ប៉ូលិស​៤​តូច​ចេញ​ល្បាត​ពង្រឹង​សន្តិសុខ​តាម​ព្រំដែន​ខុសពី​សព្វដង ឯ​ពលរដ្ឋ​ស្រែកថា បាត់​ចំណូល​ប្រចាំថ្ងៃ​អស់ហើយ​

0

ក្រុង​ប៉ោយប៉ែត​៖ ​ប៉ូលិស​ការពារ​ព្រំដែន​គោក​ចំនួន​៤​វ​រះ​សេនា​តូច កំពុង​រឹតបណ្តឹង​សន្តិសុខ​តាម​ខ្សែរ​បន្ទាត់​ព្រំដែន​កម្ពុជា​ថៃ ខ​ណះ​ដែល​ទា​ហ៊ាន​ថៃ បាន​ប្រើប្រាស់​ច្បាប់អាជ្ញាសឹក​ដើម្បី​ពង្រឹង​សន្តិសុខ នៅក្នុង​ក្រុង​បាងកក​ក៏ដូចជា​នៅតាម​តំបន់​ព្រំដែន​ទៀត​នោះ​។​ ​សូមបញ្ជាក់​ដែលថា គេ​បា​នស​ង្គេ​ត​ឃើញ​មន្ត្រីប៉ូលិស​ការពារ​ព្រំដែន​គោក​ចំនួន​៤​វ​រះ​សេនា​តូច​ប៉ុណ្ណោះ របស់​ស្នងកា​នគ​បាល​ខេត្តបន្ទាយមានជ័យ​បាន​ដើរល្បាត​ទាំងយប់​ទាំង​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី​២០​មកដល់​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៤​នៅ​ចំណុច​ភូមិ​បឹង​ត្រ​គួ​ន​ស្រុក​ថ្មពួក ទៅដល់​ស្រុក​ម៉ាឡៃ​ដែល​ប្រឈម​ជាមួយ​ទា​ហ៊ាន​ឈុតខ្មៅ​ថៃ និង​ក្រុម​ទា​ហ៊ាន​ប៉ា​រ៉ា ជួរមុខ​របស់​ថៃ​សព្វថ្ងៃនេះ​។​

​គួ​រំលឹក​ដែលថា មាន​ច្រករបៀង​មួយចំនួន នៅ​ស្រុក​អូរជ្រៅ ត្រូវបាន​ទា​ហ៊ាន​ថៃ​មក​បិទ​ទាំង​ព្រឹក​តែម្តង ហើយ​ទង្វើរ​បែបនេះ​ត្រូវបាន​ពលរដ្ឋ​ខ្មែរ ដែលជា​កសិក​រាប់ម៉ឺន​អ្នក​ខកខាន​ទៅ​ស៊ី​ឈ្នូ​ល​ចិ​ញ្ចិ​ម​ជីវិត​ក្នុង​ដី​ថៃ តាម​ខ្សែរ​បន្ទាត់​ព្រំដែន​ខាងលើ​នោះ ដោយសា​តែ​ភាពអសន្តិសុខ​នៅ​បាងកក​កំពុងតែ​ជួប​គ្រោះថ្នាក​ធ្ងន់ធ្ងរ លើ​ផ្នែក​នយោបាយ​នោះ​។​

​មាន​ពលរដ្ឋ​ខ្មែរ​ជា​ច្រើ​អ្នក​បាននាំគ្នា​រអ៊ូ​រថា ពួកគាត់​ធ្លាប់​ទៅ​ប្រកបមុខរបរ​ចិ​ញ្ចិ​ម​ជីវិត​ក្នុង​ដី​ថៃ​ ​ព្រឹក​វិល​ល្ងាច ឥឡូវនេះ​ត្រូវបាន​ទា​ហ៊ាន​ថៃ​រារាំង​បិទ​ច្រកចេញចូល​អស់​ទៅហើយ ពលរដ្ឋ​បន្តទៀតថា ការធ្វើ​បែបនេះ ពី​សំណាក់​ទា​ហ៊ាន​ថៃ​មកលើ​ពួកគាត់​នោះ គឺ​វា​មិន​ខុសពី​វាយ​ឆ្នាំងបាយ​របស់​ពួកគាត់​ចោល​នោះទេ ប៉ុន្តែ​ទួ​ស​ជា​យ៉ាងណាក៏ដោយ ក៏​ពួកគាត់​ស្តាប់​តាម​ការអប់រំ​ ​របស់​ប៉ូលិស​ខ្មែរ នៅតាម​ជួរមុខ​ផងដែរ ។​

​ដោយឡែក​លោក​សំ​ជិត ស្នងការ​ង​ទទួលបន្ទុក​ព្រំដែន​បាន​បញ្ជាក់ថា កំលាំង​ប៉ូលិស​៤​វ​រះ​សេនា​តូច​លេខ​៨០៧ លេខ​៨៩១ លេខ​៩១១ លេខ​៨១៥ បានចេញ​ល្បាត​ទាំងយប់​ទាំង​ថ្ងៃ​ខុសពី​សព្វដង​ក្នុង​គោលបំណង​ពង្រឹង​សន្តិសុខ លោក​សំ​ជិត​បន្តទៀតថា កំលាំង​របស់​យើង​ ​នៅតែ​បន្ត​សហកា​រួមគ្នា​ទៅមក​ជាមួយ​កង​ទ​ព័​ថៃ​មិន​ឲ្យ​បាត់​ចំណង​សាមគ្គីភាព រវាង​គ្នា​នោះទេ លោក​បាន​បញ្ជាក់ទៀតថា ច្រករបៀង​ដែល​គេ​បិទ​នោះ គឺ​គេ​បិទ​កាន់តែខ្លាំង​តែម្តង​ហើយ រីឯ​សម្ថ​កិច្ច​របស់​យើង​កំពុង​បន្ត​អប់រំ​ពលរដ្ឋ​យើង​មិនអោយ​ឆ្លងកាត់​ទៅមក​ដូច​មុនៗ​បាន​ត៏​ទៅទៀត​ទេ ដើម្បី​សុវត្ថិភាព​ពួកគាត់​គឺ​យើង​ត្រូវតែ​ការពារ​ឲ្យ​បាន​៕​10401922_1513105642250851_2273820735027241493_n 10402907_1513105608917521_6167396455939965394_n 10295715_1513105658917516_9206818425948798891_n