ស្លាប់​៤៣ របួស​ជាង​១០០ ករណី​ប៉ះទង្គិច​គ្នា​នៅ​លី​ប៊ី​

0

​ ​ប៊េ​ង​ហ្គា​ស៊ី​៖ ចំនួន​អ្នកស្លាប់​បាន​កើនឡើង​រហូតដល់​៤៣​រូប ខណៈ​ជាង​១០០​នាក់​បាន​រងរបួស (The death toll from clashes in Benghazi has risen to 43 with more than 100 people wounded,)​ក្នុងការ​ការ​វាយ​ប្រយុទ្ធ​គ្នា យ៉ាង​កក្រើក បានកើត​ឡើង រវាង​យោធា និង ក្រុម​ប្រដាប់អាវុធ នៅ​ទីក្រុង ប៊េ​ង​ហ្គា​ស៊ី ដែល​ធំជាងគេ​លំដាប់​ទី​ពីរ​នៅ​ប្រទេស​លី​ប៊ី ។​ ​

បើតាម​ព័ត៌មាន​ពី​មន្ត្រី​ក្រសួងសុខាភិបាល​កាលពី​ថ្ងៃ​សៅរ៍ ឲ្យ​ដឹងថា បន្ទាប់ពី​បញ្ចប់​ការប្រយុទ្ធ​គ្នា​រវាង​កម្លាំង​ក្រសួងការពារជាតិ​ជាមួយ​ពួក​សកម្មប្រយុទ្ធ​អ៊ីស្លាម​និយម (Islamist militants and the military forces) សាកសព​ក្រុម​សកម្មប្រយុទ្ធ​ជាច្រើន បាន​នៅ​រាយប៉ាយ​ពាសពេញ​កន្លែង​ប្រយុទ្ធ ផ្ទៃ​ប្រទេស​សម្បូរ​ភោគទ្រព្យ​ប្រេង ស្ថិតនៅ​តំបន់​មជ្ឈិមបូព៌ា មួយ​នេះ បន្ទាប់ពី​របប​ហ្គា​ដា​ហ្វី​ដួលរលំ​កាលពី​ឆ្នាំ ២០១១​។​ ​

ទោះបីជា​រដ្ឋាភិបាល​ថ្មី​ត្រូវបាន​បង្កើតឡើង​ដោយ​ការបោះឆ្នោត​ក៏ដោយ ប៉ុន្តែ​ក្រុម​សកម្ម ប្រយុទ្ធ​មួយចំនួន នៅតែ​មិន​ព្រម​ចុះចូល​ឡើយ ហើយ​ពួកគេ​តែងតែ​បង្ក​ការវាយប្រហារ​នៅ តាម​បណ្តា​ទីក្រុង​សំខាន់​នានា ទូទាំងប្រទេស​។ វា​ជា​សង្គ្រាមស៊ីវិល​មួយ​ដែល​បង្ក​គ្រោះមហន្តរាយ​ស្ទើរ​រៀងរាល់ថ្ងៃ​នៅ​លី​ប៊ី​៕turki1c Bangladesh1b