​រថយន្ត​១​គ្រឿង​រេ​ចង្កូត​បុក​ម៉ូតូ​ពេញទំហឹង បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​របួសធ្ងន់​២​នាក់​

0

ឧត្តរមានជ័យ៖ នៅវេលាម៉ោង៦និង៣០នាទី ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយរវាងរថយន្តនិងម៉ូតូ នៅលើកំណាត់ផ្លូវជាតិលេខ១៧៤ ត្រង់ចំណុចភូមិថ្មី ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ជនរងគ្រោះទី១ឈ្មោះ រូ ប៊ុនរុី ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិអូរជអង្រែ ឃុំត្រពាំងតាវ ស្រុកអន្លង់វែងរងរបួសធ្ងន់ ទីឈ្មោះ ង៉ា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិអូរចិញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង រងរបួសបាក់ថ្គាមនិងបាក់ជើងខាងឆ្វេងនិងជនរងគ្រោះទី៣ មិនស្គាល់អត្តសញ្ញាណ ស្លាប់។
តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា មានម៉ូតូ honda Wave.មួយគ្រឿងគ្មានស្លាកលេខជិះគ្នា៣នាក់ក្នុងទិសដៅពីកើតទៅលិច ក៏ស្រាប់តែមានរថយន្តពណ៍ ស ម៉ាកកាមរីកែឆ្នៃទ្រុង ពាក់ស្លាកលេខភ្នំពេញ ២៧១៤ ភព២ មួយគ្រឿងបោះពួយយ៉ាងលឿនក្នុងទិសដៅបញ្ច្រាស់ទិសគ្នាបានឆ្លងគំនូសមកបុកម៉ូតូពេញទំហឹង រួចគេចខ្លួន។ភ្លាមៗ ក្រោយកើតហេតុសមត្ថកិច្ចបានទៅដល់វាស់វែងនៅកន្លែងកើតហេតុ. បានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកស្រុកអន្លង់វែងនិងមួយចំនួនទៀតតាមចាប់រថយន្តបង្ករ បានបើករថយន្តរត់គេចពីកន្លែងកើតហេតុ ទុករថយន្តចោល នៅភូមិពពេល ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ បច្ចុប្បន្នកម្លាំងនគរបាលដកហូតវត្ថុតាងយកមកកាន់អធិការដ្ឋាននគរបាលស្រុកអន្លង់វែងនិងកំពុងតាមស្រាវជ្រាវរកភាគីបង្ក៕IMG_3774 IMG_3776 IMG_3772