​ក្រុមកីឡា​បាល់ទាត់​U16​របស់​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ត្រៀមខ្លួន​ប្រកួត​ខណៈ​បាទ​ទួល​ខោអាវ​រួច​

0

​កំពង់ស្ពឺ​=​ក្រុមកីឡា​U16​របស់​បញ្ជ​ការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ នៅ​រសៀល​ថ្ងៃទី ០៩​ខែ​មិនា ឆ្នាំ​២០១៦​នេះ​បានទទួល​សម្ភារៈ ជា​ខោអាវ​កីឡា បាល់ និង​ស្បែកជើង​មួយចំនួន​ពី​លោក​វិ​រ​សេនី​យ៏​ឯក ឡុង ទិ​ត្យ មេបញ្ជាការរង​ទទួល​ការងារ​កីឡា​របស់​អង្គភាព តាមរយៈ​លោក​ឧ​ត្ត​ម​សេនី​យ៏​ត្រី ជូ សារុន មេ​បញ្ជ​ការ​បាន​ប្រគល់ជូន​លោកគ្រូ​បង្វឹក ។​
​លោក​ឧ​ត្ត​ម​សេនី​យ៏​ត្រី ជូ សារុន មេបញ្ជាការ​បាន​មាន​ប្រសា​ស​ន៏​ថា តាម​សម្ភារៈ​ទាំងនេះ​វា​ពិតជា​មិនជា​គ្រប់គ្រាន់​តាម​តម្រូវការ​មែន តែ​ក៏បានផ្តល់​ភាពក្លាហាន​និង​លើកទឹកចិត្ត​ដល់​ក្មួយៗ​ដែលជា​កីឡា​ក្រុម U16 ដែល​អង្គភាព​ទើប​រៀបចំ​បង្កើតឡើង​ក្នុង​ន​យ័​ប្រកួតប្រជែង​ដើម្បី​ដណ្តើមពាន​រង្វាន់​ឯកឧត្តម​អភិបាលខេត្ត​កំពង់ស្ពឺ រដូវ​កាល​ថ្មី​ដែល​និង​ត្រូវ​ចាប់ផ្តើម​ប្រកួត​នាពេលខាងមុខ ។20160307091901
​មេបញ្ជាការ​បន្តថា ទាំង​គ្រូបង្វឹក​ទាំង​កីឡាករ​ត្រូវ​នាំគ្នា​ប្រកួតប្រជែង ដោយ​ភាពស្មោះត្រង់​ថ្លៃថ្នូរ​តាម​បច្ចេកទេស មិនត្រូវ​លេង​ក្នុង​ល្បិចកល​យក​ជ​យ័​ជំ​នៈ​លើ​ដៃគូរ​ប្រកួត​ដោយ​មិន​សម​ហេតុផល​ឡើយ ។ ហើយ​ត្រូវ​ចេះ​ស្រឡាញ់​និង​យោគយល់​គ្នា​ទាំង​លើ​ទីលាន ទាំង​លើ​ការងារ​សង្គម ទាំង​ក្រៅ​រង្វង់​ប្រកួត ដោយ​ចាត់ទុក​កីឡា​ដើម្បី​សុខភាព​ថែមទាំង​បង្ហាញ​ពី​ការ​សាមគ្គី​គ្នាយ​កជ​យ័​ជំ​នៈ​លើ​គូរ​ប្រកួត​តាម​អ្វីដែល​ប្រឹង​ហ្វឹកហាត់ ។​20160307092221
​មេបញ្ជាការ​បញ្ជាក់ថា ក្នុងនាម​លោក​ជា​អ្នកដឹកនាំ​កងរាជអាវុធហត្ថ​ខេត្ត​លោក​មាន​មោទនៈភាព​យ៉ាង​ក្រៃលែង​គ្រា​ដែល​កីឡាករ បាល់ទាត់​របស់​អង្គភាព​បាន​ប្រកួត​និង​ទទួលបាន​ជ​យ័​ជំ​នៈ​លេខ ៥​ក្នុងចំណោម​កីឡា​២៩​ក្រុម សុទ្ធតែ​ជើង​ខ្លាំង​ហើយ​មាន​រហូត​ជាង ៦០០​ប្រកួត ដោយឡែក​ចំពោះ​កីឡា​ទូកង របស់​អង្គភាព​វិញ​វា​កាន់​តែមាន​មោទនៈភាព​បន្ថែម​យ៉ាងខ្លាំង​ទៀត​នោះ​គឺ បានទទួល​ពានរង្វាន់​លេខ ១ ក្នុងការ​ប្រណាំង​ក្នុង​ព្រៈ​រាជពិធី​បុណ្យអុំទូក ក្នុង​ខេត្តកំពង់ស្ពឺ ដែលមាន​ទូក​៥២​គូរ និង​ជាង​១០០​ជើង​ប្រកួត ។​ហើយ​អ្វីដែល​កាន់តែ​ប្រសើរ​ទៀត​នោះ​ទូកង របស់​អង្គភាព​បាន​ទៅ​ចូលរួម​ប្រណាំង​ទូរ​ទាំង​ប្រទេស បានទទួល​លទ្ធ​ផ​លលេ​ខ ៣ ដែល​ទទួល​បានការ​គ្រាំទ្រ​លើ​ឆាក​ជាតិ​យ៉ាង​ក្រៃលែង ។​20160307092744
​សមាជិក​ក្រុម​អ្នក​គ្រាំទ្រ​វិ​ស​យ័​កីឡា​នៅក្នុង​ខេត្តកំពង់ស្ពឺ​បាន​ផ្តោត​ការយកចិត្តទុកដាក់​ម​កលើ​ក្រុម​កីឡាករ​របស់​កងរាជអាវុធហត្ថ​យ៉ាងខ្លាំង​ដោយមាន​ការលើកទឹកចិត្ត និង​បាន​ចូលរួម​បរិច្ចាក​ធនធាន​ជួយ​ដល់​វិ​ស​យ័​កីឡា​របស់​អង្គភាព ដែល​កំពង់​បណ្តុះបណ្តាល​បន្ថែម​និង​មួយផ្នែក​ទៀត​បានមក​ដោយ​ការ​ស្ម​គ្រ​ចិត្ត​របស់​ក្រុមកីឡា​ដែរ ៕