Mats Hummels បន្ត​លេង​ឲ្យ Dortmund មិន​ព្រម​ផ្លាស់​ទៅ Manchester United

0

​( រូបភាពវីដេអូ) តំណាង​របស់​កីឡាករ Mats Hummels បាន​លើកឡើងថា ខ្សែការពារ​រូបនេះ​គឺ​មិន​ចាក​ចេញពី​ក្រុម Borussia Dortmund ឡើយ​ទោះបីជា​រូបគេ​កំពុង​ទទួលបាន​ការចាប់​អារម្មណ៍​ពី​សំណាក់​ក្លិប Manchester United ក៏ដោយ ។​ ​គ្រូបង្វឹក​ថ្មី​របស់ Manchester United លោក Louis van Gaal ត្រូវបាន​គេ​មើលឃើញថា មានបំណង​ចង់បាន កីឡាករ​អន្តរជាតិ​អាល្លឺម៉ង់​រូបនេះ​បន្ទាប់ពី​ខ្សែការពារ​២​រូប​គឺ Nemanja Vidic និង Rio Ferdinand បាន​ចាក​ចេញពី​ក្លិប ។​

​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ តំណាង​របស់ Hummels បាន​និយាយប្រាប់​គេហទំព័រ talkSPORT ថា “​នេះ​គ្រាន់តែ​ជា​ពាក្យ​ចចាមអារ៉ាម​ប៉ុណ្ណោះ ពេលនេះ Hummels គឺ​រីករាយ​លេង​ឲ្យ Dortmund ហើយ​រូបគេ​កំពុង ផ្តោត​សំខាន់​ពី​ការប្រកួត World Cup” ។​ ​គួរ​បញ្ជាក់ថា Hummels បាន​លេង​ឲ្យ​ក្រុម Dortmund រយៈពេល​៥​ឆ្នាំ​ហើយ​បន្ទាប់ពី​រូបគេ​ចាក​ចេញពី Bayern Munich ៕