​ម៉ិចស៊ីកូ​ជាទី​ក្រុង​ដែលមាន​គ្រោះ ថ្នាក់​បំផុត​លើ​ពិភពលោក​

0

​( រូបភាពវីដេអូ) បច្ចុប្បន្ន​ម៉ិចស៊ីកូ​ជា​ទឹកដី​ដែលមាន គ្រោះថ្នាក់​បំផុត​នៅលើ​ពិភពលោក ដោយមាន​ទីក្រុង​ចំនួន​៥​ក្នុងចំណោម ទីក្រុង​១០​ដែលមាន​ភាពគ្រោះថ្នាក់​បំ​ផុត នៅលើ​ពិភពលោក បទឧក្រិដ្ឋ​សម្លាប់ មនុស្ស​កើនឡើង​ខ្ពស់​ជាងគេ​បំផុត ។ ​ប៉ុន្ដែ​ទីក្រុង​ដែលមាន​ការសម្លាប់ មនុស្ស​ច្រើនជាងគេ គឺ​ទីក្រុង San Pedro Sula ក្នុងប្រទេស​ហុង​ដូ​រ៉ា​ស់ ដែលមាន ពលរដ្ឋ​១.១៤៣​នាក់ ក្នុងចំណោម​៧១៩. ៤៤៧​នាក់ ត្រូវគេ​សម្លាប់​ក្នុង​១​ឆ្នាំៗ​លើ ពិភពលោក ។ ​ទីក្រុង​ចំនួន​៤០​ក្នុងចំណោម​៥០​ដែល មាន​ភាពគ្រោះថ្នាក់​បំផុត​ស្ថិតនៅ​តំបន់ អាមេរិក​ឡាទីន ក្នុងនោះ​មាន​ទីក្រុង​ចំនួន ១៤​នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល និង​១២​នៅ ម៉ិចស៊ីកូ​។ ទីក្រុង​២​នៅ​ម៉ិចស៊ីកូ គឺ​ទីក្រុង Monterry និង ទីក្រុង Veracruz ស្ថិត នៅក្នុង​បញ្ជី​ជាទី​ក្រុង​ដែលមាន​ភាព​គ្រោះ ថ្នាក់​បំផុត ។ ​

ចំណែក​ទីក្រុង​ដែលមាន​សភាព​គ្រោះ ថ្នាក់​បំផុត​នៅ​អាមេរិក គឺ​ទីក្រុង NewOrleans ឈរ​លំដាប់​ទី​២១​ក្នុង​បញ្ជី​ដែល មាន​អ្នកទោស​១៩៩​នាក់ ក្នុងចំណោម អ្នកទោស​៣៤៧.៨២៩​នាក់ ។ ​ទីក្រុង​នៅក្នុង​ប្រទេស​ម៉ិចស៊ីកូ​ដែល មាន​សភាព​គ្រោះថ្នាក់​បំផុត​ដោយសារ តែ​បទល្មើស​ជួញដូរ​គ្រឿងញៀន​កើនឡើង ហើយ​ក្រុម​ជួញដូរ​បាន​ប៉ះទង្គិច​គ្នា​សម្លាប់ មនុស្ស​ជាច្រើន ក្នុងនោះ​មាន​ទាំង​ពល រដ្ឋ​ស្លូតត្រង់