ពិធីបើកសម្ភោធនៅអគារមជ្ឈមណ្ឌលសិក្សាសហគមន៏ ត្រីញ័រ មួយខ្នង៣បន្ទប់ ខេត្តសៀមរាប SophatNews

0

សៀមរាប៖ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០១៦ ស្ថិតនៅភូមិគោកដូង ឃុំត្រីញ័រ ស្រុកពួកខេត្តសៀមរាប ការសម្ភោធដាក់ឲ្យដំណើជាផ្លូវការនៅអគារមជ្ឈមណ្ឌលសិក្សាសហគមន៏ ត្រីញ័រ មួយខ្នង៣បន្ទប់ ខេត្តសៀមរាប។ ក្រោមការជំនួយឧបត្ថម្ភថវិការរបស់កញ្ញា ម៉ៃ គូរ៉ាគី (Mai Kuraki) តារាImage2ចម្រៀងនៃប្រទេសជប៉ុន។ ដោយមានវត្តមានអញ្ជើញជាគណ:អធិបតីភាពឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងនៃគណ:អភិបាល ខេត្តសៀមរាប និង សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទី ជុំវិញខេត្ត បានចូលរួមជាច្រើននាក់ផងដែរ។ ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងនៃគណ:អភិបាលខេត្ត បានមានប្រសាសន៏ថា ក្នុងការបើកសម្ភោធដាក់ឲ្យដំណើជាផ្លូវការនៅអគារមជ្ឈមណ្ឌលសិក្សាសហគមន៏ ត្រីញ័រ មួយខ្នង៣បន្ទប់ ខេត្តសៀមរាប។ ក្រោមការជំនួយឧបត្ថម្ភថវិការរបស់កញ្ញា ម៉ៃ គូរ៉ាគី (Mai Kuraki) តារាចម្រៀងនៃប្រទេសជប៉ុន និងបានបង្កើតឡើងដោយការចូលរួមអស់ពីចិត្តពីថ្លើម របស់អង្ក់ការសហព័ន្ធជាតិនៃសមាគមន៏យូណេសស្កូជប៉ុន ហៅកាត់ថា (NFUAJ) ក្រោមកិច្ចសហការណ៏ជាមួយ មន្ទីអប់រំ យុវជន និងកីឡា ខេត្តសៀមរាប វាគឺជាការល្អប្រសើរហើយសម្រាប់ប្រជាពលរដ្ឋដែលរស់នៅទីនេះ ដើម្បីជួយសម្រួលដល់ការសិក្សាស្រាវជ្រាវនិងស្វែងយល់អំពីចំណេះដឹងនានា អគារ ម.ស.ស ត្រីញ័រ ដែលនៅចំពោះមុខនេះ មានបណ្តោយ ១៦ ម៉ែត្រ និងទទឹង ៨ម៉ែត្រ ស្មើនិង១២៨ ម៉ែត្រការេ ចែកចេញជា ៣បន្ទប់ មានបន្ទប់អានាម័យពីរ ហើយបានចំណាយថវិការសរុបចំនួន ១០០.០០០ ដុល្លា (ដប់ម៉ឺនដុល្លាអាមេរិកគត់) ដោយរួមទាំងការ បំពាក់គ្រឿងសង្ហារឹម បរិក្ខាថាមពលអគ្គិសនី ម៉ាស៊ីនបន្សុទ្ធទឹក អណ្តូងអាហ្វីដេស និងថវិការសម្រាប់ដំណើរការមួយចំនួន ដែលជាអំណោយរបស់អង្គការ សហព័ន្ធជាតិនៃសមាគមន៏យូណេស្កូជប៉ុន។ កាលណាបើយើងគ្នានចំណេះដឹងនៅក្នុងខ្លួន គឺវាមានផលលំបាក់ខ្លាំងណាស់វាបានធ្វើឲ្យបះពាល់ដល់ជីវភាពនៃការរស់នៅរបស់យើងៗ ឃើញថារាជរដ្ឋាភិបាល បានសម្រេចនូវជោគជ័យធំៗជាច្រើនក្នុងប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជា ជាពិសេស ការសម្រេចបាននៅកំណើនសេដ្ឋកិច្ចខ្ពស់ ព្រមទាំងការធ្លាក់ចុះអត្រានៃភាពក្រីក្ររបស់ប្រជាជនតាមរយ: ការលើកកម្ពស់នៃកម្រឹតក្នុងការអប់រំផលិតភាព និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព លទ្ធផលវិជ្ជមានទាំងនេះ បានផ្តើមចេញពី យុទ្ធសាស្រ្តឈ្នះ ឈ្នះ របស់សម្តេចសំដៅកាត់បន្ថយនៅភាពក្រីក្រ ស្របតាមទិសដៅអភិវឌ្ឍន៏ផ្នែកហេដ្ឋារចនាសម្ព័ន្ធ ស្ថបនាកសាងនានា និងជួយដល់ប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះឲ្យទទួលបានការគាំពារនៃសង្គមជាតិឲ្យកាន់តែល្អប្រសើរឡើង។ ស្របពេលដែលប្រទេសជាតិរបស់យើងកំពុងតែអភិវឌ្ឍន៏ រួមទាំងវិស័យសេដ្ឋកិច្ចឲ្យកាន់តែមានImage2 Image8 Image7 Image6 Image5 Image4 Image3សក្តានុពលជាមួយនិងការរីកចំរើនលូតលាស់គួឲ្យកត់សម្គាល់៕ដោយ ស៊ាន សុផាត