ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៤០០​គ្រួសារ ដែល​កំពុង​រសនៅ​ជុំវិញ​តំបន់​ព្រះអង្គ​ធំ លើ​ខ្នងភ្នំ​គូលែន កំពុង​ព្រួយបារម្ភ ជុំវិញ​រឿង​អាជ្ញាធរ​ជុំលៀស ឱ្យ​ចាកចេញ ពី​កន្លែង​ដែល​ពួកគេ​ធ្លាប់​រស់នៅ​និង​ប្រកប​របរ​លក់ដូ​ជា​យូរ​មកហើយ​

0

ខេង ឧត្តម

សៀមរាប៖ ប្រជាពលរដ្ឋជាច្រើននាក់ បង្ហាញការព្រួយបារម្ភប្រហាក់ប្រហែលគ្នា ថាពួកគាត់មិនចង់ចាកចេញពីតំបន់ព្រះអង្គធំទេ ពីព្រោះបច្ចុប្បន្ន ពួកគាត់ទីពឹងទៅលើមុខរបរលក់វត្ថុអនុស្សាវរីយ៍ និងបាយម្ហូបទៅឱ្យអ្នកទេសចរណ៍ ដោយមិនមានដីស្រែ ចំការនោះឡើយ។photo_2016-07-03_21-56-16អាជីវកលក់ដូរសម្លៀកបំពាក់ ស្ថិតនៅតាមផ្លូវចូលទៅវត្តព្រះអង្គធំ គឺអ្នកស្រី ឈាង ចន្ធូ។បានឲ្យដឹងថា បច្ចុប្បន្ន នេះគាត់រស់នៅលើខ្នងភ្នំគូលែន គឺទីពឹងលើមុខរបរលក់ដូរឥវ៉ាន់ទៅឱ្យភ្ញៀវទេសចរណ៍ ដើម្បីបានកម្រៃចិញ្ចឹមជីវិតនិងផ្គត់ផ្គង់កូនឱ្យរៀនសូត្រ។ គាត់គ្មានដីស្រែ និងដីចំការទេ ហើយប្រសិនបើអាជ្ញាធរបង្ខំឱ្យរុះរើទីលំនៅ ទៅក្រោមជើងភ្នំវិញនោះ គឺប្រាកដជីវភាពដុនដាប ពីព្រោះគាត់មិនចេះធ្វើស្រែនិងចំការ។ ស្ត្រីដដែលបញ្ជាក់ថារស់នៅលើខ្នងភ្នំគូលែន គឺគាត់អាចរកប្រាក់ចំណូលបានពី៦ទៅ១០ម៉ឺនរៀលក្នុង១ថ្ងៃៗ តាមរយៈការលក់ដូរឥវ៉ាន់ឱ្យភ្ញៀវទេសចរណ៍ ។
បុរសម្នាក់ផ្សេងទៀត លក់វត្ថុអនុស្សាវរីយ៍ នៅផ្លូវចូលទៅកាន់វត្តព្រះអង្គធំដែរ គឺលោកតាន់ សំណាង មានប្រសាសន៍ប្រហាក់ប្រហែលគ្នាថាលោក មានការព្រួយបារម្ភជាខ្លាំង បន្ទាប់ពីមានពត៌មានថាអាជ្ញាធរមានគំរោងនឹងផ្លាស់ប្ដូរលំនៅដ្ឋានពួកគាត់ចេញពីតំបន់ព្រះអង្គធំនេះគឺ
ធ្វើឱ្យប៉ះពាល់ជាច្រើន ដូចជាផ្ទះខ្លះសង់រឹងមាំអស់ទឹកប្រាក់ជាច្រើនម៉ឺនដុល្លារ ឯការចុះទៅនៅជើងភ្នំទៀត ក៏អាចធ្វើឱ្យប្រជាពលរដ្ឋខ្វះទឹកប្រើប្រាស់ ព្រមទាំងមិនមានសុវត្ថិភាពក្នុងការឡើង ចុះ ភ្នំជារៀងរាល់ថ្ងៃ ដើម្បីប្រកបរបរចិញ្ចឹមជីវិតទៀតផង។
ការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ បានកើតមានឡើងបន្ទាប់ពីក្រសួងបរិស្ថាន និងគណកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់ការអភិវឌ្ឍន៍ និងការពារបេតិកភណ្ឌ ដែលហៅកាត់ថា(អាយ ស៊ី ស៊ី ICC)ជំរុញការអភិរក្សធនធានធម្មជាតិ នៅក្នុងឧទ្យានជាតិ ព្រមទាំងមានគោលដៅចុះបញ្ជីទីនោះ ឱ្យក្លាយទៅជាសម្បត្តិបេតិកភណ្ឌពិភពលោក។
ភ្នំលែនក្រៅតែពីជាឧទ្យានជាតិ ដែលឡាយព្រះហស្ថលេខាដោយព្រះមហាក្សត្រ ឱ្យការពារធនធានធម្មជាតិ វាក៏ជាទីក្រុងបុរាណ ឈ្មោះមហិន្ទ្របព៌ត កាលពីអំឡុងសតវត្សទី៨ទី៩ នៃគ្រីស្ដសករន្ទជ្រោដ៏ស្រស់ស្អាត រចនាសម្ព័ន្ធទីក្រុងបុរាណ ព្រមទាំងប្រាសាទនិងរូបអាទិទេពជាច្រើនកន្លែងទាក់ទងទៅនិងព្រហ្មសាសនាដែរ។
លោក គឹម ឆៃហៀង អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថាក្រសួងបរិស្ថាន ដែលសហការជាមួយ អាជ្ញាធរខេត្តសៀមរាបបានបង្កើតគណកម្មការចំនួន៣រួចហើយ ដើម្បីពិនិត្យទៅលើកិច្ចការពារធម្មជាតិនិងបរិស្ថាននៅលើខ្នងភ្នំគូលែន ព្រមទាំងបង្កើតគណកម្មការដើម្បីពិនិត្យគោលនយោបាយ យកប្រជាពលរដ្ឋ ដែលរស់នៅខុសច្បាប់ ម្ដុំតំបន់ព្រះអង្គធំ ដោយដោះដូរឱ្យទៅរស់នៅកន្លែងថ្មីផង។ លោក គឹម ឆៃហៀង ឱ្យដឹងថាតាមការស្រាវជ្រាវមួយរយៈមកនេះ គេរកឃើញថាបច្ចុប្បន្ន មានប្រជាពលរដ្ឋនិងគ្រួសារទាហាន ប្រមាណពី៤០០ទៅ៥០០គ្រួសារ ដែលចូលទៅរស់នៅខុសច្បាប់ ម្ដុំតំបន់ព្រះអង្គធំ ។អាជ្ញាធរមានគំរោងផ្លាស់ប្ដូរលំនៅដ្ឋានអ្នកទាំងនោះឱ្យមករស់នៅតំបន់ជើងភ្នំវិញ ក៏ប៉ុន្តែមិនដឹងថាការអនុវត្តន៍នឹងចាប់ផ្ដើមនៅពេលណាប្រាកដនៅឡើយ។
លោក គឹម ឆៃហៀងបញ្ជាក់ថាថ្វីត្បិតតែអាជ្ញាធរមានគំរោងផ្លាស់ប្ដូរលំនៅដ្ឋានប្រជាពលរដ្ឋនិងគ្រួសារទាហានទាំងនោះ ក៏ប៉ុន្តែអាជ្ញាធរនឹងរៀបចំតូបលក់ដូរ ឱ្យពួកគេ បានរកស៊ីនៅតំបន់ព្រះអង្គធំដូចធម្មតា។ ទោះ ជាយ៉ាងណាប្រជាពលរដ្ឋខ្លះ បានសំដែងការមិនសប្បាយចិត្ត ចំពោះផែនការដែលត្រៀមនឹងបណ្ដេញពួកគេ ឱ្យចាកចេញពីលើខ្នងភ្នំនេះទេ នៅលើខ្នងភ្នំគូលែនពេលនេះ មិនមែនមានតែឧបសគ្គ ដែលប្រជាពលរដ្ឋខ្លះមិនព្រមចាកចេញប៉ុណ្ណោះទេ ឧបសគ្គមួយទៀតគឺកុមារមួយចំនួនក៏នឹងបោះបង់ចោលការសិក្សា។នាយកសាលាបឋមសិក្សាហ៊ុន សែនភ្នំគូលែន អ្នកស្រី និត គន្ធា មានប្រសាសន៍កុមារដែលរស់នៅលើខ្នងភ្នំគូលែន គឺខុសគ្នាពីកុមារ ដែលរស់នៅតំបន់ដទៃទៀត ដោយពួកគេចាប់អារម្មណ៍នឹងការតាមឪពុកម្ដាយ ចូលព្រៃដើម្បីកាប់ចំការ ច្រើនជាងការចូលសាលា។
ដែលយល់ថាប្រសិនបើរដ្ឋាភិបាល ដោះដូរកន្លែងរស់នៅរបស់ប្រជាពលរដ្ឋនៅលើខ្នងភ្នំគូលែន ឱ្យទៅរស់នៅខាងក្រោមវិញនោះ គឺអ្នកស្រីព្រួយបារម្ភខ្លាចក្រែងកុមារជាច្រើនបោះបង់ចោលការសិក្សា ពីព្រោះទីកន្លែងកាន់តែឆ្ងាយ គឺឪពុក ម្តាយរបស់ពួកគេត្រូវចំណាយពេលច្រើនជាងមុន ដើម្បីធ្វើដំណើរទៅចំការ មិនមានពេលគ្រប់គ្រាន់ជូនពួកគេមកសាលាផង និងមិនមានពេលនៅផ្ទះសម្រាប់ធ្វើអាហារ ទុកឱ្យពួកគេ នៅពេលត្រឡប់មកពីរៀនវិញផង៕photo_2016-07-03_22-14-56 photo_2016-07-03_22-12-58 photo_2016-07-03_22-18-17 photo_2016-07-04_11-43-46 photo_2016-07-03_22-12-53 photo_2016-07-03_22-13-11 photo_2016-07-03_22-13-17 photo_2016-07-03_22-13-07 photo_2016-07-04_13-26-52  photo_2016-07-03_21-56-16