ឧ​ត្ត​ម​សេនី​យ៏​ត្រី​ប្រាក់ វ​ឌ្ឍី ត្រូវបានតែងតាំង​ជា​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង ជំនួស​ឧ​ត្ត​ម​សេនី​យ៏​ត្រី អាត់ ខែម

0


​កំពង់ឆ្នាំង​៖​ ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ប្រព្រឹត្ត​ធ្វើឡើង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៤ ក្រោម​អធិបតីភាព​របស់​ឯក​ឧ​ត្ត​ម​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង ឯកឧត្តម​អគ្គ​ស្នងការរង លោក លោកស្រី​ក្នុង​មន្ទីរ អង្គភាព ជុំវិញ​ខេត្ត និង​មន្ត្រីនគរបាល​ប៉ុស្តិ ស្រុក ខេត្ត​ប្រមាណ​ជាង​២០០​នាក់​។​
​ ​លោក​ឧ​ត្ត​ម​សេនីយ៍ អាត់ ខែម ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​បាន​រាយការណ៍​អំពី​លទ្ធផល​ការងារ​របស់​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៤​អោយដឹងថា​៖​បទល្មើស​ព្រហ្មទណ្ឌ​កើតមាន​២២​លើក ក្នុងនោះ​មាន​បទឧក្រិដ្ឋ​១០ ប​ទម​ជ្ឈឹ​ម​១២​លើក បើ​ប្រៀបធៀប​នឹង​៦​ខែ​ដើមឆ្នាំ​២០១៣ បាន​ថយចុះ​១០​លើក​គឺ បទឧក្រិដ្ឋ​ថយចុះ​៣​លើក ប​ទម​ជ្ឈឹ​ម​ថយ​៧​លើក​។​

ជា​លទ្ធផល​បង្ក្រាបបាន​២០​ករណី ចាប់បាន​២៧​នាក់​ស្មើ​៩០%​នៃ បទល្មើស​កើតឡើង​។​
​ ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ប្រាក់ វុ​ឌ្ឍី ស្នងការរង​ត្រូវបានតែងតាំង​ជា​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​ក្នុង​ថ្ងៃ នេះ​ជំនួស​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អាត់ ខែម ដែល​ត្រូវ​ផ្ទេរ​ភារកិច្ច​ទៅកាន់​ស្នងការ​ខេត្តបន្ទាយមានជ័យ បាន​ឡើង​ប្តេជ្ញាចិត្ត​ថា​៖​ដើម្បី​តបស្នង​ចំពោះ​ការប្រកាស​តួនាទី​នាពេលនេះ លោក​សូម​ប្តេជ្ញា​គាំទ្រ​និង​ចូលរួម​អនុវត្តន៍​អោយបាន​សកម្ម​នូវ​ក្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​អណ​ត្តិ​ទី​៥​ដែល​ប្រសូត្រ​ចេញពី​ការបោះឆ្នោត​ត្រឹមត្រូវ ការពារ​ដាច់ខាត​ព្រះមហាក្សត្រ រដ្ឋធម្មនុញ្ញ ]]

រាជរដ្ឋាភិបាល​ស្របច្បាប់ ដែលមាន​សម្តេច ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី គោរព​តាម​ការដឹកនាំ​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ និង​ឯកឧត្តម​អភិបាលខេត្ត​។​ប្តេជ្ញា​គោ រព​និង​ប្រតិ​ប​ត្ត​អោយបាន​ត្រឹមត្រូវ​នូវ​លិខិតបទដ្ឋាន ច្បាប់​នានា ដើម្បី​រួមចំណែក​លើកស្ទួយ​នីតិរដ្ឋ និង​ការពារ​គោរព​សិទ្ធមនុស្ស បន្ត​កិច្ចសហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ដើម្បី​សំរេច​ភារកិច្ច​អោយបាន​ជោគជ័យ​។​
​ ​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​និង​ជា​គណៈបញ្ជាការ​ឯកភាព​ខេត្ត​បាន​មានប្រសាសន៍ថា​៖ ស្នើសុំ​លោកស្នងការ​ថ្មី​បង្កើន​វិធានការ​បង្ការ​បទល្មើស ហើយ​ចាត់វិធានការ​បង្ក្រាប​និង​តស៊ូ​គ្រប់​ករណី​ក្នុង​គោល​បំ ណង​បង្ក្រាប​អោយដល់​ឬ​សគល់ មិន​ទុក​ឳ​កាស​អោយ​ជនល្មើស​ធ្វើ​សកម្មភាព​បំផ្លាញ​សេចក្តីសុខ​របស់​ប្រជាពលរដ្ឋ និង​សង្គមជាតិ​បានឡើយ​។​បង្កើន​ការអនុវត្តន៍ និង​រឹតបណ្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក តាមរយៈ​កិច្ច​ប្រតិ​ប​ត្ត​ការផាកពិន័យ ចាប់​ល្បឿន មិន​ដាក់​កញ្ចក់​មើល​

ក្រោយ មិន​ពាក់មួក​សុវត្ថិភាព ។​ល​។​ពង្រឹង​ការរៀបចំ​សន្តិសុខ​សណ្តាប់ធ្នាប់​អោយមាន​របៀបរៀបរយ និង​មាន​សោ​ភ័​ណ្ឌ​ភាពល្អ បង្កើន​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​យ៉ាង ដោយ​ជំរុញ​អោយ​ប៉ុស្តិ​រដ្ឋបាល​ធ្វើជា​ស្នូល​ក្នុងការ​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធិភាព​។​
​ ​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន បាន​មាន​អនុសាសន៍​ថា​៖​សូម​កោតសរសើរ​យ៉ាង​ស្មោះ​ចំពោះ​ស្នាដៃ​ក្នុងការ​បំពេញភារកិច្ច​កន្លងមក របស់​កងកម្លាំង​នគរបាល​ខេត្ត​ទាំងមូល​ក្រោម​ការដឹកនាំ​របស់​ឯក​ឧ​ត្ត​ម​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ដែល​កន្លងមក​បាន​តស៊ូ​ពុះពារ​ប្រឹងប្រែង​បង្ក្រាបបាន​បទល្មើស​ជាទូទៅ​បាន​៩០%​។ បច្ចុប្បន្ន​បញ្ហា​ដែល​នៅ​ប្រឈម​ធំ​

សំរាប់​ខេត្ត​គឺ​គ្រោះថ្នាក់​ចរាចរណ៍ និង​គ្រោះ​អគ្គិភ័យ និង​បទល្មើស​ផ្សេងៗ​ទៀត​ដែល​ទាមទារ​អោយ​ថ្នាក់​ស្នងការ​ខេត្ត​អធិការ​ស្រុក និង​ប៉ុស្តិ​រដ្ឋបាល​បង្កើន​កំលាំង​ប្រចាំ​បញ្ជារ​អោយបាន​ជាប្រចាំ ដើម្បី​ដោះស្រាយ​និង​ទប់ទល់​សភាពការណ៍​អោយទាន់​ពេលវេលា​។​ក្នុងនោះដែរ​ឯកឧត្តម​បានលើកឡើង​នូវ​វិធានការ​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ថា​៖​ការពាក់​មួកសុវត្ថិភាព​និង​ការគោរព​ច្បាប់​ចរាចរណ៍ គឺ​មន្ត្រីនគរបាល​និង​មន្ត្រីរាជការ​គ្រប់រូប ជា​អ្នកធ្វើ​គំរូ​មុនគេ​បង្អស់​ដល់​ប្រជាពលរដ្ឋ​។​ចុងបញ្ចប់​

ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​បាន​ផ្តាំ​ផ្តើ និង​ក្រើន​រំលឹកថា​៖​កងកម្លាំង​នគរបាល​គឺជា​សេនាធិការ​អោយ​គណៈបញ្ជាកា​រ​ឯកភាព​ខេត្ត បាក់​ព័ន្ធ​នឹង​ការរៀបចំ សន្តិសុខ​សណ្តាប់ធ្នាប់ និង​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព កងកម្លាំង​នគរបាល​គឺជា​ឧបករណ៍​របស់​រដ្ឋ ជា​កូនចៅ​ប្រជាជន នឹង​ត្រូវតែ​ធ្វើការ​បំរើប្រជាជន​៕Image2 Image3 Image1