VIDEO ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​នានា​នៅក្នុង​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​

0

កំពង់ធំៈ សមិទ្ធិផលនានា ចំនួន៩មុខ ដែលបានកសាងឡើងនៅតាមវរៈសេនាតូតលេខ១ និងវរៈសេនាតូចលេខ២ និងនៅតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងនៅតាមបណ្តាផ្នែកសឹករងស្រុក ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមការជំនួយឧបត្ថម្ភពីសម្បុរសជន គណៈបញ្ជាការយោធភូមិភាគទី៧ នៃកទ័ពប្រជាជនវៀណាមក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុនម៉ាណែត នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការរដ្ឋានជាតិ កម្លាំងពិសេស ប្រឆាំងភេវៈកម្ម ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាកាតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបញ្ជាក់ពីរបាយការណ៍ស្តីពីការសាងសង់ រួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុនម៉ាណែត បានលើកឡើងថាការសាង់សង់នេះ គឺពិតជាមានតំលៃខ្លាំងណាស់ ក្នុងស្មារតីចូលរួមពីសំណាក់ ស្ថាប័នរដ្ឋ ស៊ីវិល ឧកញ៉ា ក្រុមហ៊ុន អជីវករ និងសម្បុរសជន ដោយការខិតខំយកចិត្តទុកដាក់ខ្នះខ្នែងទាក់ទងរបស់មេបញ្ជាការសឹករងខេត្ត រួមផ្សំនិងគុណធម៌ល្អប្រពៃ ធ្វើឲ្យមានការគាំទ្រ សម្រេចបានសមិទ្ធិផលទាំងនេះឡើង សម្រាប់បំរើការងារពង្រឹង យុទ្ធសាស្ត្រផ្សេងៗ របស់តំបន់ប្រតិបត្តិការសឹក និងគណៈបញ្ជាការឯកភាពខេត្ត ។ឯកឧត្តម បានរំលឹកពីគុណបំណាច់ ចំពោះអតីតយុទ្ធជន ដែលបានពលីជីវិត សម័យសង្គ្រាម ដើម្បីកែលំអរ ឲ្យមានសោភ័ណភាព ឲ្យស័ក្កសមនឹង តំលៃបូជា អាយុជីវិតរបស់ យុវជន យុវនារី ដែលបាន ពលីកម្ម ក្នុងសម័យសង្គ្រាមកន្លទៅនោះ ប្រសាសន៍នេះ ត្រូវបានលើកឡើងក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅក្នុងតំបន់ប្រតិបត្តិការសឹករ នៅព្រឹកថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០១៦ ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុនម៉ាណែត បានមានប្រសាសន៍ កោតសរសើរនឹងវាយតំលៃខ្ពស់ ចំពោះមេបញ្ជាការ មេបញ្ជាការង និងអាជ្ញាធរខេត្តកំពង់ធំ ដែលបានសហការគាំទ្រពីសំណាក់កងទ័ពវៀតណាម បានជម្រុញឲ្យមានការសាងសង់បន្ទាយដែលជាគ្រិះដ៏រ៉ឹងមាំ និងសូមថ្លែងអំណរគុណដល់ អ៊ុំពូ មីង លោកតា លោកយាយ ពុកម៉ែ ប្រជាពលរដ្ឋ ដែលមានគាំទ្រ និងជឿទុកចិត្តដល់រាជរដ្ឋាភិបាល ក្នុងការដឹកនាំ ជឿទុកចិត្ត ដល់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ក្នុងការដឹកនាំប្រទេសមកដល់ពេលនេះ និងសូមឲ្យការគាំទ្ររបស់លោកតា លោកយាយ គាំទ្របន្តដើម្បីដឹកនាំប្រទេសតទៅទៀត ។
ក្នុងនោះឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានផ្តាំផ្ញើរដល់តំបន់ប្រតិបត្តិការសឹកកំពង់ធំ និងគណៈបញ្ជាការឯក ភាពខេត្ត ដើម្បីបំផុសស្មារតី ក្នុងការងារអទិភាពត្រូវយកអស់ស្មារតីគោរឲ្យបានម៉ឺងម៉ាត់ នូវបទបញ្ជារចរាចរណ៍ណែនាំ លក្ខន្តិកៈនិងគតិយុទ្ធនានា ប្រកាន់ភ្ជាប់នូវ ប្រពៃណីសេចក្តីថ្លៃថ្នូរ របស់កងយោធពលខេមរភូមិន្ទ ជាកងកម្លាំងរបស់ប្រជាជាតិ ក្នុងបុព្វហេតុការពារជាតិមេតុភូមិយើង ។
លោកបន្តថា យើយត្រូវបន្តយកចិត្តទុកដាក់ បង្កើនការងារស្មារតីឆន្ទះមនសិកា ស្នេហាជាតិ ចូលរួមការងារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងចូលរួមបង្ក្រាប បទល្មើសផ្សេងៗ ក្នុងការ ស្តារអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីចំរើន ហើយបន្តការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ លើការងារហ្វឹកហ្វឺន កសាងប្រភពធនធានមនុស្ស ឲ្យមានបរិមាណ និងគុណភាព ឆ្លើយតបនិង កំណែទម្រង់របស់កងយោធពលខេមរភូមិន្ទ ។

យើងត្រូវតែបង្កើនការយកចិត្តទុកដាក់ គ្រប់គ្រងថែរក្សាគ្រឿងសព្ទាវុធ និងឯកសារគ្រប់បែបយ៉ាងឲ្យ បានគង់វង្ស និងមានប្រសិទ្ធិភាព ធានាដល់ការ បំរើសមរភូមិបានយូរអង្វែង ។ ហើយត្រូវយកចិត្តទុកដាក់ ចូលរួម រាល់កិច្ចការសង្គម ទាំងសម្ភារៈ មធ្យោបាយគ្រប់យ៉ាង ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ និងសហការ ជាមួយស្ថាប័ន មានសមត្ថកិច្ច ក្នុងកិច្ចដំណើរការ ជួយសង្គ្រោះ ប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ៕

ដោយ ប៊ុន រដ្ឋា

_DSC0149 _DSC0146 _DSC0144 _DSC0143 _DSC0142 _DSC0140 _DSC0077 _DSC0076 _DSC0075 _DSC0070 _DSC0069 _DSC0068 _DSC0066 _DSC0065 _DSC0064 _DSC0061