​ស្រវឹង​បើករថយន្ដ​សេរី​ទំនើប​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រួ​ង​ផ្លុ​ូ​វ​បាក់​អស់​មួយ​កង់​

0

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាបើករថយន្ដសេរីទំនើបក្នុងល្បឿនលឿនជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលអោយបាក់អស់មួយកង់និងរថយន្ដកល់ជាប់របាំងថ្មទៅមុខលេងរួច។
. ហេតុការណ៍គ្រោះថ្នាក់ចរណ៍នេះបានកើតឡើងនៅវេលាម៉ោង២៣និង៤៥យប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចខាងមុខក្រុមហ៊ុន V K L Royal ទេសចរណ៍ តាមបណ្ដោយផ្លូវលេខ២១៧ (ផ្លូវហ្ស៊ាដឺហ្គោល) ស្ថិតក្នុងសង្កាត់ផ្សាអូឬស្សីទី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
. ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដបង្កម៉ាក TUNDRA ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2J-2233 បើកបរដោយបុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹង ធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ (ផ្លូវហ្ស៊ាដឺហ្គោល) ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ពេលមកដល់ចំណុចកើតហេតុរថយន្ដបានរេចង្កូតទៅបុករបាំងក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលបាក់មួកង់ ហើយរថយន្ដឡើងលើទ្រូងផ្លូវកល់ជាប់ទៅមុខលែងរួច តែមិនបង្កអោយមានអ្នករងរបួសនោះទេ។photo_2016-07-19_09-41-37 photo_2016-07-19_09-41-41
. ក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុនិងបានឃាត់ខ្លួនអ្នកបើកបរ និងបានទំនាក់ទំនងកម្លាំងជំនាញចុះធ្វើការវាស់វែងយករថយន្ដបង្កនិងអ្នកបើកបរទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញដើម្បីដោះស្រាយតាមនិតិវិធីច្បាប់៕