Luis Enrique (​ល្វី​ស អេ​ន​រីក​ហ្គេ​) សន្យា​ស្តារ​មុខមាត់ Barcelona ឡើងវិញ​

0

( រូបភាពវីដេអូ ) ​គ្រូបង្វឹក​ថ្មី​របស់​ក្រុម​អ្នកមាន​បុណ្យ Barcelona លោក Luis Enrique (​ល្វី​ស អេ​ន​រី​កេ​) បាន​សន្យាថា លោក​នឹង​ស្តារ​មុខមាត់​របស់​ក្រុម​ឡើងវិញ ។​ ​បុរស​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​ត្រូវបាន​ក្លិប​តែងតាំង​ជា​អ្នកចាត់ការ​ជំនួស​លោក Gerardo Martino ហើយ​រូបគាត់​ក៏​ធ្លាប់ជា​កីឡាករ​លេង​ឲ្យ Barcelona រយៈពេល​៨​រដូវ​កាល​នឹង​ធ្លាប់​ដឹកនាំ​ឈុត​ទី​២​របស់ Barcelona រយៈពេល​៣​ឆ្នាំ​ផងដែរ ។​ ​លោក Enrique និយាយ​ក្នុង​សន្និសីទកាសែត​ថា “​ខ្ញុំ​ពិតជា​មាន​ក្តី​រីករាយ​ណាស់ វា​ជា​ឱកាស​ដ៏​ល្អ​បំផុត សម្រាប់​ខ្ញុំ ហើយ​ខ្ញុំ​នឹង​ស្តារ​ក្រុម Barcelona ឡើងវិញ​ជាថ្មី​នឹង​សម្លឹង​ទៅរក​ការ​ឈ្នះ​ជើងឯក​នៅ​រដូវ​កាល​ក្រោយ​” ។​

​គួរ​បញ្ជាក់ថា មុន​មក​ដឹកនាំ Barcelona លោក Enrique គឺជា​គ្រូបង្វឹក​របស់​ក្រុម Celta Vigo នៅក្នុង​ក្របខណ្ឌ​អេ​ស្ប៉ា​ញ La Liga នៅ​រដូវ​កាល ២០១៣-២០១៤ ៕