បាញ់​ប្លន់​នៅ​សង្កាត់​ចោមចៅ​បង្ក្រាបបាន​នៅ​សង្កាត់​កា​កាប​

0

ភ្នំពេញ ៖ ក្រុមចោរប្លន់ប្រដាប់អាវុធ៣នាក់ដែលធ្លាប់តែធ្វើសកម្មភាពកក្រើករាជធានីនោះ ត្រូវបាននគរបាលខណ្ឌពោធិ៍សែនជ័យតាមបង្ក្រាប់បានបន្ទាប់ជនសង្ស័យធ្វើសកម្មភាពប្លន់ម៉ូតូនៅក្នុងទឹកដីសង្កាត់ចោមចៅ រត់គេចត្រូវបានលោក យឹម សារ៉ាន់ អធិការនគរបលខណ្ឌពោធិ៍សែនជ័យ ដឹកនាំកម្លាំងតាមបង្ក្រាបឃាត់ខ្លួនបាននៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

លោក យឹម សារ៉ាន បានឲ្យដឹងទៀតថាក្រុមចោរប្លន់បានបាញ់ប្លន់យកម៉ូតូពីប្រជាពលរដ្ឋ នៅយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦នៅភូមិគោកចំបក់ សង្កាត់ចោម ចុះន ដែលបណ្តាលឲ្យជនរងគ្រោះម្នាក់រងរបួសទៀតផង ដោយសារតែក្រុមចោរវាយ នឹងស្នាប់កាំភ្លើង។

លោក យឹម សារ៉ាន់ បានបញ្ជាក់ថា ក្រោយមានករណីប្លន់នេះកើតឡើងភ្លាម កម្លាំងនគរបាលរបស់លោកក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ស្នងការ បានបើកការស្រាវជ្រាវ និងសើុបអង្កេតភ្លាមៗ យ៉ាងយកចិត្តទុកដាក់ រហូតនៅព្រឹកនេះ បានជួបពួកគេ ក៏ដេញបង្ក្រាបបាន៣នាក់ ដកហូតម៉ូតូមួយគ្រឿង និងកាំភ្លើងខ្លីមួយដើមផងដែរ។

សូមបញ្ជាក់ថា នៅយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ មានករណីប្លន់ម៉ូតូមួយលើកបណ្តាលឲ្យបាត់បង់ម៉ូតូមួយគ្រឿងម៉ាកC125ពណ៌ខ្មៅសេរីឆ្នាំ2015ពាក់ស្លាកលេខស្វាយរៀង1H2542។

ជនរងគ្រោះឈ្មោះ1-ឃឹម អូន ភទប្រុស អាយុ26ឆ្នាំ ស្រុកំណើតស្រុកបារាយខេត្តកំពង់ធំសព្វថ្ងៃ
ស្នាក់នៅបន្ទប់ជួលភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅ។រងរបួសស្រាលដោយចោរវាយនិងស្នាប់កាំភ្លើង។2-ខៃ ពិសិដ្ធ ភេទប្រុស អាយុ24ឆ្នាំស្នាក់នៅបន្ទប់ជួលជាមួយគ្នា ពួកគេទាំង2នាក់មានមុខរបរជាកម្មកររោងចក្រ។

មុនពេលកើតហេតុជនរងគ្រោះធ្វើដំណើរមកពីមន្ទីរពេទ្យគន្ធបុប្ផាមើលក្មួយឈឺ លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានជនសង្ស័យគ្នាបួននាក់ម៉ូតូ2គ្រឿង ដែល មួយគ្រឿងម៉ាកC125ពណ៌ខ្មៅមិនចាំស្លាកលេខនិងមួយគ្រឿងទៀតមិនស្គាល់ម៉ាកបានជិះតាមពីក្រោយរួចធ្វើសកម្មភាពវាយពីក្រោយរួចបាញ់មួយគ្រាប់ឡើងលើរួចយកម៉ូតូគេចខ្លួនបាត់តែម្តង។

កាលពីយប់មិញកម្លាំងនគរបាលខណ្ឌពោធិសែនជ័យ ក៏បានចេញបង្ក្រាប និងចាប់បានក្រុមប្លន់ម៉ូតូពេលរាត្រីបាន២នាក់ ខណ:ដែលពួកគេ កំពុងធ្វើសកម្មភាពប្លន់ម៉ូតូរបស់ប្រជាពលរដ្ឋ នៅវេលាម៉ោង២ រំលងអាធ្រាត្រចូលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតសង្កាត់សំរោងក្រោម។

លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌ បានបញ្ជាក់នៅព្រឹកថ្ងៃនេះថា “មានករណីវាយប្លន់ម៉ូតូនៅសំរោងក្រោមកាលពីវេលាម៉ោង២ទៀបភ្លឺ តែកម្លាំងយើង បានឃាត់ខ្លួនជនដៃដល់បាន២នាក់ភ្លាមៗ ក្រោយធ្វើសកម្មភាព ដោយ ម្នាក់ទៀតពាក់ព័ន្ធ នឹងការលាក់បាំង ហើយសំរួលឲ្យជនដៃដល់ធ្វើសកម្មភាពប្លន់”។លោកអធិការបានបញ្ជាក់ទៀតថា កម្លាំងរបស់លោក បាននិងកំពុងតាមបង្ក្រាប បក្ខពួកមួយចំនួនដែលអាចជាប់ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូនេះ។សម្រាប់ជនសង្ស័យទាំងនេះ កំពុងស្ថិតកក្រោមការសួរនាំ និងចាត់វិធានការតាមនីតិវិធី។

photo_2016-07-13_14-47-00 photo_2016-07-13_14-46-57 photo_2016-07-13_14-46-54 photo_2016-07-13_14-46-50 photo_2016-07-13_14-47-03