គោក្របី​របស់​ប្រជាពលរដ្ឋ​រស់នៅក្នុង​សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ចំនួន​២២៥​ក្បាល ត្រូវបាន​ចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺសា​ទឹក​

0

មណ្ឌលគិរី៖ ដើម្បីការពារកុំឲ្យមានជំងឺសាទឹកកើតមកលើសត្វគោក្របី ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរីបានដឹកនាំ មន្ទីរកសិកម្មខេត្ត ព្រមទាំងក្រុមការងារពេទ្យសត្វ ចុះចាក់វ៉ាក់សាំងការពារជំងឺសាទឹកគោក្របីចំនួន២២៥ក្បាលរបស់ប្រជាពលរដ្ឋដែលរស់នៅភូមិពូលុង សង្កាត់រមនា ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី កាលពីព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦នេះ។ នៅក្នុងការចុះវ៉ាកសាំងនេះ អមដំណើរដោយ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត។

លោក សុង ឃាង ប្រធានមន្ទីរខេត្តមណ្ឌលគិរី បានឲ្យដឹងថា ការចុះវ៉ាក់សាំងនេះមិនមែនធ្វើឡើងតែនៅក្នុងសង្កាត់រមនានោះទេ គឺធ្វើទូទាំងខេត្តតែម្តងនៅក្នុងឆ្នាំ២០១៦នេះ ហើយកន្លងមកអាជ្ញាធរខេត្តបានអោយមន្ទីរដឹកនាំក្រុមការងារ ចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹកគោក្របីរបស់ប្រជាពលរដ្ឋ ចំនួន៣ស្រុករួចមកហើយ ក្នុងនោះចាក់វ៉ាក់សាំងបានចំនួន៣. ៣៤២ក្បាល។ ដោយឡែកនៅក្នុងភូមិពូលុងនេះបានចាក់វ៉ាក់សាំងចំនួន២២៥ក្បាល ហើយមន្ទីរនឹងបន្តចុះចាក់វ៉ាក់សាំងនេះទៀត ដល់ឃុំសង្កាត់ដែលមិនទាន់បានចាក់វ៉ាក់សាំង។ លោកបន្តទៀតថា ជំងឺសារទឹកជាជំងឺដែលឧស្សាហ៍កើតមានឡើង ដូចច្នេះត្រូវធ្វើឲ្យបានទាន់ពេលវេលា និងញឹកញាប់បំផុត ពីព្រោះតែកើតជំងឺនេះហើយ គោក្របីរបស់បងប្អូនងាយនឹងស្លាប់។ លោកបានបញ្ជក់ថា ការចាក់វ៉ាក់សាំងការពារជម្ងឺសារទឹកនេះធ្វើឡើងមានរយៈពេល២ដងក្នុង១ឆ្នាំ ពីព្រោះការចាក់វ៉ាក់សាំងម្តងៗ អាចការពារបានតែ៦ខែប៉ុណ្ណោះ។

នាឱកាសនោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគីរី បានមានប្រសាសន៍សំណូមពរដល់បងប្អូនប្រជាពលរដ្ឋត្រូវយល់ដឹងពីផលប្រយោជន៍នៃការចាក់វ៉ាក់សាំងនេះឲ្យបានកាន់តែច្បាស់បន្ថែមទៀតពីក្រុមគ្រូពេទ្យសត្វ ដើម្បីការពារនូវគោក្របីរបស់បងប្អូនកុំអោយមានជម្ងឺ ហើយពេលដែលចាក់វ៉ាក់សាំងលើគោក្របីលើកក្រោយសូមបងប្អូនយកមកអោយបានគ្រប់ៗគ្នា ព្រមទាំងត្រូវដាក់ក្រឡុះ ដើម្បីងាយស្រួលដល់ក្រុមពេទ្យសត្វចាក់វ៉ាក់សាំង និងជៀសវាងកុំអោយទៅស៊ីដំណាំអ្នកដ៏ទៃផងដែរ។
បន្ទាប់មកឯកឧត្តម និងប្រធានមន្ទីរកសិកម្មខេត្ត បានចែកកូនប៊័រចំនួន៨១២ដើម ជូនដល់ប្រជាពលរដ្ឋចំនួន២០៣គ្រួសារក្នុងមួយគ្រួសារទទួលបានកូនប៊័រចំនួន៤ដើម៕ដោយប៊ូស្រា

photo_2016-06-01_17-47-13 photo_2016-06-01_17-47-11 photo_2016-06-01_17-47-10 photo_2016-06-01_17-47-08