VIDEO ​យុវជន​បែក​ថ្នាំ​ម្នាក់ បាន​វាយ​សមត្ថកិច្ច​ប៉ុស្តិ៍​ផ្សារ​ដេប៉ូ​៣​ជាំភ្នែក ខ​ណះ​ចុះ​អន្តរាគមន៍ យុវជន​ម្នាក់​នោះ ដើរ​រើស​ដំ​ថ្ម​គប់​គេឯង​លើ​ដងផ្លូវ​

0

ភ្នំពេញៈ ​សមត្ថកិច្ច​ប៉ុស្តិ៍​ផ្សារ​ដេប៉ូ​៣ បានធ្វើការ​ឃាត់ខ្លួន​យុវជន​បែក​ថ្នាំ​ម្នាក់ ដែល​រើស​ដុំថ្ម​គប់​រថយន្ត ម៉ូតូ និង​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ ហើយ​នៅពេល​សមត្ថកិច្ច ចុះទៅ​ឃាត់​ថែមទាំង​វាយ​សមត្ថកិច្ច បណ្តាលអោយ​ខៀវ​ភ្នែក​ទៀត ។ ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង ៧​នឹង​១០​នាទី តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម ស្ថិតក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក​។​
​បើតាម​ប្រភព​ពត៌មាន ពី​កន្លែងកើតហេតុ បានអោយដឹងថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​យុវជន​ខាងលើ ទំនងជា​បែក​ថ្នាំ បាន​ដើរ​ស្រែ​ឡូឡារ តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម និង​បាន​រើស​ដុំថ្ម​គប់​មកលើ​រថយន្ត ម៉ូតូ និង​អ្នកដំណើរ​តាម​ដងផ្លូវ​បង្ក​ការ​ភ្ញាក់ ហើយ​ប្រជាពលរដ្ឋ​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​អោយ​ចុះមក​អន្តរាគមន៍​។
​ប្រភព​ដដែល​បាន​បន្តថា បន្ទាប់ពី​សមត្ថកិច្ច​មូល​ដ្ឋា​ន បាន​មកដល់​កន្លែង​ដើម្បី​ធ្វើការ​ឃាត់​យុវជន​បែក​ថ្នាំ​ខាងលើ បែរជា​ត្រូវ​យុវជន​បែក​ថ្នាំ​នោះ មក​វាយ​សមត្ថកិច្ច​វិញ បណ្តាលអោយ​សមត្ថកិច្ច​ម្នាក់​ខៀវ​ភ្នែក រួច​ក៏​បង្ខំចិត្ត​ចាប់វាយ​ខ្នោះ ដឹក​តាម​រ៉ឺម៉ក់​ម៉ូតូ​កង់​បី យកទៅ​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​បុ​ស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​ដេប៉ូ​៣ រង់ចាំ​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ នៅពេល​ក្រោយ ៕