ប្រធានាធិបតី​រុស្ស៊ី​ត្រូវ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​ផ្សាយ​គគ្រឹកគគ្រេង​

ស៊ា​ង​ហៃ​៖  លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​មក​ដល់​នៅ​ក្នុង​ទីក្រុង​ស៊ា​ង​ហៃ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ដើម្បី​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​របស់​លោក​ជា​ផ្លូវ​រដ្ឋ​ទៅ​កាន់​ប្រទេស​ចិន​និង​ចូលរួម​កិច្ចប្រជុំ​កំពូល​សន្តិសុខ​អាស៊ី​នាពេលខាងមុខ​។ ស្របពេល​ជាមួយគ្នានេះ ប្រព័ន្ធ ផ្សព្វផ្សាយ​

ចិន បាន​ផ្សាយ​យ៉ាង​ទូលំទូលាយ រួមមាន​ទាំង​សកម្មភាព​លោក​នា​អតីតកាល​ផង​។ នេះ​បើ​តាម​វេបសាយ​ចិន​ឆាយណា​ដេលី ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ​។ 
​លោក​ប្រធានាធិបតី ពូ​ទីន​នឹងចូលរួម​កិច្ចប្រជុំ​កំពូល​ទី​បួន​នៃ​សន្និសីទ​ស្តីពី​អន្តរ​កម្ម​និង​ការកសាង​ទំនុកចិត្ត​វិធានការ​នៅក្នុង​តំបន់​អាស៊ី​គ្រោង​ថ្ងៃ​អង្គារ​និង​ថ្ងៃ​ពុធ​ក្នុង​ទីក្រុង​ស៊ា​ង​ហៃ​នេះ​។ 
​បើ​យោង​តាម​ក្រសួង​ការបរទេស​ចិន​ប្រធានាធិបតី​ចិន​លោក Xi Jinping និង​លោកពូ​ទីន​នឹងធ្វើ​កិច្ចចរចា​នៅ​ថ្ងៃ​អង្គារ​និង​ធ្វើឱ្យ​សេចក្តីថ្លែងការណ៍ "​ច្រើន​" និង​ក៏​ជា​សាក្សី​នៃ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស៊េរី​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ដ៏​សំខាន់​មួយ​។ 
​ប៉ុន្តែ​អ្វី​ដែល​គេ​កត់សម្គាល់​ថែម​ទៀត​នោះ​គឺ​លោក​ប្រធានាធិបតីវ្ល៉ា​ឌី​មៀរ​ពូទី​ន​របស់​រុស្ស៊ី ត្រូវបាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​ផ្សាយ​ពី​សកម្មភាព​លោក​យ៉ាង​គគ្រឹកគគ្រេង រាប់​ទាំង​ការ បង្ហាញ​ពី​សកម្មភាព​សំខាន់ៗ​លោក​តាំង​ពី​១០​ឆ្នាំ​មុន​រហូត​មកដល់​បច្ចុប្បន្ន​នេះ​ផង មុន​ចូលរួម​សន្និសីទ​នៅក្នុង​ទីក្រុង​ស៊ា​ង​ហៃ​ប្រទេស​ចិន​, 20 ខែ​ឧសភា​ឆ្នាំ 2014 នេះ​៕
Putin putin1b putin1g Putin Visits Consruction Design Bureau