ប្រជុំ​គណៈកម្មការ​ត្រួតពិនិត្យ​ផលិតផល​នាំចូល​មក​លក់ និង​តាំង​ពិ​ពណ៌​ក្នុង​ខេត្តកំពង់ធំ​ដើម្បី​រឹតបន្តឹង​ការ​នាំចូល​ផលិតផល​គ្មាន​គុណ​មក​លក់​ក្នុង​ខេត្តកំពង់ធំ​

0

កំពង់ធំៈឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ និងជាប្រធានគណៈកម្មការត្រួតពិនិត្យផលិតផលខូចគុណភាព ខេត្តកំពង់ធំ បានប្រជុំសមាជិកក្រុមការងារ ដើម្បីរឹតបន្តឹងការនាំចូលនូវផលិតផល មកពីប្រទេស ជាតិខាងដែលមកលក់នៅក្នុងទីផ្សារក្នុងខេត្តកំពង់ធំ និងក្នុងពិធីបុណ្យផ្សេងៗ ដែលជាការយកចិត្តទុកដាក់លើបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋ ពិធីនេះត្រូវបានរៀបចំឡើង នៅសាលប្រជុំសាលាខេត្តកំពង់ធំ នៅរសៀលថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០១៦ ។
លោក ហួត ដានួន អនុប្រធានការិយាល័យរដ្ឋបាល សាខាគយ ខេត្តកំពង់ធំ បានមានប្រសាសន៍ថា គ្រប់ទំនិញត្រូវមានការត្រួតពិនិត្យ មុនពេលដាក់ចុះមកលក់នៅតាមស្តង់ ក្រោយពីលក់អស់តំណាងក្រុមហ៊ុនត្រូវមានរបាយការណ៍ជូនសាខាគយ ដើម្បីនាំយកឯកសារទៅបង់ប្រាក់ពន្ឋនៅច្រកទ្វាព្រំដែន តែដោយឡែកខេត្តកំពង់ធំ ពុំទាន់មានរបាយការណ៍ណាមួយជូនដល់មន្ត្រីគយនោះទេ ចំណែកផលិតផលដែលនាំចូលដោយគ្មានលិខិតអនុញ្ញាតិ ត្រឹមត្រូវគឺជាការខុសច្បាប់ ។
លោក ឧត្តមសេនីយ៍ត្រី ជូ សំអាន ស្នងការនគរបាលខេត្តកំពង់ធំ បានបញ្ជាក់ថា ចំពោះបញ្ហាសុខភាពរបស់ ប្រជាពលរដ្ឋ គឺជាការងារសំខាន់ សម្រាប់ការសហការ គ្រប់សមត្ថកិច្ចពាក់ព័ន្ឋ ដើម្បីត្រួតពិនិត្យឯកសារសុំច្បាប់ និងត្រួតពិនិត្យគុណភាពទំនិញ ចៀសវាងផលប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ ។
លោក លៀង សុភា ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ធំ  បានឲ្យដឹងថា គ្រប់ទំនិញទាំងអស់ មុននឹងនាំចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានពិនិត្យឌឺឡេ និងគុណភាពទំនិញ តែបើសិនមកដល់គោលដៅសម្រាប់ការដាក់តាំងលក់ សមត្ថកិច្ចត្រូវចុះត្រួតពិនិត្យជាក់ស្តែងជាថ្មី តែបើសិនជាមានការកោសលុប សរសេរលើលេខថ្ងៃទីបញ្ជាក់សុពលភាព គឺសមត្ថកិច្ចមានសិទ្ធិក្នុងការផ្អាក់មិនអោយមានការលក់បន្តទៀត និងមានទោសសម្រាប់បុគ្គលដែលប្រព្រឹត្តខុស។
ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ និងជាប្រធានគណកម្មការត្រួតពិនិត្យផលិតផលខូចគុណភាព បានណែនាំឲ្យក្រុមការងារ នៃសមាជិកគណកម្មការចុះត្រួតពិនិត្យផលិតផលខូចគុណភាពទាំងអស់ សហការគ្នាចុះអនុវត្ត គ្រប់ទំនិញនាំចូលមកលក់ និងចែកចាយ និងការផ្សព្វផ្សាយផលិតផលនានា ក្នុងខេត្តកំពង់ធំ ។
បន្ទាប់ពីប្រជុំអស់រយះពេល២ម៉ោង ក្រុមការងារគណៈកម្មការចុះត្រួតពិនិត្យទីតាំងពិពណ៌នៅក្នុងបរិវេណស្តាតចាស់ ដែលជាលផលិតផលរបស់ជនជាតិថៃមកលក់ឲ្យខ្មែរ ដោយពិនិត្យទៅលើផលិតផលប្រើប្រាស់ប្រចាំថ្ងៃ ដូចជាឡេលាបស្បែក សាប៊ូ ទឹកថ្នាំ និងគ្រឿងសំអាង ដែលបានដាក់តាំងលក់ ក្នុងនោះឯកឧត្តម គង់ វិមាន បានផ្តោតទៅលើ ម្ហូបអាហារ និងទឹកភេជៈនានា ដើម្បីលុបបំបាត់ការនាំចូលផលិតផលដោយគ្មានគុណភាព និងហួសសុពលភាព ក្នុងនោះក៏បានជួបប្រទះទឹកភេជៈមួយចំនួនតូច ដែលហួសសុពលភាព តែត្រូវបានដកហូតមិនឲ្យចរាចរណ៍លក់បន្ត ព្រមទាំងបានធ្វើការណែនាំអោយក្រុមអជីវករថៃទាំងអស់ នាំទំនិញរបស់ខ្លួនមកលក់ គឺចាំបាច់ត្រូវបានគុណភាព បើកាល ណាសមត្ថកិច្ចពិនិត្យឃើញនៅពេលក្រោយ និងត្រូវទទួលទោសតាមច្បាប់ ម្យ៉ាងទៀតត្រូវគោរពច្បាប់ព្រះរាជាណា ចក្រកម្ពុជា អោយមានលិខិតស្នាមចេញចូលស្នាក់នៅអោយបានត្រឹមត្រូវ ងាយស្រួលដល់សមត្ថកិច្ចការពារសុវត្តិភាព ជូនជនបរទេសទាំងអស់។
ដោយ ប៊ុន រដ្ឋា

asset (32) asset (31) asset (30) asset (13) asset (12) asset (11) asset (10) asset (9) asset (8) asset (7)