325437_1666677920272695_1896320759_n