សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ ​ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច បាន​ចុះទៅ​សួរសុខទុក្ខ គ្រួសារ​ប្រជាពលរដ្ឋ​ទីទ័លក្រ​ចំនួន​ពីរ​គ្រួសារ

0

ខេត្តកំពត ¶ នៅក្រោមដំណក់ភ្លៀងរលឹមរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ក្រុមការងារមូលនិធិមិត្តកំពង់ត្រាច សហការជាមួយអាជ្ញាធរមូលដ្ឋានឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត បានចុះទៅសួរសុខទុក្ខ គ្រួសារប្រជាពលរដ្ឋទីទ័លក្រចំនួនពីរគ្រួសារ ៖១-គ្រួសារលោកយាយ មាស ធឿង អាយុ៦៦ឆ្នាំ ស្ត្រីមេម៉ាយចិញ្ចឹមចៅកំព្រាចំនួនបីនាក់ក្នុងបន្ទុក នៅភូមិល័ក្ខជា ។២-គ្រួសារលោកពូ បុល បេន អាយុ៥៦ឆ្នាំ បុរសពោះម៉ាយមានជំងឺទឹកនោមប្រៃ ធ្វើការធ្ងន់ពុំកើត ហើយត្រូវបានប្រពន្ធរត់ចោល ចិញ្ចឹមកូនចំនួនបីនាក់ក្នុងបន្ទុក នៅភូមិកោះតាកូវ ។តាមរយៈនេះ ក្រុមការងារមូលនិធិ បាននាំយកអំណោយជាអង្ករចំនួន
ពីរបាវ(អង្ករនាងមិញក្នុងមួយបាវទំងន់៥០គីឡូក្រាម) និងត្រីងៀតចំនួនបួនគីឡូក្រាម សៀវភៅសរសេរចំនួន ១០ក្បាល ប៊ិកចំនួន ០៦ដើម នំធុងមួយធុង(ធុងតូច) រួមជាមួយអាជ្ញាធរឃុំមានអំណោយជាទឹកត្រីពីរយួ ទឹកកស៊ីអ៊ីវពីយួ និងថវិកាចំនួន ១០ម៉ឺនរៀល ។
*ក្នុងមួយគ្រួសារៗទទួលបាន អង្ករ០១បាវ ត្រីងៀត០២គីឡូក្រាមទឹកត្រី០១យួ ទឹកស៊ីអ៊ីវ០១យួ និងថវិកាចំនួន ០៥ម៉ឺនរៀល ។ដោយឡែកសៀវភៅសរសេរចំនួន១០ក្បាល និងប៊ិក០៦ដើម
បានចែកឲ្យសិស្សចំនួនបីនាក់ ៕អួង វឹងphoto_2016-07-31_10-46-46 photo_2016-07-31_10-46-10 photo_2016-07-31_10-46-18 photo_2016-07-31_10-46-07 photo_2016-07-31_10-45-36