​ភ្លៀង​ធ្លក់​មួយ​មេ​ធំ លាយឡំ​ជាមួយនឹង​ខ្យល់​បានធ្វើ​ឲ្យ​កញ្ចក់​អគារ​គ្រឹះស្ថាន​មីក្រូ​ហិ​រញ្ញា​វត្ថុ​ក្រេ​ឌី​ត

0

ភ្នំពេញ របើក​ធ្លាក់​សង្កត់ ពីលើ​រថយន្ត​ចំនួន ៣​គ្រឿង បណ្តាល​ឲ្យ​រង​ការខូចខាត រួម​នឹង​ដើមឈើ​ចំនួន ២ ដើម ត្រូវបានរ​លំបាក រាជធានី​ភ្នំពេញ មាន​ភ្លៀង​ធ្លក់​មួយ​មេ​ធំ លាយឡំ​ជាមួយនឹង​ខ្យល់​បោកបក់​យ៉ាងខ្លាំង បានធ្វើ​ឲ្យ​កញ្ចក់​អគារ​គ្រឹះស្ថាន​មីក្រូ​ហិ​រញ្ញា​វត្ថុ​ក្រេ​ឌី​ត ត្រូវបាន​របើក​ធ្លាក់​សង្កត់ ពីលើ​រថយន្ត​ចំនួន ៣​គ្រឿង បណ្តាល​ឲ្យ​រង​ការខូចខាត រួម​នឹង​ដើមឈើ​ចំនួន ២ ដើម​ទៀត នៅ​កន្លែង​ផ្សេងគ្នា ត្រូវបានរ​លំបាក់​កាត់​ទទឹងផ្លូវ ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១៥ និង ១៥ នាទី ថៃ្ង​ទី ២២ ខែឧសភា ឆ្នាំ​២០១៤ ។​ ​

អគារ​របស់​គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ​ក្រេង​ឌី​ត ដែល​របើក​ផ្ទាំង​កញ្ចក់​ធ្លាក់​មកនេះ មាន​ទីតាំង ស្ថិតនៅលើ ផ្លូវ​លេខ​១៦៣ កែង​ផ្លូវ លេខ​៣៦៨ សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ក្នុង​ខណ្ឌចំការមន ។ ដោយឡែក​ដើមឈើ​ចំនួន ២​ដើម​ទៀត ក្នុងនោះ​មួយ​ដើម​ដែល​បាន​ខ្យល់​បោកបក់​បណ្តាល​ឲ្យ​បាក់ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម កែង​នឹង​ផ្លូវ ១៦៣ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា និង​ដើមឈើ​មួយ​ដើម​ទៀត បាន​រលំ កាត់​ថ្នល់ នៅ​ម្តុំ​ផ្សារ​តាប៉ាង ក្នុង​ខណ្ឌដូនពេញ ។​ ​

​ចំណែកឯ​រថយន្ត​ចំនួន​៣​គ្រឿង ដែល​កំពុង​ឈប់​ស្ងៀម​នៅខាងមុខ​គ្រឹះស្ថាន​មីក្រូ​ហិ​រញ្ញា​វត្ថុ​ក្រេ​ឌី​ត ត្រូវបាន​រង​ការខូចខាត​នោះ ដោយសារ​ផ្ទាំង​កញ្ចក់​របស់​អគារ​គ្រឹះស្ថាន​មីក្រូ​ហិ​រញ្ញា​វត្ថុ​ក្រេ​ឌី​ត ត្រូវបាន​ខ្យល់​បោកបក់ ទើប​បណ្តាល​ឲ្យ​របើក​ធ្លាក់ មក​ចំ​រថយន្ត​ទាំង​៣​គ្រឿង​ខណៈពេល​ដែលមាន​ភ្លៀង​និង ខ្យល់​បោកបក់​យ៉ាងខ្លាំង ។​

ចំណែក​ដើមឈើ​ចំនួន ២​ដើម​ទៀត​ដែល​បានរ​លំបាក់ នៅលើ​បណ្តោយ​ផ្លូវ​ម្តុំ​ផ្សារ​តាប៉ាង និង​ផ្លូវ​នរោត្តម មិន​បណ្តាល​បង្ករ​ឲ្យ​មាន​គ្រោះថ្នាក់ ដល់​ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ​នោះឡើយ គ្រាន់តែ​បង្ករ​ឲ្យ​មានការ​កកស្ទះ​ចរាចរ​បន្តិចបន្តួច ដោយសារតែ​ដើមឈើ ទាំងនេះ​បាន​រលំ​កាត់​តាម​បណ្តោយ​នេះ​តែម្តង ជាហេតុ​ធ្វើ​ឲ្យ​ពួកគាត់​ពិបាក​ក្នុងការ​ធ្វើដំណើរ ទៅមក តែប៉ុណ្ណោះ ។ ​ភ្លាមៗ​នោះ សាលា​រាជធានី​ភ្នំពេញ បាន​ចាត់​ឲ្យ​កម្មក មក​អារ កាត់​ដើមឈើ​ខាងលើ យកចេញ​ពីលើ​បណ្តោយ​ផ្លូវ​ទាំង ២ ដើម្បី ជួយ​សម្រួល​ចរាចរ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ធ្វើចរាចរ ឆ្លងកាត់​ទៅមក ជាធម្មតា​ឡើងវិញ ៕ image_1 image_2 image_3 image_4