ប៉េអឹម​ក្រុង​ចាប់​អ្នកជួញដូរ​និង​ប្រើប្រាស់​ថ្នាំញៀន ១៨ នាក់​នៅ​ខណ្ឌទួលគោក​

0

ភ្នំពេញៈ​​ ​ក្រុម​ជនសង្ស័យ​ប្រើប្រាស់ និង​ចែកចាយ​ថ្នាំញៀន​ប្រុស​ស្រី​ចំនួន ១៨ នាក់ ត្រូវបាន​សមត្ថកិច្ច​ក​ង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​ខណ្ឌទួលគោក​បាន​ចុះបង្ក្រាប និង ឃាត់ខ្លួន​បាន​ជ​នស​ង្ស​យ័​ជា​បន្តបន្ទាប់​នៅ​កន្លែង​ពី​ផ្សេងគ្នា កាលពី​វេលា​ម៉ោង ២ និង​៣០ នាទី​រសៀល ថ្ងៃទី​២០ ឧសភា ២០១៤ ចំពេល​ដែល​ពួកគេ​កំពុងតែ​ប្រមូលផ្តុំ​គ្នា​ជក់ និង ប្រើប្រាស់​ចែកចាយ​គ្រឿងញៀន​។​

សមត្ថកិច្ច​កងរាជអាវុធហត្ថ​បានឱ្យដឹងថា ក្នុងចំណោម​ក្រុម​ជនសង្ស័យ​ទាំង​១៨​នាក់​នោះ ១១​នាក់​ត្រូវបាន​ឃាត់ខ្លួន​ជាក់ស្តែង​កាលពី​វេលា​ម៉ោង ០២ និង​៣០​នាទី​រសៀល ថ្ងៃទី​២០ ឧសភា ខណៈពេលដែល​ពួកគេ​កំពុង​ប្រមូល​ផ្តុំគ្នា​ប្រើប្រាស់​គ្រឿងញៀន​នៅ​ចំណុច​ផ្ទះ លេខ​៦A ផ្លូវ​២៧២ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក ដកហូត​ថ្នាំញៀន​២​កញ្ចប់ និង​ឧបករណ៍​សម្រាប់​ជក់​មួយចំនួន​។​ចំណែក​ជនសង្ស័យ​៧​នាក់​ទៀត ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនបាន​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល នៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ដកហូត​ថ្នាំញៀន​ម៉ា​ទឹកកក​៣​កញ្ចប់ ក្នុងនោះ​តូច​មួយកញ្ចប់​។​

​មន្ត្រី​រូប​នោះបាន​បញ្ជាក់ថា មុន​និង​ឈានទៅដល់​ការចាប់ខ្លួន​ជ​នស​ង្ស​យ័​ទាំងអស់នេះ​ដោយសារ​តែមាន​ប្រជាពលរដ្ឋ​លោក​បាន​រាយការណ៍​ថា​នៅ​ចំណុច​ខាងលើ​មាន​ក្រុមយុវជន​ជាច្រើន​នាំគ្នា​មក​ប្រមូលផ្តុំ​គ្នា​ប្រើប្រាស់​ថ្នាំញៀន​។

បន្ទាប់មក​កំលាំង​យើង​ក៍បាន​ចុះទៅ​បង្ក្រាប​ជាក់ស្តែង និង ឃាត់ខ្លួន​បាន​១១​នាក់​យកមក​សាកសួរ ទើប​ដឹងថា ពួកគេ​ទិញ​ថ្នាំញៀន​ពី​ភូមិ​ត្រពាំង​ឈូក ដូច្នេះ​សមត្ថកិច្ច​ក៏បាន​ដឹកនាំ​កម្លាំង​ចុះទៅ​ឃាត់ខ្លួន​មនុស្ស​៧​នាក់​ថែមទៀត​តែម្តង​។​ ​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​១៨​នាក់​ត្រូវបាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​បញ្ជូន​ទៅកាន់​ទីបញ្ជាការ​ដ្ឋា​នក​ង​រាជ​អាវុធ ហត្ថ​រាជធានី​ដើម្បី​ធ្វើការ​សាកសួរ ។​03 02 01