VIDEO ​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឧបត្ថម្ភ​បង្គោលគ្រាក​៣០០​ដល់​ភូមិ​កំ​យ៉ា​ត​សម្រាប់​ហំ​ព័ទ្ធ​ស្រះទឹក​ប្រើប្រាស់​ក្នុងភូមិ​

0

កំពង់ធំៈឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាននាំយកបង្គោលគ្រាក់ ចំនួន៣០០ដើម ប្រគល់ជូនមេឃុំ និងប្រជាពលរដ្ឋ រស់នៅក្នុងភូមិ កំយ៉ាត ឃុំទ្រៀល ស្រុក បារាយណ៏ ខេត្តកំពង់ ដើម្បីសម្រាប់ ហំព័ទ្ធស្រះទឹកដែលមានទំហំ ៤២ ម៉ែត្រ៤២ម៉ែត្រ ជម្រៅ៥ម ដែលជាំអំណោយរបស់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៏និងជាប្រធានក្រុមការងារថ្នាកលកណ្តាលចុះជួយស្រុកបារាយណ៏ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០១៦។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានមានប្រសាសន៍ថា មេឃុំ និងប្រជាពលរដ្ឋរស់នៅក្នុងភូមិកំយ៉ាត បានទទួលការស្តារ ស្រះទឹកសម្រាប់ប្រើប្រាស់ហើយ ប៉ុន្តែនៅមានការព្រួយបារម្ភណ៍ ពីការថែរក្សា សុវត្តិភាព មនុស្ស និងសត្វគោ ក្របី ឬក្មេងចូលនាំគ្រោះថ្នាក់ ដែលវាអាចបង្ករឲ្យ មានឧបត្តិហេតុកើតឡើង ទើបបានឆ្លើយតបតាម សំណូមពររបស់ លោកមេឃុំ និងប្រជាពលរដ្ឋ បានសុំបង្គោលគ្រាក់ដើម្បី ធ្វើរបងហំព័ទ្ធស្រះទឹក ក្នុងផលប្រយោជន៍របស់ប្រជាជនក្នុងភូមិ ទើបបានប្រគល់បង្គោលរបងគ្រាក់ចំនួន300 ដើមជូនប្រជាជនធ្វើរបងព័ទ្ឋជុំវិញស្រះនេះ ក្នុងនោះដែរលោកក៏សូមថ្លែងអំណរគុណចំពោះ លោក តុប ក្កដាប្រធានមន្ទីរបរិស្ថានខេត្តដែលបានឧត្ថម្ភថវិការចំនួន650.000រៀល លោក ឡង គីសឹង អភិបាលស្រុកសណ្តាន់ចំនួន100$ និងលោកស្រីប្រាក់គឹហេងចំនួន500.000រៀល ដើម្បីរួមចំណែកក្នុងការទិញបង្គោលគ្រាក់នេះ ។
នៃឳកាសជាមួយគ្នានេះផងដែរឯកឧត្តម ឧត្តមសេនីយ៍ សោម ស៊ុន បាននាំយកអំណោយរួមមាន អង្ករ៦បេ មីយើង៣កេស ទៅចែកជូនដល់ លោកយាយ លោតា ចាស់ជរា និងទីទាល់ក្រ ដើម្បីជួយគ្នា និងកាត់បន្ថយទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិកំយ៉ាត ស្រុកបារាយណ៍ ព្រមទាំងបានផ្តាំផ្ញើរឲ្យមានការជួយគ្នាថែរក្សាស្រះទឹកដែលបានមកហើយនេះ ឲ្យមានប្រយោជន៍ខ្ពស់បំផុត និងការពារសត្វគោ ក្របី ក្មេង អាចមានអន្តរាយបាន ។
ដោយ ប៊ុន រដ្ឋា

13532963_654510008046064_8607410202553624684_n 13528943_654509914712740_294552295945091406_n 13521968_654510114712720_1470974484457066343_n 13508834_654509941379404_1516178049840631438_n