រថយន្ត​ប្រា​ដូ​បើក​បុក​គូទ​រថយន្ត​VIGO ពេញទំហឹង​ធ្លាយ​ចេញ​ឈើប្រណិត​៣​ដុំ​

0

រាជធានី​ភ្នំពេញ ៖ រថយន្ត​ប្រា​ដូ​ពណ៌​ទឹកប្រាក់​មួយគ្រឿង​បើកបរ​ដោយ​យុវជន​ម្នាក់​បាន​បើក​បុក​គូទ​រថយន្ត​វី​ហ្គោ ពណ៌​ខ្មៅ មួយគ្រឿង​ចំ​ពីក្រោយ​ពេញទំហឹង​បណ្ដាលអោយ​រថយន្ត​ប្រា​ដូរ​ង​ការខូចខាត​មួយ​កំណាត់​មុខ និង​ធ្វើអោយ​រថយន្ត​វី​ហ្គោ​រង​ការខូចខាត​ខាត​មួយ​កំណាត់​ខាងក្រោយ ធ្លាយ​ចេញ​ឈើប្រណិត​៣​ដុំ ដែល​ហេតុការណ៍​នេះ​បង្ក​ការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​២​និង​៥០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃ ទី ២១ ឧសភា ២០១៤​នៅ​ចំណុច​មុខ​ភោ​ជនី​ដ្ឋា​ន ពីរ៉ាមីត តាមផ្លូវ​១៩៨៦ ស្ថិតនៅក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​ ​

សាក្សី​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ប្រា​ដូ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​2J-1763 បើក​ដោយ​យុវជន​ម្នាក់​បានធ្វើ​ដំណើរ​យ៉ាង​លឿន​តាម​បណ្ដោយ​ផ្លូវ​១៩៨៦ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច មកដល់​ចំណុច​មុខ​ភោ​ជនី​ដ្ឋា​ន​ពីរ៉ាមីត ក៏បាន​ទៅបុក​ពីក្រោយ​រថយន្ត​ម៉ាក VIGO ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​បណ្តោះអាសន្ន 5506 ចំ​ពីក្រោយ​ពេញទំហឹង​បណ្តាល​រថយន្ត​ប្រា​ដូរ​ង​ការខូចខាត​មួយ​កំណាត់​ខាងមុខ ចំណែក​រថយន្ត VIGO​រង​ការខូចខាត​មួយ​កំណាត់​ខាងក្រោយ​ហើយ​ធ្លាយ​ចេញ​ឈើប្រណិត​៣​ដុំ​ធ្លាក់​ពេញ​ផ្លូវ តែ​ត្រូវបាន​ម្ចាស់​រថយន្ត​លើកដាក់​លើ​រថយន្ត​វិញ​។​

​ក្រោយពេល​កើតហេតុ​រថយន្ត​វី​ហ្គោ​បានទាមទារ​សំណង​ពី​ម្ចាស់​រថយន្ត​ប្រា​ដូ​ចំនួន​៥​ពាន់​ដុល្លារ ដើម្បី​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ តែ​ម្ចាស់​រថយន្ត​ប្រា​ដូ​មិន​ព្រម​ក៏​ធ្វើការ​ទាក់ទង​ទៅ​សមត្ថកិច្ច​អោយធ្វើ​ការវាស់វែង​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ តែ​ពេល​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ​ចុះ​ទៅដល់​ធ្វើអោយ​ម្ចាស់​រថយន្ត​វី​ហ្គោ​មាន​អារម្មណ៍​ភ័យ​តក់ស្លុត​ព្រោះ​រថយន្ត​របស់ខ្លួន​មាន​ដឹកឈើ​ប្រណិត​៣​ដុំ ទើប​ធ្វើអោយ​ម្ចាស់​រថយន្ត​វី​ហ្គោ​សុំឱ្យ​ម្ចាស់​រថយន្ត​ប្រា​ដូ​យក​រថយន្ត​របស់គាត់​ទៅ​ជួសជុល​នៅ​យានដ្ឋាន​ក្បែរ​នោះ​ដើម្បី​បញ្ចប់រឿង ព្រោះ​មិន​ចង់​រំខាន​ដល់​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ ហើយ​ម្ចាស់​រថយន្ត​ប្រា​ដូ​ក៏​យល់ព្រម​៕

​រិ​ទ្ធ​គីន​ ​ហេតុ​ការ​ណ៏​នេះ​កើតឡើង​នៅវេលា​ម៉ោង​២​និង​៥០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃ ទី ២១ ឧសភា ២០១៤​នៅ​ចំណុច​មុខ​ភោ​ជនី​ដ្ឋា​ន ពីរ៉ាមីត តាមផ្លូវ​១៩៨៦ ស្ថិតនៅក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​ ​នៅក្រោយពេល​កើតហេតុ​ម្ចាស់​រថយន្ត​ទាំង​០២​បាន​ចុះមក​សម្រួល​គ្នា​ដោយ​ខាង​ភាគី​ម្ចាស់​រថយន្ត​ម៉ាក​ប្រា​ដូ​ធានារ៉ាប់រង​យក​រថយន្ត​ម៉ាក​VIGO ទៅ​ជួសជុល​នៅ​កា​រ៉ា​ស​របស់ខ្លួន​ដើម្បី​បញ្ចប់រឿង​។​02 01